គ្រឿង​ស្រវឹង នឹង​ការ​ទទួលខុស​ត្រួវ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅក្នុង​សង្គម​ជីវិត​រស់នៅ​សព្វថ្ងៃ គេ​ឃើញ​មានការ​ពិសា​គ្រឿង​ស្រវឹង នៅពេល​មានកម្ម​វិធី​សប្បាយ​ម្តងៗ ដូចជា​ពិធី​រៀប​អាពាហ៍ពិពាហ៍ ខួបកំណើត ជួបជុំ​បងប្អូន មិត្ត​ភ​ក្ត និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។ ការ​ពិសា​ស្រា​នៅពេល​ជួបជុំគ្នា​នេះ​បានក្លាយ​ទៅជា​ទម្លាប់​ទៅហើយ​មិន​ថា ស្ថិតនៅក្នុង​សង្គម​ណា​ឡើយ​។ គេ​ជឿថា ស្រា​អាចធ្វើអោយ​បរិយាកាស​ក្នុង​កម្មវិធី​ជួប ជុំគ្នា​នោះ កាន់តែ​មាន​ភាព​ជិតស្និត អ៊ូអរ សប្បាយរីករាយ និង​អាច​បំភ្លេច​នូវ​ទុក្ខ​កង្វល់​បាន​។​

 

​ទន្ទឹមនឹងនេះ​រាល់​អ្នក​ពិសា​ស្រា​ទាំងអស់ ត្រូវតែ​មានការ​ទួល​ខុល​ត្រូវ​ខ្ពស់​ដោយពេល​ពេល​ស្រវឹង សូមកុំ​បើកបរ ព្រោះ​វា​អាច​បង្ករ​ជា​គ្រោះ​ថា្នក់​ដល់​ខ្លូន​ឯង និង​អ្នកធ្វើដំណើរ​នៅលើ​ដងផ្លូវ​ផងដែរ មួយទៀត​ស្រា​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែល​បណ្តាល​ឲ្យ​រា​ង្គ​កាយ​ចុះ​ទ្រុឌទ្រោម និង​ឈានទៅដល់​បាត់បង់​ជីវិត​បាន​។​

 

​សរុបសេចក្តី​មក​អ្នក​ពិសា​ស្រា​ទាំងអស់ ត្រូវ​ពិសា​ស្រា​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ នៅពេលដែល​អ្នកមាន​ទំនួល​ខុសត្រូវ មានន័យថា អ្នកទទួលខុសត្រូវ​ចំ​ពោះ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។ បើ​មិន​ដូច្នោះ​ទេ អ្នក​ផឹកស្រា នឹង​បំផ្លាញ​ខ្លួនឯង​ដោយ​ទទួលរង​ផលវិបាក​ពី​គ្រឿង​ស្រវឹង​នោះ​ជាក់​ជាមិនខាន​៕

11-8-2015

 

Leave a Reply

(*) Required, Your email will not be published