លោកឈូក បណ្ឌិត បន្ទាប់រត់គេចច្រើនឆ្នាំ ចូលខ្លួនមកសារភាព ករណីបាញ់កម្មករនៅក្រុងបាវិត

, , Leave a comment

រាជធានីភ្នំពេញ ៖ ប្រភពបានឲ្យដឹងថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែល បានរត់ គេចខ្លួនក្រោយពីបាញ់កម្មករ នៅក្រុងបាវិតឲ្យរងរបួសមកនោះ នៅពេលនេះ ម៉ោង១៣ និង២០នាទី

រសៀលនេះ បាននឹងកំពុងដឹកតាមរថយន្តឆ្ពោះ ទៅកាន់សាលាដំបូងខេត្តស្វាយរៀង បន្ចាប់ពី ឈូក បណ្ឌិត បានចូលសារភាពនៅសារភាពនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅម៉ោង ១៣និងកន្លះ រសៀលថ្ងៃទី៨ខែសីហានេះ។

គួរបញ្ជាក់ថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានចៅក្រម សាលាដំបូង ខេត្តស្វាយរៀង កាត់ទោសកាលពីថ្ងៃទី២៥ ខែមិថុនា ឲ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំកន្លះ ពីបទបាញ់ប្រហារទៅលើកម្មការិនី៣នាក់ ឲ្យរងរបួស។ តុលាការក៏តម្រូវបង់ប្រាក់សំណង ទៅឲ្យ ជនរងគ្រោះទាំង៣នាក់សរុប ៣៨លានរៀល៕

KNTNEWS.COM8697_n

 

 

Leave a Reply

(*) Required, Your email will not be published