នៅ សូ​នី​តា ទោះ​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណា ក៏​មិន​ហ៊ាន​…

, , Leave a comment

11-8-2015 (2)

11-8-2015 (1)

​រាជធាន​ភ្នំពេញ : តារា​សម្តែង​ជាច្រើន​ដួង តែងតែ​យក​ចាប់​ភាពល្បីល្បាញ​នូវ​កេរ្តិ៍ឈ្មោះ ដោយ​ពួកគេ​បាន​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង ជាពិសេស​ថត​ឈុត​ស្រើបស្រាល​សិច​ស៊ី ដើម្បី​ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន​ឲ្យ​គាំទ្រ​ពួកគេ ទោះបី​មាន​សម្លេង​រិះគន់​បោកបក់​មកលើ​ខ្លួន​ក្តី​។ យ៉ាងណាមិញ​សម្តែង​សម្បូរ​មន្ត​ស្នេហ៍​រយ​ពាន់ ញញឹម​ស្រស់​ដូច​ផ្កា​រីក​គ្រប់​រដូវ​កញ្ញា នៅ សូ​នី​តា បែរជា​ប្រកាស់​យ៉ាង​ដាច់ខាត​ថា នាង​មិន​ហ៊ាន​ប្រថុយប្រថាន​ក្នុង​ការថត​ឈុត​ស្រើបស្រាល​សិច​ស៊ី​បែបនេះ​នោះទេ ហើយក៏​មិន​ចង់បាន​កេរ្តិ៍ឈ្មោះ​ល្បី​តាមរយៈ​យក​ភាព​សិច​ស៊ី​ទៅ​ប្រថុយ​ឲ្យ​គេ​ប្រលោម​លូកលាន់​នេះដែរ​។​

 

​អ្វីដែល​ធ្វើ​ឲ្យ​តារា​សម្តែង នៅ សូ​នី​តា មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុងសង្គម​សិល្បៈ​នោះ គឺ​ដោយសារតែ​នាង​មាន​ទេពកោសល្យ​សម្តែង​ដ៏​ប៉ិនប្រសប់​តាំងពី​កំណើត គួបផ្សំ​នឹង​សម្រស់​ដ៏​ស្រស់​សោភា​ទៀត​នោះ កាន់តែ​ធ្វើ​ឲ្យ នៅ សូ​នី​តា ឆាប់​វាយលុក​បាន​ទីផ្សារ​សម្តែង​បាន​យ៉ាង​ងាយ​។ ពិធី​ការិនី នៅ សូ​នី​តា បាន​ប្រាប់​ឲ្យ​ដឹងថា នាង​មាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំងណាស់​ដែលមាន​មហាជន​ស្គាល់ និង​គាំទ្រ​រូបនាង​តាមរយៈ​ខ្សែភាពយន្ត​ភាគ​។ នៅ សូ​នី​តា រំពឹងថា ទស្សនិកជន​នៅតែ បន្ត​គាំទ្រ​ជា​បន្តទៀត​តាមរយៈ​ខ្សែភាពយន្ត​ក្រោយៗ​ទៀត​។​

 

​ប៉ុន្តែ​បើ​មាន​ផលិតកម្ម​ណាមួយ​អញ្ជើញ នៅ សូ​នី​តា ឲ្យ​ថត​រឿង​មាន​ឈុត​ស្រើបស្រាល​ដូច​តារា​សម្តែង ឌុ​ច លីដា តើ​នី​តា​ហ៊ាន​ទេ​? កញ្ញា នៅ សូ​នី​តា ឆ្លើយថា មិន​ហ៊ាន​ទេ គឺ​អត់​ហ៊ាន​ប្រថុយ​ទេ​បង បើទោះជា​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ​។ នាង​គ្មាន​ទេពកោសល្យ​ក្នុង​ការថត​ឈុត​ស្រើបស្រាល​នោះទេ​៕

11-8-2015 

 

Leave a Reply

(*) Required, Your email will not be published