មិត្ត​ពិតប្រាកដ និង​មិត្ត​ក្លែងក្លាយ ខុសគ្នា​ត្រង់ណា​ខ្លះ​?

, , Leave a comment

11-8-2015 (1)

​ជីវិត​នៅក្នុង​សង្គម​យើង​មិនអាច​គេចផុត​អំពី​ការ​រាប់អាន​មិត្តភក្ដិ​ឡើយ​។ ប៉ុន្តែ​អ្នកខ្លះ​ដែល​ចូលមកក្នុង​ជីវិត​យើង​តែ​បន្តិច​ក៏​ចេញ​ទៅវិញ​ក៏មាន​ចូលមក​ហើយ​ភ្លឹបភ្លែត​ដូច​អំពិលអំពែក​ក៏មាន ហើយ​ខ្លះ​ក៏​ចូលមក​រស់នៅក្នុង​ជីវិត​របស់​យើង​រហូត​ក៏មាន​។ ដើម្បី​ស្វែងរក​មិត្ត​ល្អ លោកអ្នក​អាច​សិក្សា​ស្វែងយល់​អំពី​ភាពខុសប្លែក​គ្នា​រវាង​មិត្ត​ល្អ និង​មិត្ត​ក្លែងក្លាយ​ដូចខាងក្រោម​៖

 

១-​គាំទ្រ​អ្នក​រាល់​គ្រប់​ឆន្ទៈ​នៃ​ការធ្វើ​អ្វីមួយ​
​មិត្ត​ល្អ​របស់​អ្នក​ពិតប្រាកដ​នឹង​តែងតែ​លើកទឹកចិត្ត​អ្នក​នូវ​អ្វីដែល​អ្នក​ចង់​ធ្វើ ទោះបីជា​ទាក់ទង នឹង​ការសប្បាយរីករាយ ផ្លាស់ប្ដូរ​អាជីព​របស់​អ្នកក្ដី មិត្ត​ល្អ​តែងតែ​នៅក្បែរ​អ្នកជា​និច្ច​។

 

២-​ពេញចិត្ត​បុគ្គលិកលក្ខណៈ​ឆ្គួ​តៗ​របស់​អ្នក​
​បុគ្គលិកលក្ខណៈ​ឆ្គួ​តៗ​គឺជា​ធម្មតា​សម្រាប់​មនុ​ស្ស​គ្រប់គ្នា​។ មិត្ត​ល្អ​របស់​អ្នក​តែងតែ​ស្រឡាញ់ នូវ​បុគ្គលិកលក្ខណៈ​ទាំងនោះ ហើយ​បើ​គេ​ពិតជា​មិត្ត​ល្អ​ពិតប្រាកដ ពួកគេ​មាន​លក្ខណៈ​ឆ្គួ​តៗ​ដូច​អ្នក​ដែរ​។

 

៣-​លើកលែងទោស​ឲ្យ​អ្នក​គ្រប់យ៉ាង​
​មិត្ត​ល្អ​ពេលខ្លះ​អាច​ស្វែងយល់​អំពី​ចិត្ត​របស់​អ្នក​ថា លោកអ្នក​ស្មុគស្មាញ ហើយ​មាន​កំហុស​។ ពួកគេ​លើកលែងទោស​ឲ្យ​អ្នក ព្រោះ​គេ​ឲ្យ​តម្លៃ​លើ​មិត្តភាព​របស់​អ្នក​ជាង​កំហុស​របស់​អ្នក​។

 

៤-​តែងតែ​គាំទ្រ​អ្នក​ពីក្រោយ​ខ្នង​
​វា​មិន​សំខាន់​ថា​អ្នក​ម្ខាង​ទៀត​ជា​អ្នកណា ឬ​អ្នកមាន​បញ្ហា​អ្វី​ឡើយ ទោះ​អ្នក​ខុស​ក៏ដោយ មិត្ត​ល្អ​គឺ​តែងតែ​ឈរ​នៅ​ខាង​អ្នក ហើយ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​អ្នក​។

 

៥-​អនុញ្ញាត​ឲ្យ​អ្នកស្វែងរក​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​
​នៅពេលដែល​យើង​ធំ​ឡើង ពួកយើង​ចាប់ផ្ដើម​រកឃើញ​នូវ​អ្វី​ដែលជា​ចំណាប់អារម្មណ៍​ថ្មីៗ ហើយ​ពេលខ្លះ​វា​មិន​ដូចជា​យើង​កាលពី​នៅ​ក្មេង​។ មិត្ត​ក្លែងក្លាយ​តែងតែ​សើចចំអក​ឲ្យ​អ្នក ប៉ុន្តែ​មិត្ត​ល្អ​គឺ​តែងតែ​លើកទឹកចិត្ត​អ្នក​ឲ្យ​ស្វែងរក​ចំណាប់អារម្មណ៍​ថ្មីៗ សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​។

