មាន​លុយ​ទិញ​ឡាន​ទំនើប​ជិះ តែ​អត់លុយ​ធ្វើ​ស្លាក​លេខ ដោយ​យក​ស្លាក​លេខ “​ន​.​ប​” ឬ “​ខ​.​ម​”

, , Leave a comment

12-8-2015 (3)

12-8-2015

​រាជធានី​ភ្នំពេញ : ដោយសារ​ពន្ធ​ផ្លូវ​មានតម្លៃ​ខ្ពស់​នោះ​ធ្វើ​ឲ្យ​អស់លោក​មួយចំនួន​ដែលមាន​លុយរាប់​ម៉ឺន​ដុល្លារ​សម្រាប់​ទិញ​ឡាន​ទំនើប​ជិះ បែរជា​ស្តាយ​លុយ​បន្តិចបន្តួច​ក្នុង​ការបង់​ទៅលើ​មធ្យោបាយ​សម្រាប់​ធ្វើដំណើរ​ប្រចាំឆ្នាំ​ទៅវិញ ហើយ​បែរជា​ជាន់​ស្លាក​លេខ​សេះ​ហោះ​(​ក្លែងក្លាយ​) យកមក​ដាក់​ពាក់​នៅលើ​រថយន្ត​របស់ខ្លួន ដើម្បី​កំញើញ​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ឲ្យ​ខ្លបខ្លាច​នូវ​អំណាច​របស់ខ្លួន​ហើយ​ជាពិសេស​នោះ គឺ​គេចវេះ​ពី​ការបង់ពន្ធ​ផ្លូវ​តែម្តង​។​

 

​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​មាន​រថយន្ត​សេរី​ទំនើបៗ បាន​ជាន់​ស្លាក​លេខ​ក្លែង​ក្លាយជា​ស្លាក​លេខ​នគរបាល ឬ​ខេមរៈភូមិន្ទ យកទៅ​បំពាក់​នៅលើ​រថយន្ត​រប​ស់​ខ្លួន​ដោយ​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ ហើយ​គ្មាន​ស្ថាប័ន​ណា​ហ៊ាន​ទប់ស្កាត់​ឡើយ​។​

 

​នេះ​ដោយសារ​អស់លោកអ្នក​កាន់​ច្បាប់​ទាំងអស់នោះ​ពាក់​ទាំង​ស័ក្តិ​ទាំង​ផ្កាយ បែរជាយក​ស្លាក​លេខ​ទាំងនេះ​មក​ពាក់​នៅលើ​រថយន្ត​ទំនើប​របស់ខ្លួន​ទៅវិញ ដូច្នេះ​សួរថា អ្នកណា​ជា​អ្នកអនុវត្ត​ច្បាប់​៕

  12-8-2015 (1) 12-8-2015 (2)

 

Leave a Reply

(*) Required, Your email will not be published