រាជធានីភ្នំពេញ : ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានស្លាប់ភ្លាមៗដោយសារខ្យល់បុកចូលពោះខណៈពូយកក្បាលស្នប់ខ្យល់ញុកចូលគូទលេង។ ហេតុការណ៍នេះបានកើតឡើងនៅ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កហេតុជាពូ ឈ្មោះ ទិត្យ ម៉ាក អាយុ ៣២ឆ្នាំ។ ចំណែកក្មេងប្រុសរងគ្រោះ ឈ្មោះ សុខ ប្រាណ អាយុ ៧ឆ្នាំ ដោយ រស់នៅកន្លែងកើតហេតុជាមួយជនបង្កដែលត្រូវជាពូ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅសួរនាំ និងធ្វើកំណត់ហេតុ បញ្ជូនជនបង្កចាត់ការតាមផ្លូវច្បាប់៕