រថយន្តដឹកទំនិញគេចពន្ធ បើកគេចពីការតាមប្រម៉ាញ់ ក្រុមគយ ដាក់ប៉ុស្ទិជជុះតាមផ្លូវជាតិលេខ៥ ដេញកាក់យកលុយ ជ្រុលបុកម៉ូតូបីគ្រឿងបណ្តាល ស្លាប់និងរបួស៥នាក់

, , Leave a comment

ខេត្តបន្ទាយមានជ័យ : សេចក្តីរាយការណ៍បានអោយដឹងថា កាលពីវេលា៣៖៤០នាទី រសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ គេឃើញរថយន្ត២គ្រឿងដែលគេដឹងថា ជារថយន្តក្រុមគយ ដែល

ដាក់ប៉ុស្ទិជជុះតាមផ្លូវជាតិលេខ៥ បើកប្រដេញគ្នាយ៉ាងលឿនជាមួយរថយន្តកាមរី៩៥ដឹកទំនិញ ធ្វើអោយរថយន្តកាមរី៩៥ បង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលអោយមនុស្សស្លាប់និងរបួស ៥នាក់ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពមន្រ្តីប៉ូលីសអោយដឹងថា គេឃើញរថយន្ត២គ្រឿងដែលគេដឹងថា ជារថយន្តក្រុមគយ បើកបរ ក្នុងល្បឿនលឿនដេញកាក់យកលុយ រថយន្តកាមរី៩៥ពណ៌ទឹកប្រាក់ចង្កូតស្តាំមានស្លាក លេខខាងមុខ ប-ជ2A0769 ដឹកទំនិញកំប៉ិកកំប៉ូកពីប្រទេសថៃបើកបរក្នុងល្បឿនលឿនធ្វើអោយ រថយន្ត កាមរី៩៥ បង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយបានបើកជ្រុលទៅបុករះ ជាមួយនឹងម៉ូតូ ចំនួនម៉ូតូបីគ្រឿង បើកបរពីមុខបណ្តាល អោយមនុស្ស និងម៉ូតូខ្ទាតចេញ ជិត៥០០ម៉ែត្រ ខ្លះចូល ប្រឡាយ ខ្លះចូលគុម្ពចេក បណ្តាលអោយមនុស្សស្លាប់និងរបួស ៥នាក់រីឯរថយន្ត បង្កធ្លាក់ ចូលប្រឡាយចំណែករថយន្តដែលដេញពីក្រោយក៏បើកហួសទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូន អ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យដោយឡែក អ្នកស្លាប់ បញ្ជូន អោយគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

CH-00143 CH-00144 CH-00146

 

 

Leave a Reply

(*) Required, Your email will not be published