លោក វីលៀម អ៊ី ថូដ ៖ ទូត​សហរដ្ឋអាមេរិក​នឹង​ខិតខំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង វ៉ា​ស៊ី​ង​តោន ផ្តល់​ផែនទី​ឲ្យ​កម្ពុជា​ខ្ចី ឲ្យ​បាន ឆាប់​

, , Leave a comment

12-8-2015

​រាជធានី​ភ្នំពេញ : លោក វីលៀម អ៊ី ថូដ (WiliemE.Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​សន្យាថា​នឹង​ខិតខំ​ជំរុញ​ធ្វើ​យ៉ាង ណា ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទីក្រុង វ៉ា​ស៊ី​ង​តោន ផ្តល់​ផែនទី​ឲ្យ​កម្ពុជា​ខ្ចី ឲ្យ​បាន ឆាប់​មកដល់​កម្ពុជា​។ លោក វីលៀម អ៊ី ថូដ (Wiliem E.Todd) បាន​ថ្លែង​អះអាង​បែបនេះ នៅក្នុង​ឱកាស​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

 

​លោក អ៊ាង សុផ្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា ៖ «​នៅក្នុង​ឱកាស​នៃ​ការ​ជម្រាបលា​របស់លោក​ទូត​អាមេរិក​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពាក់ព័ន្ធ​ការសុំ​ខ្ចី​ផែនទី​របស់​កម្ពុជា​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដោយ​សម្តេច​បាន​រឭក​ទៅ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ជុំវិញ​សំណើសុំ​ខ្ចី​ផែនទី​នោះ ហើយ​លោក វីលៀម អ៊ី ថូដ (Wiliem E.Todd) ក៏បាន​មានប្រសាសន៍ថា “​សំណើ​របស់​សម្ដេច​បាន​ទៅដល់​ទីក្រុង​វ៉ា​ស៊ី​តោន​ហើយ ហើយ​លោក​នឹង​ជួយ​ជំរុញ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ផែន​ទីនោះ​បានមក​ដល់ក​ម្ពុ​ជា​។​

 

​គួររំឭកថា កាលពី​ពាក់កណ្តាល​ខែកក្កដា​កន្ល​ង​ទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លិខិត​ទៅកាន់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​មា សុំ​ខ្ចី​ផែនទី​កម្ពុជា​ដែល​បានផ្តល់​ឲ្យ​សហរដ្ឋអាមេរិក​យកមក​ធ្វើការ​ផ្ទៀងផ្ទាត់ ជាមួយ​ផែនទី​កម្ពុជា​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​។ នៅក្នុង​លិខិត​ទៅកាន់​ប្រធានាធិបតី​អាមេរិក គឺ​សម្តេច​មាន​ភាព​ប្រាកដថា​អាមេរិក​ពិតជា​មាន ព្រោះ​ដោយសារ​មូលហេតុ​២ មូលហេតុ​ទី​១​គឺ​យើង​មាន​ទូរសារ​សម្ងាត់​ផ្ញើ​ចេញពី​ភ្នំពេញ​ទៅ​ក្រសួងការបរទេស​អាមេរិក ហើយ​ចម្លង​ទៅ​ឲ្យ​ស្ថានទូត​នៅ​បាងកក និង​សាយ​ហ្គ​ន ព្រៃនគរ​។ ក្នុង​លិខិត​នេះ​សម្តេច​តេ​ជោ​បញ្ជាក់ថា​៖ «​ទីតាំង​ផែនទី​ទាំងនេះ​នៅក្នុង​សំណើ​របស់​កម្ពុ​ជាមាន​មួយ​ព្រំដែន​កម្ពុជា​ថៃ គណៈកម្មាធិការ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម ឆ្នាំ​១៩០៧ ឆ្នាំ​១៩០៨ មាត្រដ្ឋាន​១​លើ​២០០.០០០​ដងរែក​។ និយាយ​ឲ្យ​ខ្លី គឺ​បាន​បញ្ជាក់ថា អាមេរិក​មាន​ផែនទី​ដែល​យកទៅ​តម្កល់​នៅ​អាមេរិក បោះពុម្ព​តាម​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​ឥណ្ឌូចិន និង​សៀម ១៩០៧ និង​១៩០៨​។ ចំណែក​មូលដ្ឋាន​ទី​២ ព្រំដែន​កម្ពុជា ជាមួយនឹង​វៀតណាម​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន​មាត្រដ្ឋាន​១​លើ​១០០.០០០​ប្រើប្រាស់​នៅមុន​កិច្ចព្រមព្រៀង​ប៉ារីស​ឆ្នាំ​១៩៥៤​។ ផែនទី​មួយទៀត​គឺ​ផែនទី​ព្រំ​ដែនទឹក​ដែល​ប្រើ​ខ្នាត​១​លើ​៣០០.០០០​ដែល​នៅ​ខាង​លីង​ប្រឺ​មី​យ៉េ​នេះ​។​

 

​លោក អ៊ាង សុផល្លែត បាន​បន្តថា​នៅក្នុង​ជំនួប​នេះ​លោក វីលៀម អ៊ី ថូដ (Wiliem-E.Todd) បាន​គោរព​ជម្រាបជូន​សម្ដេច តេ​ជោ ហ៊ុន សែន ថា​រយៈពេល​៣​ឆ្នាំ​៤​ខែ​កន្លងមកនេះ លោក​បានឃើញ​មានការ​ផ្លាស់ប្ដូរ​យ៉ាងច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ គឺ​ភាពក្រីក្រ​នៅ​កម្ពុជា​ត្រូវបាន​កាត់បន្ថយ​អត្រា​មរណ​របស់​ទារក​ក៏​ត្រូវបាន​កាត់បន្ថយ​អាយុ​របស់​ប្រជាជន​កម្ពុជា​ក៏​កាន់តែ​វែង​ឡើង ហើយ​ជាពិសេស​ទៀត​ជីវភាព​របស់​ប្រជាជន​ក៏​កាន់តែ​ល្អប្រសើរ​ក្នុង​បញ្ហា​នេះ លោក​បញ្ជាក់ថា កម្ពុជា​គឺ​កំពុងតែ​បោះជំហាន​យ៉ាង​ល្អ​ឆ្ពោះទៅមុខ ប្រកបដោយ​សក្ដានុពល ក្នុងន័យនេះ​សហរដ្ឋអាមេរិក​មាន​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​ចំពោះ​កម្ពុជា​។​

 

​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក វីលៀម អ៊ី ថូដ (Wiliem E.Todd) ហើយ​ក៏បាន​យល់ស្រប​ជាមួយ​អ្វីដែល​លោក វីលៀម អ៊ី ថូដ (Wiliem E.Todd) បានលើកឡើង​។ ទន្ទឹមនេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជូនពរ​ឲ្យ​លោក វីលៀម អ៊ី ថូដ (WiliemE.Todd) បានទទួល​ជោគជ័យ​លើ​ផ្នែក​ការទូត​របស់លោក​ជាប​ន្ត​ទៀត នា​ថ្ងៃ​អនាគត​៕

 12-8-2015 (1) 12-8-2015 (2)

 

Leave a Reply

(*) Required, Your email will not be published