ការបើកបរ​ប្រជ្រៀត និង​ឈប់​លើ​គំនូស បាន​ក្លាយជា​ទម្លាប់​អាក្រក់​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជាទូទៅ​កំណក​ស្ទុះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ សព្វថ្ងៃ​បាន​បង្ក​ភាពស្មុគស្មាញ គ្រប់​ដង​វិថី​សំខាន់ៗ​នៅក្នុង​ទីក្រុង​។ កត្តា​នៃ​ភាព​កក​ស្ទុះ​នេះ​បណ្តាលមកពី​កំណើន​នៃ​យាន្ត និង​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា និង​សញ្ញា​ចរាចរណ៍​ជាដើម​។ ចំពោះ​ការមិន​គោរព​នូវ​សញ្ញា​ចរាចរណ៍ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​សង្កេតឃើញថា អ្នកបើក​មួយចំនួន​មិន​គោរព​ច្បាប់​នោះឡើយ ដោយ​ជាពិសេស​ការឈប់​លើ​គំនូស​សញ្ញា​សម្រាប់​អ្នក​ថ្មើរជើង​ឆ្លងកាត់​។​

 

​មិនតែប៉ុណ្ណោះ​ក៏មាន​អ្នកបើកបរ​ខ្លះ​ឈប់​ហួស​គំនូស​ធ្វើ​ឲ្យ​អ្នក​ថ្មើរជើង​ដែល​ត្រូវ​ឆ្លងកាត់​មានការ​លំបាក និង​មាន​បារម្ភ​នៅ ពេល​ឆ្លងផ្លូវ​ម្ដងៗ ព្រោះតែ​ភ័យខ្លាច​ពី​អ​សុវត្ថិភាព​និង​ខ្លាច​មាន​គ្រោះ​ដល់ អាយុជីវិត​ខ្លួនឯង​ផងដែរ​។​

 

​តម្លៃ​មនុស្ស​ឋិត​លើ​ឥរិយាបថ​ក្នុងការ​រស់នៅ ដូច្នេះ​មានតែ​ស្មារតី​ចេះ​ភ្ញាក់រឭក និង​ការចេះ​ពិចារណា​ដោយមាន​ការយោគយល់រ​បស់​អ្នកបើកបរ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ដែល​អាច​ផ្លាស់ប្ដូរ​ស្ថានភាព​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា មាន​សុខ​សុវត្ថិភាព​និង​ព្រមទាំង​មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​ឡើង​៕

12-8-2015 (1) 12-8-2015

 

Leave a Reply

(*) Required, Your email will not be published