ព្រះមហាក្សត្រ​ថៃ Bhumibol ធូរស្រាល​ឡើងវិញ​ពី​ទឹក​ដក់​ក្នុង​ខួរក្បាល​

, , Leave a comment

​ប្រទេស​ថៃ : ព្រះមហាក្សត្រ Bhumibol Adulyadej ត្រូវបាន​ព្យាបាល​ព្រះរោគា hydrocephalus ឬ​ការកើនឡើង​លើស​នៃ​សារធាតុ​រាវ​នៅលើ​ខួរក្បាល ហើយ​ឥឡូវនេះ​កំពុង​ធូរស្រាល​ឡើងវិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន BBC កាលពី​ម្សិលមិញ​នេះ​។​

 

​ព្រះមហាក្សត្រ​ដែលមាន​ជន្មា​៨៧​វស្សា​អង្គ​នេះ​បាន​នៅក្នុង​មន្ទីរពេទ្យ​ចាប់តាំងពី​ថ្ងៃទី​៣១ ខែឧសភា ដោយសារ​ការ​រលាក​សួត ដែល​ត្រូវបាន​ថយចុះ​ផងដែរ​។ ព្រះមហាក្សត្រ​អង្គ​នេះ​តទល់​នឹង​ជំងឺ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ Bhumibol ត្រូវបាន​គេ​មើលឃើញថា​ជា​សសរស្តម្ភ​មួយ​នៃ​ស្ថេរភាព​នៅ​ប្រទេស​ថៃ​ដែល​បានឃើញ​វិបត្តិ​នយោបាយ​នៅក្នុង​រដ្ឋប្រហារ​កន្លង​ទៅ​។​

 

​ទោះបីជា​ស្ព្រះ​មហាក្សត្រ​អង្គ​នេះ​គ្មាន​តួនាទី​នយោបាយ​ផ្លូវការ តែ Bhumibol ត្រូវបាន​ប្រជាជន​ថៃ​មើលឃើញ​និង​ចាត់ទុកជា​និមិត្តរូប​នៃ​ការរួបរួម​មួយ​ដែល​គិត​ចាប់ពី​ឆ្នាំ ១៩៤៦ ហើយ​សុខភាព​របស់​ស្តេច​អង្គ​នេះ​ត្រូវបាន​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​។ កាលពី​ខែតុលា ប្រមាត់​របស់​ស្តេច​អង្គ​នេះ​ត្រូវបាន​យកចេញ​។ Bhumibol ស្ថិតនៅក្នុង​មន្ទីរពេទ្យ Siriraj ក្នុង​ទីក្រុង​បាងកក​អស់​រយៈពេល​ប្រាំពីរ​ខែ ហើយ​ត្រូវបាន​រំសាយ​ចេញ​នៅក្នុង​ខែឧសភា​ឆ្នាំនេះ​តែប៉ុណ្ណោះ​មុននឹង​វិលត្រឡប់​ទៅកាន់​មន្ទីរពេទ្យ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​សម្រាប់​ការធ្វើ​តេស្ត​វេជ្ជសាស្ត្រ​៕

12-8-2015

 

Leave a Reply

(*) Required, Your email will not be published