
ប្រសិនបើបុរសៗចង់បានអាយុវែង គួរថើបមាត់ភរិយាខ្លួនឯងនៅពេលព្រឹកជារៀងរាល់ថ្ងៃ ពីព្រោះការសិក្សាថ្មីបានរកឃើញថា ប្រសិនបើការបង្ហាញក្តីស្រឡាញ់មានចំពោះគ្នាជាញឹកញាប់បុរសៗនឹងអាចកើនអាយុបាន៥ឆ្នាំ។ ដោយឡែកការស្ទង់ស្ថិតិអំពីការបឺតមាត់ថ្នាក់ថ្នមរវាងគូស្វាមីភរិយា បានបញ្ជាក់ថា ជីវិតរបស់គូស្នេហ៍ទាំងពីរនឹងយ៉ឺនយូរផងដែរ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃការបឺតមាត់៖
-បង្ហាញពីភាពស្មោះត្រង់
អក្សរ X ជានិមិត្តសញ្ញាសម្រាប់ការបឺតមាត់ ហើយក៏ជាសញ្ញាផ្ញើទៅកាន់គូស្នេហ៍ដែរ ។ ប៉ុន្តែប្រភព និងអត្ថន័យពិតនៃអក្សរ X នេះមិនសូវមានគេស្គាល់ទេ។ យោងតាមអ្នកប្រវត្តិសាស្ត្រ បាននិយាយថា មនុស្សពីមុនភាគច្រើនមិនចេះ អាន និងសរសេរ ដូច្នេះពួកគេប្រើអក្សរ X ដើម្បីបង្ហាញពីភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក។
-ការបឺតមាត់ត្រូវប្រើចលនាសាច់ដុំច្រើន
អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យចក្រភពអង់គ្លេសបានឲ្យដឹងថា ការបឺតមាត់របស់គូស្នេហ៍ទាក់ទងនឹងសាច់ដុំជុំវិញមាត់។ ការបឺតមាត់សរុបមាន១៤៦ប្រភេទ រួមមានសាច់ដុំ លើមុខ១២ប្រភេទ ហើយសាច់ដុំនៃការឱបមាន១១៣ប្រភេទ។
-ការបឺតមាត់ជួយពង្រឹងដល់ប្រព័ន្ធ ភាពស៊ាំ និងសម្រកទម្ងន់
បើយោងតាមអ្នកជំនាញបានឲ្យដឹងថា ការ បឺតមាត់អាចជួយដល់ចំហេះអាហារជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំជួយកាត់បន្ថយការឈឺចាប់ការសម្រកទម្ងន់ និងជួយការពារការពុកធ្មេញបានទៀតផង។
-ជួយឲ្យអ្នកជ្រើសបានគូដែលល្អបំផុត
នៅពេលដែលអ្នកបឺតម៉ាត់នរណាម្នាក់ អ្នកប៉ះពាល់គេយ៉ាងជ្រាលជ្រៅ វាជាការបញ្ជាក់យ៉ាងច្បាស់សម្រាប់ខ្លួនអ្នកផ្ទាល់ ហើយក៏ជាវិធី ផ្នែកជីវវិទ្យា ដែលកំណត់ថា នរណាគឺជាមនុស្ស ដែលត្រូវគ្នាជាមួយអ្នកបានល្អបំផុតនៅក្នុងផ្លូវ បន្តពូជ ។
-ជួយដុតបំផ្លាញកាឡូរី
ត្រឹមតែ២-៦កាឡូរី ក្នុង១នាទី អាចមិន ច្រើននោះទេ តែការបឺតម៉ាត់គ្នា១ម៉ោង ក៏អាច ដុតបំផ្លាញកាឡូរីបានមួយកម្រិត ឬស្មើស្រា១ កែវផងដែរ។
-ធ្វើឲ្យសាច់ដុំផ្ទៃមុខតឹងណែន
ការស្រាវជ្រាវបានឃើញថា អ្នកប្រើសាច់ ដុំផ្ទៃមុខប្រហែល៣០ភាគរយ ក្នុងការថើបដែលជួយ ឲ្យសាច់ដុំថ្ពាល់តឹងណែន ។
-ធ្វើបន្ធូរបន្ថយភាពតានតឹង
ផ្នែកវិទ្យាសាស្ត្របានរកឃើញថា ការបឺត មាត់បង្កើនកម្រិតរបស់អុកស៊ីតូស៊ីនសារធាតុ គីមីនៅក្នុងរាងកាយដែលជួយឲ្យមានអារម្មណ៍ ស្ងប់បន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យរាងកាយ មានអារម្មណ៍ល្អ ក៏ដូចជាបង្កើតអារម្មណ៍ ស្និទ្ធស្នាលជាងមុន៕