 

៦-​ដឹង​អំពី​ទម្លាប់​មិន​ប្រក្រតី​របស់​អ្នក​
​យើង​តែងតែមាន​ទម្លាប់​មិន​ប្រក្រតី ឡប់ៗ​ផ្ទាល់ខ្លួន​របស់​យើង ដូចជា​យើង​ជោរ​នៅពេលដែល​យើង​ស្រវឹង ឬ​យើង​ញ៉ាំ​អាហារ​ច្រើនៗ​ជាដើម​នោះ​។ ហើយ​រឿង​បែប​ហ្នឹង​គឺ​មានតែ​មិត្ត​ល្អ​របស់​អ្នក​ទេ ដែល​បានដឹង​រឿង​គ្រប់យ៉ាង​ពី​អ្នក​។​

 

៧-​ពួកគេ​រក្សា​ទំនាក់ទំនង​គ្រប់ពេល​
​មិត្ត​ក្លែង​ក្លាយជា​មនុស្ស​ដែល​ទាក់ទង​អ្នក​នៅពេល​តែ​ពួកគេ​ត្រូវការ​អ្វី​ពី​អ្នក ឬ​ដឹង​រឿង​អាក្រក់ ពី​អ្នកដទៃ​យកមក​ប្រាប់​អ្នក​ប៉ុណ្ណោះ​។ ចំណែកឯ​មិត្ត​ល្អ​តែងតែ​ទាក់ទង​អ្នក​គ្រប់ពេល គ្រប់​ទីកន្លែង និង​ដឹង​សុខទុក្ខ​របស់​អ្នក​គ្រប់ពេល​។

 

៨-​ពួកគេ​រក្សា​អាថ៌កំបាំង​របស់​អ្នក​
​មិត្តភក្ដិ​អាចជា​មនុស្ស​ដែល​យើង​ជឿទុកចិត្ត​ទី​២​បន្ទាប់​អំពី​សៀវភៅ​កំណត់ហេតុ របស់​យើង​។ មនុស្ស​ដែល​យើង​អាច​និយាយ​រឿង​អាថ៌កំបាំង​ប្រាប់​បាន គឺជា​មនុស្ស​ដែល​យើង​មាន​ទំនុកចិត្ត ហើយ​ប្រសិនបើ​ពួកគេ​ជាម​នុស្ស​ដែល​មិនអាច​លាក់កំបាំង​របស់​អ្នក​បាន នោះ​ពួកគេ​មិន​សមជា​មិត្ត​ល្អ​របស់​អ្នក​ទេ​។

 

៩-​មិនចាំបាច់​ស្លៀកពាក់​ស្អាត​ដើម្បី​ទាក់ទាញ​ទេ​
​ប្រសិនជា​អ្នក​ស្លៀកពាក់​ស្អាតបាត ធ្វើ​ម៉ូត​សក់​ឡូយៗ ហើយ​ត្រូវមាន​ក្លិនក្រអូប​នោះ ដូច្នេះ​អ្នក​ដឹងថា​អ្នកមាន​មិត្ត​ក្លែងក្លាយ​ហើយ ព្រោះ​មិត្ត​ល្អ​អាច​ដើរ​ជាមួយ​អ្នក​ទោះបីជា​អ្នក​តែងខ្លួន​យ៉ាង ណាក៏ដោយ​។

 

១០-​ពួកគេ​តែងមាន​ពេល​សម្រាប់​អ្នក​
 ទោះបីជា​គេ​មាន​ពេល​តែមួយ​ម៉ោង​សម្រាប់​សម្រាក​ចន្លោះ​ម៉ោង​ការងារ និង​ម៉ោង​ចូលរៀន​ក៏ដោយ មិត្ត​ល្អ​តែងតែ​កំដរ​អ្នក​ញ៉ាំ​ភេសជ្ជៈ​គ្រប់ពេល​។

 

១១-​ពួកគេ​តែង​ឲ្យ​ស្មា​ទៅ​អ្នក​ផ្អែក​ពេល​អ្នក​យំ​
​លក្ខណៈសម្បត្តិ​ចុងក្រោយ​របស់​មិត្ត​ល្អ​គឺ​តែងតែ​ឲ្យ​ស្មា​អ្នក​ផ្អែក ដើម្បី​យំ​រៀបរាប់​ពី​ទុក្ខសោក ហើយ​ស្ដាប់​រាល់​ទុក្ខលំបាក និង​រក​ដំណោះស្រាយ​ឲ្យ​អ្នកជា​និច្ច​៕

11-8-2015

 

Leave a Reply

(*) Required, Your email will not be published