កូនប្រសារមេគុកខេត្តសៀមរាបឈ្មោះ លឹម ស្នេហ៍គំនិត ប្រើហិង្សាវាយនគរបាលចរាចរណ៍ ស្រី ត្រូវបានប៉ូលីសនាំខ្លួន

, , Leave a comment

ខេត្ដសៀមរាប ៖ កាលពីព្រឹកថ្ងៃទី៨ខែសីហា ឆ្នាំ២០១៥ឆ្នាំនេះ ឈ្មោះ លឹម ស្នេហ៍គំនិត ជាកូន ប្រសារលោក ឆែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាបត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ

កម្រិតស្រាលកោះនិងនាំខ្លួនមកសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាន នគរបាលខេត្ដសៀមរាបករណីវាយទៅលើស្រ្តី ជាប៉ូលិសចរាចរណ៍ឱ្យរបួសធ្ងន់ និង ជេរ ប្រម៉ាថ ថា «បើង៉ែងមិនសុំ ទោសអញទេ! ថ្ងៃណាមួយនឹងងាប់ នៅឡានអញជាមិនខាន ! » ខណៈនៅ ពេលដែលនាង បំពេញ កិច្ចការនៅក្នុងក្រុងសៀមរាប ជាប៉ូលិសចរាចរណ៍។

 

ប្រភពពីប៉ូលីសបានឱ្យដឹងថា កូនប្រសាលោកផ្កាយពីរ ឆែម សាវុធ ប្រធានពន្ធនាគារខេត្ដ សៀមរាបឈ្មោះ លឹម ស្នេហ៍គំនិត ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ នឹងមេធាវីបានឆ្លើយ បំភ្លឺ នៅចំពោះមន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដ សៀមរាបវេលាម៉ោង០៩.៣០នាទីទី៨ខែសីហាឆ្នាំ២០១៥រហូតឈានមកដល់ម៉ោង១២.៣០នាទី ក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការខេត្តសៀមរាប ពីបទអំពើហឹង្សាដោយ ចេតនា និងបទជេរប្រមាថជាសាធារណៈ ។

គួរបញ្ជាក់ថា នៅវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី៤ សីហាឆ្នាំ២០១៥ ជាកើតហេតុ ជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឌុបប្រពន្ធដោយពុំមានពាក់មួក ការពារសុវត្ថិភាពនិងម៉ូតូគ្មានស្លាកលេខឃើញដូចនោះជនរងគ្រោះ ដែលជាប៉ូលិសចរាចរ បាន ចេញទៅឃាត់ឲ្យឈប់ម៉ូតូស្រាប់តែបុរសម្នាក់នោះអត់ឈប់ហើយជិះម៉ូតូ តម្រង់មករក បុកនាង ព្រមទាំងយកដៃក្រវាសដំបងចរាចរណ៍នាងចេញពេលនោះនាងក៏តាមកាក់ម៉ូតូនោះរហូតដល់ឈប់ ក្រោយមកទៀតបុរសម្នាក់នេះបានចុះពីលើម៉ូតូមកហើយវាយ នាងមួយដៃ ត្រូវដើមដៃខាងស្តាំ ហើយរត់ឡើងម៉ូតូប្រុងបើករត់គេចតែនាងរត់ទៅចាប់ម៉ូតូកុំឲ្យ បើករត់គេចតែបុរសនោះ បានវាយ នាងមួយដៃទៀត ត្រង់ចំណុចដដែល បណ្តាលឲ្យដៃ របស់នាង ឡើងជាំ ហើយភ្លត់ដៃខាងស្តាំ។ លុះកន្លះម៉ោងក្រោយមកបុរសនោះក៏ត្រលប់មកវិញម្តងទៀត បើករថយន្តម៉ាកកាម៉ារីហាយប្រ៊ីត ពណ៌សមកដល់កន្លែងនាងឈជើងហើយចុចកញ្ចក់ឡានចុះហើយស្រែកជេរយ៉ាងកម្រោលមកលើ នាងថា៖ « បើង៉ែងមិនសុំទោសអញទេ!ថ្ងៃណាមួយនឹងងាប់នៅឡានអញជាមិនខាន! » ខណៈនៅ ពេលដែលនាងបំពេញកិច្ចការនៅក្នុងក្រុងសៀមរាបជាប៉ូលិសចរាចរណ៍៕ដោយ ស្រស់ ស្រពោន

11823070_901003006659068_4042414538983384496_o

 

 

Leave a Reply

(*) Required, Your email will not be published