ភាពកោងកាចប៉ូលិសចរាចរមួយក្រុមឈរជើង នៅទីរួមស្រុកត្រាំកក់ ប្រើអំណាចជ្រុលហួសប្រមាណ វាយនិងដកកាំភ្លើងគំរាមអ្នកបើកឡាន ព្រោះតែចង់បានលុយមួយម៉ឺនរៀល

, , Leave a comment

ខេត្តតាកែវ៖ ប្រភពបានអោយដឹងថា នៅវេលាប្រមាណ១២កន្លះថ្ងៃត្រង់ថ្ងៃទី៩ ខែសីហាឆ្នាំ២០១៥នេះស្ថិតនៅចំណុចទីរួមស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងនគរបាល

ចរាចរមួយក្រុម ដែលដាក់ប៉ុស្តិ៍ជជុះចាំកាក់រថយន្តដឹកទំនិញយកលុយ ខួបប្រាំង ខួបវស្សា ដែលមានលោកអធិការស្រុកនៅពីក្រោយ បានប្រើអំពើហិង្សា និងទាញកាំភ្លើង AK គំរាម មកលើអ្នកបើករថយន្តដឹកទំនិញម្នាក់ ពីព្រោះតែបង់លុយ មិនគ្រប់តាមការកំណត់ របស់ក្រុមនគរបាល ទាំងនោះ ។

 

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តដឹកទំនិញបើក ឆ្លងកាត់តាមស្រុកត្រាំកក់ ស្រាប់ដល់ទីរួមស្រុកក៏ត្រូវកម្លាំងនគរបាលចរាចរមួយក្រុម ដែលមានលោកអធិការរងស្រុក ម្នាក់នៅក្នុងនោះផង បានចេញមកស្ទាក់រថយន្តដើម្បីឲ្យបង់លុយជូនពួកគេ ប៉ុន្តែដោយសារជនរងគ្រោះ មិនបានបង់លុយឲ្យតាមការកំណត់នោះ ធ្វើឲ្យអស់លោកនគរបាលដែលដាក់ប៉ុស្ទិជជុះទាំងនោះ ខឹងត្រឡោតតោតតោង ក៏ផ្ទុះអំពើហិង្សា វាយមកលើជនរងគ្រោះបណ្តាលឲ្យរងរបួស មិនអស់ចិត្តបានរត់ទៅយកកាំភ្លើង AK មកគំរាមបាញ់សម្លាប់ ជនរងគ្រោះទៀតផង។

ជាគោលការណ៍ ស្នងការនគរបាលខេត្ត បានណែនាំ ឲ្យនគរបាលចររាចរត្រួត ពិនិត្យច្បាប់ចររាចរផ្លូវគោកនិងអ្នកបើកបរដែលល្មើសច្បាប់។តែផ្ទុយទៅវិញកម្លាំងនគរបាល ចរាចរមួយក្រុម ដែលដាក់ប៉ុស្តិ៍ជជុះចាំកាក់រថយន្តដឹកទំនិញយកលុយ ខួបប្រាំងខួបវស្សានៅទីរួមស្រុកត្រាំកក់ខេត្តតាកែវ បានប្រើហឹង្សារវាយអ្នកបើកបរ បណ្តាលឲ្យរងរបួស មិនអស់ចិត្តបានរត់ទៅយកកាំភ្លើង AK មកគំរាមបាញ់សម្លាប់ ជនរងគ្រោះទៀតផង។

ប្រជាពលរដ្ឋសូមអំពាវនាវ ដល់លោកស្នងការនគរបាលខេត្ត និងអភិបាលខេត្តតាកែវ មេត្តាជួយពិនិត្យមើល ករណីខាងលើនេះផង ព្រោះតែសំអាង លើខ្លួនជាប៉ូលីសមានអំណាច ប្រើអំពើហឹង្សារលើអ្នកទន់ខ្សោយ អាចធ្វើអ្វីៗបានតាមចិត្តនោះ ជៀសវាងធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ៕ ដោយ មុត ស្រួច

11223913_477066935801064_5244441097420483309_n 11824977_477066982467726_3178401282566290111_n 11825906_477066999134391_1487408862823526914_n

 

Leave a Reply

(*) Required, Your email will not be published