ប៉ូលីសតាមចាប់ឈ្មោះ លឹម ស្នេហ៍គំនិត ហៅ ធូ ថៅកែចិញ្ចឹមក្រពើ ជាកូនប្រសារ លោក ឆែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាប ដែលបង្កហិង្សាលើនារីនគរបាលចរាចរណ៍

, , Leave a comment

ខេត្តសៀមរាប ៖ ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានអោយដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពុងតាមចាប់ខ្លួន ឈ្មោះ

លឹម ស្នេហ៍គំនិត ហៅ ធូ ជាកូនប្រសារលោក ឆែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាប។ ដែលបានវាយទៅលើស្រ្តី ជាប៉ូលិសចរាចរណ៍ឱ្យរបួសធ្ងន់ ព្រមទាំងស្រែកជេរថា «បើង៉ែងមិនសុំ ទោសអញទេ! ថ្ងៃណាមួយនឹងងាប់ នៅឡានអញជាមិនខាន!» ខណៈនៅពេលដែលនាង បំពេញ កិច្ចការនៅក្នុងក្រុងសៀមរាប ជាប៉ូលិសចរាចរណ៍។

 

គេហទំព័រអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា នៅវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី៤ សីហាឆ្នាំ២០១៥ ជាកើតហេតុ ជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឌុបប្រពន្ធដោយពុំមានពាក់មួកការពារសុវត្ថិភាពនិងម៉ូតូគ្មានស្លាកលេខឃើញដូចនោះជនរងគ្រោះ ដែលជាប៉ូលិសចរាចរ បានចេញទៅឃាត់ឲ្យឈប់ម៉ូតូ ស្រាប់តែបុរសម្នាក់នោះ អត់ឈប់ហើយ ជិះម៉ូតូ តម្រង់មករកបុកនាង ព្រមទាំងយកដៃក្រវាសដំបងចរាចរណ៍នាងចេញ ពេលនោះនាងក៏ តាមកាក់ម៉ូតូនោះរហូតដល់ឈប់។ក្រោយមកទៀតបុរសម្នាក់នេះបានចុះពីលើម៉ូតូមកហើយវាយ នាងមួយដៃ ត្រូវដើមដៃខាងស្តាំ ហើយរត់ឡើងម៉ូតូប្រុងបើករត់គេច តែនាងរត់ទៅចាប់ម៉ូតូ កុំឲ្យ បើករត់គេចតែបុរសនោះបានវាយនាងមួយដៃទៀត ត្រង់ចំណុចដដែល បណ្តាលឲ្យដៃ របស់នាង ឡើងជាំ ហើយភ្លត់ដៃខាងស្តាំ។នៅពេលបន្ទាប់មកលោកអនុសេនីយ៍ឯក សាយ ឌីណា បានរត់ មកជួយ ហើយលោកពលបាលឯក សាត ពឿន រត់មកជួយទៀត ទើបឃាត់បុរសម្នាក់នោះជាប់ ហើយរាយការណ៍ទៅថ្នាក់លើ ។ ដោយតាមបញ្ជាថ្នាក់លើ ឲ្យដកយកម៉ូតូនោះ ទៅរក្សាទុកនៅ ស្នងការនគរបាលខេត្តសៀមរាបតែម្តងហើយបុរសនោះក៏គេចខ្លួនបាត់។លុះកន្លះម៉ោងក្រោយមក បុរសនោះ ក៏ត្រលប់មកវិញម្តងទៀត បើករថយន្តម៉ាកកាម៉ារីហាយប្រ៊ីត ពណ៌ស មកដល់ កន្លែង នាងឈជើង ហើយចុចកញ្ចក់ឡានចុះ ហើយស្រែកជេរយ៉ាងកម្រោលមកលើនាងថា៖ « បើង៉ែង មិនសុំទោសអញទេ! ថ្ងៃណាមួយនឹងងាប់ នៅឡានអញជាមិនខាន!» ខណៈនៅពេលដែលនាង បំពេញកិច្ចការនៅក្នុងក្រុងសៀមរាប ជាប៉ូលិសចរាចរណ៍។

សមត្ថកិច្ចឱ្យដឹងថា ជនបង្កហេតុកោងកាចដែលបានវាយទៅលើស្រ្តីជាប៉ូលិសចរាចរណ៍ឱ្យរបួស ធ្ងន់ ព្រមទាំងស្រែកជេរថា «បើង៉ែងមិនសុំទោសអញទេ! ថ្ងៃណាមួយនឹងងាប់ នៅឡានអញ ជា មិនខាន!» ខណៈនៅពេលដែលនាង បំពេញកិច្ចការនៅក្នុងក្រុងសៀមរាប ជាប៉ូលិសចរាចរណ៍ នោះមានឈ្មោះ លឹម ស្នេហ៍គំនិត ហៅធូ ជាថៅកែចិញ្ចឹមក្រពើ រស់នៅម្តុំអាងក្រពើ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវជាកូនប្រសារលោក ឆែម សាវុធ ប្រធានពន្ធនាគារខេត្តសៀមរាប៕ ដោយ ស្រស់ ស្រពោន

 that-0186                           រូបភាព( គេហទំព័រអគ្គស្នងការនគរបាលជាតិ)

 

Leave a Reply

(*) Required, Your email will not be published