លោក ឈូក បណ្ឌិត សមត្ថកិច្ចបញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង

, , Leave a comment

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថាវេលាម៉ោង០៥ល្ងាចថ្ងៃទី០៨ សីហា២០១៥  នេះ សមត្ថកិច្ចបានបញ្ជូន អតីតអភិបាលក្រុងបាវិត លោកឈូក បណ្ឌិត ទៅឃុំខ្លួននៅពន្ធនាគារ ខេត្តស្វាយរៀងហើយ ។

 

សេចក្តីរាយការណ៍បានឱ្យដឹងបន្តថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតត្រូវបាន សមត្ថកិច្ច បញ្ជូនទៅដល់ សាលាដំបូងខេត្តស្វាយរៀង នៅម៉ោង៤និង១០នាទី រួចបញ្ជូនចូល ទៅ កាន់ បន្ទប់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង លោក ផាន់ រតនា បន្ចាប់ពី ឈូក បណ្ឌិត បានចូលសារភាពនៅសារភាពនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវតុលាការរកឃើញថា ជាខ្មាន់កាំភ្លើងបាញ់ កម្មការនី៣នាក់ឲ្យរងរបួសកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២នៅរោងចក្រកៅវ៉េខេត្តស្វាយរៀង លុះដល់ឆ្នាំ២០១៣ សាលាដំបូងខេត្តនេះ បានចេញដីការឲ្យតាមចាប់ខ្លួន ឈូក បណ្ឌិត មកផ្តទ្ទា ទោស១៨ខែ ចោទពីបទបង្ករបួសស្នាមដោយអចេតនា ៕ បន្ទាប់ពីមានការ ចាប់ខ្លួនលោក ឈូក បណ្ឌិតបញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារខេត្តស្វាយរៀង កម្មការិនីដែលរងគ្រោះបានសម្តែង ការ សប្បាយរីករាយហើយពួកគេ សង្ឃឹមថាតុលាការ នឹងអាចរកយុត្តិធម៌ ជូនពួកគេទាំងបីនាក់ ដូចចំណាត់ ការរបស់កញ្ញាសាសា និងលោក សុខ ប៊ុន 11828704_901124193313616_4212109199906884228_nដែរ៕

 

Leave a Reply

(*) Required, Your email will not be published