ឡានយីឌុបដឹកឈើប្រណីត សង្ស័យជារបស់ឧកញ៉ា ថៃ បើកបុកបង្កាន់ដៃស្ពាន ឆាបឆេះយ៉ាងសន្ធោសន្ធៅនៅស្រុកស្នួល

, , Leave a comment

ខេត្តក្រចេះ ៖ កាលពីវេលាម៉ោង១និងកន្លះរំលងអធ្រាតឈានចូល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ រថយន្តយីឌុបភ្លៅ៥មួយគ្រឿង ដែលដឹកឈើប្រណីតប្រភេទសុក្រំពេញប្រៀប បានបើកទៅបុក

បង្កាន់ដៃស្ពានថ្មមួយកន្លែងបណ្តាលឲ្យឆេះខ្ទេចស្ថិតនៅភូមិសំរង់ឃុំខ្សឹមស្រុកស្នួល ខេត្តក្រចេះ។

 

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើនោះគេមិនទាន់ដឹងថាជារបស់ក្រុមហ៊ុនណានោះទេ ព្រោះ នៅក្នុងយប់មិញនេះមានរថយន្តយីឌុបធុនយក្សជាច្រើនគ្រឿងគ្រាន់តែដឹង ថា បានដឹកឈើ ចេញពី តំបន់ភ្នំព្រេច ខេត្តមណ្ឌលគិរី ទំនងជារថយន្តដឹកឈើ របស់ ឧកញ៉ា ថៃ លុះមកដល់ចំណុច កើត ហេតុក្នុងស្រុកស្នួលខេត្តក្រចេះប៉ុន្តែដោយសារមេឃភ្លៀងខ្លាំងពេករថយន្តយីឌុបដឹកឈើមួយគ្រឿង ក្នុងចំណោមរថយន្តខាងលើ បានជ្រុល ចង្កូតទៅបុកបង្កាន់ដៃស្ពានសំរ៉ង បណ្តាលឲ្យផ្ទុះ ឆេះខ្ទេច តែម្តងក្រោយមានករណីភ្លើងឆេះរថយន្តដឹកឈើ ខាងលើនេះរថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការ ដ្ឋាននគរបាលខេត្តចំនួន២គ្រឿងបានចេញជួយពន្លត់រហូតរលត់ទាំងស្រុង។ក្រោយពេលបង្កហេតុ អ្នកបើករថយន្ត បានបើកទ្វាររត់គេចខ្លួន បាត់ស្រមោល ។

គួរបញ្ជាក់ផងដែរថា ជាហូរហែររថយន្តដឹកឈើ បានធ្វើដំណើរ ឆ្លងកាត់ខេត្តក្រចេះ ដោយរលូន មិនដែលមានការបង្ក្រាបពីសមត្ថកិច្ចទេ ទាល់តែជាប់ផុង ឬក្រឡាប់ឆេះ ទើបបង្កឲ្យមាន ការភ្ញាក់ផ្អើលទើបឃើញសមត្ថកិច្ចចុះទៅអើតនិងត្រួតពិនិត្យ៕

Car-03 W@t-08082 Car-02

 

Leave a Reply

(*) Required, Your email will not be published