ព្រះសង្ឃ​ទទួល​ចង្ហាន់​ក្នុង​មុង ព្រោះតែ​អាជ្ញាធរ​នៅ​តំបន់​មិន​ខ្វល់ខ្វាយ(វីដេអូ)

, , Leave a comment

​ខេត្តកំពង់ស្ពឺ : ខ្សែ​វីដេអូ​មួយ​ដែលមាន​រយៈពេល​ប្រមាណ​៩​នាទី​និង​១៤​វិនាទី បាន​លាតត្រដាង​នូវ​ទុក្ខលំបាក​របស់​ព្រះសង្ឃ​ដែល​ពាក់ព័ន្ធ​នឹង​ការទទួល​ចង្ហាន់ តម្រូវ​ឲ្យ​ចង់​មុង​។ គណនី​មួយ​នេះ​បានបង្ហាញ​យ៉ាង​ជាក់ច្បាស់​នូវ​ផល​លំបាក​នេះ​ដោយ​លើកឡើងថា ៖ « រុយ​ច្រើនពេក​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ ក្បែរ​វត្ត​រហូតដល់​ព្រះសង្ឃ​ឆាន់​ថ្ងៃត្រង់​ត្រូវតែ​ចង​មុង ហើយ​ព្រះសង្ឃ​បាន​ជម្រាប់​ផលវិបាក​នេះ​ទៅ​អាជ្ញាធរ​នៅ​តំបន់​នោះ​ហើយ​តែ​គេ​មិន​ខ្វល់​ឡើយ​( អារាម​ចំ​បា​៉​/​ឃុំ​ស្គុះ​/​សំរោង​ទង​/​កំពង់ស្ពឺ )»​។​

 

​ជុំវិញ​ករណីនេះ​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ធ្វើការ​ចែករំលែក​ជា​បន្ត​បន្ទាប់ និង​ទទួលបាន​ការរិះគន់​ជាខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​មិន​ខ្វាយខ្វល់​៕

11-8-2015

 

រុយច្រើនពេកចេញពីកសិដ្ឋានចិញ្ចឹមមាន់មួយក្បែរវត្តរហូតដល់ព្រះសង្ឃឆាន់ថ្ងៃត្រង់ត្រូវតែចងមុងហើយព្រះសង្ឃបានជម្រាប់ផលវិបាកនេះទៅអាជ្ញាធរនៅតំបន់នោះហើយតែគេមិនខ្វល់ឡើយ( អារាមចំបា៉/ឃុំស្គុះ/សំរោងទង/កំពង់ស្ពឺ )ប្រភព៖ Sovannputhy Bou

Posted by Town FM 102.25 on Monday, 10 August 2015

 

Leave a Reply

(*) Required, Your email will not be published