ឈ្មោះ ហ៊ន ជីនហ៊ាត ប្រធានមន្ទីរពេទ្យស្រុកអូររាំងឪ ស្រវឹងជោគអប្រិយ បើកឡានបុកមនុស្សប្រុសស្រី២កន្លែង បើករត់គេច ប៉ូលីសបានចាប់វាយខ្នោះសមមុខ

, , Leave a comment

ខេត្តកំពង់ចាម : សេចក្តីយាយការណ៍បានអោយដឹងថា កាលពីវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយឈ្មោះ ហ៊ន ជីនហ៊ាត ប្រធានមន្ទីរពេទ្យស្រុកអូររាំងឪ

បើកបរក្នុងភាពស្រវឹងជោគជាំ និងជាគ្រូពេទ្យគ្មានសីលធម័ បើករថយន្តបុកមនុស្សចំនួន២កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៤នាក់ នៅស្រុកចំការលើហើយបើករត់គេចមិនទទួលខុសត្រូវ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ចាមចាប់បាននៅស្រុកកំពង់សៀម។

មន្រ្តីប៉ូលីសបានអោយដឹងថា កាលពីវេលាខាងលើ គេបានឃើញរថយន្តបង្ករ ម៉ាកហាយឡែនឌឺ ពណ៌ខ្មៅ ដែលមានស្លាកលេខភ្នំពេញ 2N.1873 អ្នកបើកបរក្នុងភាពស្រវឹង ជោគបើករេ ពេញ ផ្លូវបានបុកម៉ូតូមួយគ្រឿងនៅមុខផ្សារថ្នល់បែក បណ្តាលអ្នកជិះម៉ូតូ២នាក់ ឈ្មោះ ហ៊ាន ចំណាន ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះ ណារី លីហ្សា ភេទស្រី នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប រងរបួសធ្ងន់ ។ក្រោយពីបុកអ្នកបើកបររថយន្ដព្យាយាមបើករត់ហើយ ទៅបុកម៉ូតូមួយគ្រឿងទៀត នៅ មុខសាលាស្រុកចំការលើ បណ្តាលអោយឈ្មោះ ស្រ៊ុន ពិសី ភេទប្រុស អាយុ២៣ឆ្នាំ និង ឈ្មោះសួន ម៉ាំង ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិតាអុងឃុំតាអុងស្រុកចំការលើ រងរបួសធ្ងន់។ ក្រោយបង្ករគ្រោះថ្នាក់២កន្លែង អ្នកបើករថយន្តទំនើង ជាគ្រូពេទ្យគ្មានមនុស្សធម័ បើករត់គេច កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការនគរបាលខេត្តកំពង់ចាមក្រោមបញ្ជារ លោកឧត្តម សេនីយ៍ បែន រ័ត្ន ស្ទាក់ចាប់បាន នៅចំណុចផ្លូវបំបែកត្រើង ស្រុកកំពង់សៀម និងបញ្ជាអោយវាយខ្នោះ ហើយត្រូវបានប្រជាពលរដ្ឋសាទរគ្រប់ៗគ្នា។

 

មន្រ្តីប៉ូលីសបានអោយដឹងបន្តថា អ្នកបើករថយន្តស្រវឹងជោគទំនើង បុកមនុស្សចំនួន២កន្លែងបើក រត់គេចមិនទទួលខុសត្រូវនោះ ឈ្មោះ ហ៊ន ជិនហ៊ាត  ជាប្រធានមន្ទីរពេទ្យបង្អែក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលទើបទទួលតំណែងនៅសប្តាហ៍នេះ ហើយមានទីលំនៅនៅ ភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ។ ហើយជនបង្កបបញ្ចូនទៅឃុំខ្លួន នៅអធិការដ្ឋាន នគរបាល ស្រុកចំការលើដើម្បីកសាងនិតិវិធី។

   ដោយឡែកអ្នករងរបួសបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចៃដន្យរថយន្តពេទ្យ ស្រុកចំការលើបានបែកកង់ទាញចង្កូតទៅបុកផ្ទះអ្នកភូមិកំពុងសម្រាកហើយបានរងរបួស០៤នាក់ និងអ្នកនៅក្នុងរថយន្តពេទ្យចំនួន០២នាក់ផ្សេងទៀតសរុបទាំងអស់អ្នករងរបួសមានចំនួន១០នាក់៕ ដោយ អ្នក មេត្តា

K-5479

K-5501 K-5483 K-5480

 

Leave a Reply

(*) Required, Your email will not be published