ប្រការ​គួរ​យល់ដឹង​ពេល​ងូតទឹក​ក្នុង​រដូវរងារ​

, , Leave a comment

11-8-2015 (1)

​សីតុណ្ហភាព​ចាប់ពី​៣០ ទៅ​៣៥​អង្សា​សេ ត្រូវបាន​គេ​ចាត់ទុកថា ជា​កម្រិត​មួយ​ដែលមាន​សុវត្ថិភាព​សម្រាប់​ការ​ងួ​ត​ទឹក​ក្តៅ​ក្នុង​រដូវរងារ​។ ជាពិសេស​វា​ក៏​ធ្វើ​ឲ្យ​ចរាច​ឈាម​រត់​បាន​ស្រួល និង​ធ្វើ​ឲ្យ​រាងកាយ​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​តាមរយៈ​បញ្ចេញ​ញើស​បាន​កាន់តែ​ប្រសើរ​។ ក្រៅពីនេះ​ការ​ងូតទឹក​ក្តៅ​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​មាន​ពេល​សម្រាក និង​ជួយ​គ្រប់គ្រង​បរិមាណ​នៃ​អុកស៊ីសែន​ដែល​ជួយ​ឲ្យ​រាងកាយ​សម្រាក​កាត់បន្ថយ​ភាព​តានតឹង​។ អ្នក​ក៏ត្រូវ​ចង់ចាំ​ថា មិនត្រូវ​ងួ​ត​ទឹក​នៅ​សីតុណ្ហភាព​ខ្ពស់​ពេក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​រំខាន​ដល់​ជាតិ​ប្រេង​នៅលើ​ស្បែក​រន្ធ​ញើស​រីក​កាន់តែ​ធំ មាន​បញ្ហា​ស​សៃ​ឈាម និង​ប​ណ្តោ​ល​ឲ្យ​ស្បែក​ស្ងួត​។ សូម្បីតែ​បេះដូង​ក៏​ទទួលរង​នូវ​បន្ទុក​ធ្ងន់ធ្ងរ​ដែរ ដោ​យស​សៃ​ឈាម​ឡើង​ប៉ោង​ពេល​ប៉ះ​សី​តុ​ណ្ហា​ខ្ពស់​ពេក​។ ដូច្នេះហើយ​អ្នក​ត្រូវ​គិតគូ​លើ​សី​តុ​ណ្ហា​ភាព​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​សុខភាព​របស់​អ្នក​។​

 

-​ងូតទឹក​ត្រឹមតែ​១០ ទៅ​១៥​នាទី​
​នៅពេលដែល​យើង​ងូតទឹក​ក្តៅ​យូរពេក​ចំហាយ​កាន់តែ​ច្រើនឡើង​នឹង​បង្ក​ឲ្យ​មានដំណើរ​ការ​នៃ​ឈាម​រត់​កាន់តែ​យឺត​។ នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បេះដូង និង​ខួរក្បាល​ព្រមទាំង​ផ្នែក​មួយចំនួនទៀត​។ ដូច្នេះហើយ​អ្នក​ត្រូ​ចង់ចាំ​ថា​ពេលវេលា​ដែល​ត្រូវ​ងូតទឹក​សមរម្យ និង​មាន​សុវត្ថិភាព​បំផុត​គឺមាន​រយៈពេល​ត្រឹមតែ​១០ ទៅ​១៥​នាទី​តែប៉ុណ្ណោះ​។​

 

-​ជ្រើស​ផលិតផល​ដែលមាន​ជាតិ​ទឹកដោះគោ​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​
​ក្នុង​រដូវរងារ​ស្បែក​របស់​យើង​មាន​លក្ខណៈ​ស្ងួត​ជាង​ធម្មតា​។ លើសពីនេះទៅទៀត ការ​ងូតទឹក​ជាមួយនឹង​ទឹក​ក្តៅ​ក៏​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត​ផងដែរ ដូច្នេះ​អ្នក​គួរតែ​ជ្រើសរើស​សាប៊ូ​ដែលមាន​ជាតិ​ទឹកដោះគោ ដើម្បី​លាង​សម្អាតខ្លួន​នៅពេលដែល​ងូតទឹក​។ ការប្រើប្រាស់​សាប៊ូ​ដែលមាន​ជាតិ​ទឹកដោះគោ​លាង​សម្អាត​ស្បែក​អាចជួយ ការពារ​ស្បែក​ពី​ការ​បែក​ស្រកា និង​រក្សា​សំណើម​បានល្អ​។​

 

-​ងូតទឹក​ផ្កាឈូក ឬ​ត្រាំ​ក្នុង​អាងទឹក​
​ការ​ងូតទឹក​ផ្កាឈូក ឬ​ត្រាំ​នៅក្នុង​អាងទឹក​អាចជួយ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា នឹង​អាច​កាត់បន្ថយ​ភាព​តានតឹង​។ លើសពីនេះទៅទៀត​ការ​ងូតទឹក​ក្តៅ​អ៊ុន​ធ្វើ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ក​ក្តៅ​។​

 

-​ការពារ​រាងកាយ​បន្ទាប់ពី​ងួ​ត​ទឹក​
​មុនពេល​ចេញពី​បន្ទប់ទឹក​អ្នក​គួរតែ​សំ​ងួ​ត​ខ្លួន​ឲ្យ​ស្ងួត ដើម្បី​រក្សារ​កម្តៅ​នៅក្នុង​ខ្លួន​។ ការធ្វើ​បែបនេះ​ដើម្បី​ជៀសវាង​មាន​ជម្ងឺ​ផ្កា​សាយ​នៅពេល​ដែលមាន​អាកាសធាតុ​ផ្លាស់ប្តូរ​ភ្លាមៗ​ក្រោយពេល​ចេញពី​បន្ទប់ទឹក​។ ក្រោយពេល​ចេញពី​បន្ទប់ទឹក​អ្នក​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់​សំណើម​ដល់​ស្បែក ព្រោះនេះ​គឺជា​ពេលដែល​ស្បែក​អា​ស្រូបយក​សំណើម​បាន​យ៉ាង​ងាយស្រួល​៕

11-8-2015

 

Leave a Reply

(*) Required, Your email will not be published