លោក ប៉ុន ប៉ុណ្ណា មេ​គ​យ​ច្រ​ក​អ​ន្តរ​ជា​តិ​ត្រ​ពាំ​ង​ផ្លុង ពុករលួយបង់ពន្ធមិនគ្រប់ លើទំនិញដឹកតាម កុងតឺន័រ ៤០ហ្វីត ចំនួន៤គ្រឿង កម្លាំងគយចល័តចាប់បាន

, , Leave a comment

ខេត្តត្បូងឃ្មុំ៖កាលពីវេលាល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០១៥រថយន្តកុងតឺន័រ៤០ហ្វីតចំនួន៤គ្រឿង ដែលសង្ស័យលួចដឹកទំនិញគេចពន្ធ (បង់ពន្ធតិចតួច) ចូលតាមច្រកត្រពាំងផ្លុង ស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំត្រូវបានក្រុមកម្លាំងគយចល័តដឹកនាំដោយលោក ព្រាប គារ៉ាត បានធ្វើការចាប់ឃាត់ និងធ្វើការត្រួតពិនិត្យចាប់បានយកមកធ្វើការពិន័យតាមច្បាប់។

 

មន្រ្តីក្រុមបង្រ្កាបបានអោយដឹងថា កាលពីវេលាខាងលើដោយមានការរាយការណ៍ ប្រាប់ថា មាន រថយន្តកុងតឺន័រ៤០ហ្វីតចំនួន៤គ្រឿងសង្ស័យលួចដឹកទំនិញគេចពន្ធ (បង់ពន្ធតិចតួច)ចូលតាមច្រក ត្រពាំងផ្លុង និងតាមបទបញ្ជារបស់ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស។ កម្លាំងគយ ចល័តដឹកនាំដោយលោក ព្រាប គារ៉ាត បានធ្វើការស្ទាក់ចាប់បានរថយន្តកុងតឺន័រ សង្ស័យផ្ទុក នូវ ឧបករណ៍និងទំនិញ ដែលនាំចូលពីប្រទេសចិន មានអត្រាពន្ធខ្ពស់ដូចជា ទូរទស្សន៍ ម៉ាញ៉េ ទូទឹកកកឆ្នាំងអ៊ុតម៉ាស៊ីនម៉ៃក្រូវេវនិងឧបករណ៍អេឡិចត្រូនិចជាច្រើនគ្រឿងទៀត។តែបែរជាពិនិត្យ ឃើញមានការបង់ជា «ទំនិញតូចតាចជាប់អត្រាពន្ធទាប និងជាទំនិញមកពីប្រទេសវៀតណាម ដើម្បីបង់ពន្ធអស់លុយតិច»។ មន្ត្រីគយតូចតាចនៅច្រកត្រពាំងផ្លុង បានទម្លាយឲ្យដឹងថា លោក ប៉ុន ប៊ុណ្ណា ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កំពុងប្រព្រឹត្តអំពើពុករលួយ គួរឲ្យញាក់សាច់ ជាពិសេស លោកប្រធានច្រករូបនេះ ពុំបានខិតខំពង្រឹង និងធ្វើការ ប្រមូលពន្ធ តាមជំនាញបច្ចេកទេស នោះទេ បែរជាទៅឃុបឃិត ធ្វើតាមរយៈការរួមដៃ ជាមួយមេឈ្មួញ រកស៊ីធំៗក្នុងការបំបាត់កិបកេង ចំណូលថវិកាបង់ពន្ធចូលរដ្ឋ ដោយមិនខ្វល់ពីការកែទម្រង់ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ្វីបន្តិចទាល់តែសោះ។ ពេលខ្លះដំណើរការប្រមូលចំណូលពន្ធ បាន ធ្លាក់ចុះ ដោយសារតែលោក ប៉ុនប៊ុណ្ណា កំពុងងុបងុល សប្បាយកើបលុយ និងការឃុបឃិត កេង ប្រវ័ញ ជាមួយឈ្មួញ ដោយមិនធ្វើការប្រមូលពន្ធ តាមលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវនោះ ទេ។ដោយឡែកចំពោះ ការប្រមូលពន្ធ លើមុខទំនិញមួយចំនួន មានរាប់បញ្ចូលថ្លៃបាយ ដែលសឹង តែមានចំនួនច្រើន ឬថ្លៃជាង លុយដែលត្រូវបង់ពន្ធ ទៅទៀត។ជាក់ស្តែងដូចជា រថយន្តកុងតឺន័រ ៤០ហ្វីត ចំនួន ៤គ្រឿងដែល កម្លាំងគយចល័តចាប់បានជាឧទាហរណ៍ស្រាប់។

ចំពោះករណីខាងលើដែលមានភាពពុករលួយស៊ីជម្រៅគប្បីលោកអគ្គនាយកគយនិងរដ្ឋករក៏ដូចជា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេត និងស្រាវជ្រាវ ផង៕

 K-5522 K-5524

 

Leave a Reply

(*) Required, Your email will not be published