ឧកញ៉ា ថៃ និ​ង​មេ​កា​រ​ឈ្មោះ​ ​ធី​ ​រ​ក​ស៊ីដឹក​ជ​ញ្ជូ​ន​ឈើ​ខុស​ច្បា​ប់​ ឆ្ល​ង​កា​ត់​ខេ​ត្តក្រចេះ គ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តក្រចេះ ៖ រថយន្តយីឌុបប្រាំភ្លៅ របស់ឧកញ៉ា ថៃ ជាកូនជឹង ឧកញ៉ា ខ្នារ ដោយមានលោក ធី និង លោក ផា ជាមេ ការស្ពាយលុយ រត់ការបង់ផ្លូវដ៏ឆ្នើម បានដឹកឈើបើកបន្តកន្ទុយគ្នាក្នុងមួយ

ខ្សែៗមិនតិចជា៧ ទៅ១២គ្រឿង ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជា ញឹក ញាប់ បានក្រឡាប់ខ្ជាក់ឈើពេញផ្លូវ ហើយគេឃើញលោក ធី បានឆ្លេឆ្លា រត់ទៅជួបសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដើម្បី សម្រួលនិងស្ទួចរថយន្ត សាងឈើដាក់រថយន្ត មួយផ្សេងទៀតយ៉ាង រលូន គ្មាននរណា ហ៊ានក្អក ទេ។

 

បើតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលីសខេត្តក្រចេះបានឲ្យដឹងថា សព្វថ្ងៃនេះឈ្មួញដុះស្លែនិងសកម្មក្នុង ការរកស៊ីឈើខុសច្បាប់ជាងគេគឺមានឈ្មោះឧកញ៉ា ថៃ និងមេការឈ្មោះ ធី ដែលជាអ្នកចេញមុខ កាងជំនួញឈើខុសច្បាប់ ដោយក្នុងមួយថ្ងៃៗមានក្បួនរថយន្តដឹកឈើប្រណីត បង្កប់ ឈើលេខ ២ ជាច្រើនគ្រឿង បានដឹកជញ្ជូនឈើចេញពីក្រុមហ៊ុនខ្មែរអង្គរ ដើម្បីយកទៅលក់ចែក ចាយ បន្តនៅ តាមខេត្តមួយចំនួនដូចជា ស្រុកស្វាយអន្ទរ ស្រុកអូររាំងឪ ក្នុងខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងបញ្ជូន ទៅដល់ប្រទេសយួនថែមទៀតផង។ ក្នុងរថយន្តយីឌុបមួយគ្រឿង ត្រូវបានគេដឹងថា មានការដឹក ឈើប្រណីត និងឈើប្រភេទលេខ១ ផ្ទុកលើសទម្ងន់ហួសពីការកំណត់ដោយគ្មានខ្លាចក្រែង ពីការ ខូចខាតផ្លូវថ្នល់នោះឡើយ ដោយពួកគេសំអាងមានច្បាប់ដឹកជញ្ជូនឈើចេញពីតំបន់ដីសម្បទាន។

សូមបញ្ជាក់ថាបើតាមច្បាប់នៃការដឹកជញ្ជូនគឺគេហាមឃាត់មិនឲ្យដឹកលើស ពី១៨ ម៉ែត្រគូបនោះទេ ប៉ុន្តែក្រុមហ៊ុនទាំងនោះបែរជាបំពានដោយដឹកលើសរហូតដល់ ៤០ ទៅ៥០ម៉ែត្រគូបក្នុងមួយរថយន្ត ដោយគ្មានអ្នកណាហ៊ានហើមមាត់ឡើយ។

 

សេចក្តីរាយការណ៍បានបន្តទៀតថា រឿងដែល ឧកញ៉ា ថៃ និង លោក ធី ជាមេការ កំពុងសម្រុក ដឹកជញ្ជូនឈើ ទាំងថ្ងៃទាំងយប់ ធ្វើ ជាចំហរគ្មានអ្វីលាក់បាំងនោះទេហើយ ជាញឹកញយពួកគេ បានចេញមុខកាង ឬស៊ីឈ្នួលដឹកឈើអោយឈ្មួញតូចតាចផ្សេងទៀត ពីខេត្តស្ទឹងត្រែង និងក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ បានដោយរលូន បើទោះបីជាគ្មាន ប៉េសេ ក៍ដោយគ្មាននរណា ហ៊ានប៉ះពាល់ ទេ ក៏ព្រោះតែមន្ត្រីធំៗ និងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ សុទ្ធតែទទួល បាន របបជាលុយកាក់ ជាប់ជាប្រចាំ ៕ ដោយ មុតស្រួច

24-6-2015 (2)

 

Leave a Reply

(*) Required, Your email will not be published