រាជធានីភ្នំពេញ : ការឆាប់ប្រឡូកក្នុងរឿងភេទសម្ព័ន្ធពេករបស់យុវវ័យ ជាពិសេសសិស្ស និស្សិត ដែលកំពុងសិក្សាអាចជាបញ្ហាយ៉ាងស្មុគស្មាញ ទាំងក្នុង ពេលបច្ចុប្បន្នក៏ដូចថ្ងៃអនាគត។ ផលប៉ះពាល់ដែលយុវវ័យប្រឈមក្នុងការរួមភេទសម្ព័ន្ធមុននឹងឈានដល់ការរៀបការគឺ មានផ្ទៃពោះ រំលូតកូន ឬមានកូនមុនបញ្ចប់ការ មានអារម្មណ៍សោកសៅ ដោយសារផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់ កើតរោគនៅអវយវៈភេទ ការសិក្សាចុះខ្សោយ អាប់ឱនកិត្តិយសកេរ្តិ៍ឈ្មោះ។
យុវវ័យជាច្រើនដែលធ្លាប់មានបទពិសោធក្នុងការរួមភេទសម្ព័ន្ធ តែងតែប្រើប្រាស់តណ្ហាជាចំណងស្នេហា ច្រើនជាងការកើតមានអារម្មណ៍ស្រឡាញ់គ្នាដោយចិត្តនិងចិត្តជាពិសេសចំពោះយុវវ័យជាស្ត្រីភេទ ពេលដែលជួបបុរសត្រូវចិត្ត ដែលមានអារម្មណ៍គិតថា ខ្លួនឯងមានអតីតកាលមិនល្អ។
ដោយសារការចងចាំនូវរឿងអាក្រក់ៗ នាកាលយុវវ័យជាច្រើននោះ ក៏នាំកើតមានគំនិតមួយមិនទុកចិត្តគ្នា មិនសូវចេះគោរពគ្នា ឬអាចឈានដល់ការបំផ្លាញជីវិតគូ ដោយសារជំងឺកាមរោគ ឬការរំលូតកូន ក៏មាន ដូចនេះយុវវ័យពុំគួរប្រឡូកក្នុងល្បែងកាមគុណទេ គួរផ្តោតការយកចិត្តទុកដាក់លើការសិក្សាប្រសើរជាង៕