លោក វង់ សុខសេរី នា​យ​ខ​ណ្ឌ​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ខេ​ត្ត​រ​ត​ន​គិ​រី ចាក់សោរបង្ខាំង អ្នកកាសែត០៥រូប ពេលចូលថតរថយន្តដឹកឈើខុសច្បាប់ ដែលបម្រុងដោះលែង

, , Leave a comment

ខេត្តរតនគិរី ៖ នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦ សីហា ២០១៥ អ្នកសារព័ត៌មានក្នុងស្រុក ០៥រូប ត្រូវមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ក្រោមបញ្ជាលោក វង់ សុខសេរី នាយខណ្ឌ

រដ្ឋបាល ព្រៃឈើខេត្តរតនគិរី បិទទ្វារបង្ខំាងមិនឲ្យចេញពីទីចាត់ការខណ្ឌរដ្ឋបាលព្រៃឈើ បន្ទាប់ ពីអ្នកកាសែតទំាងនោះបានចូលថតរូបរថយន្តសំាយ៉ុងដឹកឈើប្រណីតមួយគ្រឿង ដែលសមត្ថកិច្ច ឃាត់និងដើម្បីសាកសួរព័ត៌មានពីការបង្រ្កាបបន្ថែម ។

 

ប្រភពបានអោយដឹងថា កាលពីវេលាខាងលើ រថយន្តសំាយ៉ុងព៌ណសំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A 8380 ដឹកឈើប្រណីតដែលសមត្ថកិច្ចឃាត់ចាប់ នៅចំណុចព្រំប្រទល់ក្រុងបានលុង និងស្រុកបរកែវ កាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៥ សីហា ២០១៥ បញ្ជូនយកមករក្សា ទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។ទទួលដំណឹងនេះអ្នកកាសែតប្រាំរូបមក ពីប្រាំអង្គភាព បានចុះទៅថតនិងយកព៍ត័មានតែត្រូវបានមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីក្រោមបញ្ជាលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បិទទ្វារបង្ខំាង មិនឲ្យចេញពីទីចាត់ការ ខណ្ឌរដ្ឋបាលព្រៃឈើ។

 

ប្រភពបន្តទៀតថា ម្ចាស់ឈើឈ្មោះ ធី វណ្ណះ បងឧកញ៉ា សី និងមានអ្នករត់ការឈ្មោះ ឆ្អឹង ជា អ្នកកំប្លែងតាមទូរទស្សន៍ រត់ការសម្រេច ប្រុងដោះលែងរថយន្តដឹកឈើប្រណីត ជាថ្នូរនឹងប្រាក់ រាប់ពាន់ដុល្លារដែលខាងរដ្ឋបាលព្រៃឈើលាបាតដៃទទួលប្រាក់ហើយពេលដែលអ្នកកាសែតតាម ស្អិតធ្វើឲ្យ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ខឹងក៍បិទទ្វារចាក់សោ បង្ខំាងតែម្តងទៅ។អ្នកកាសែត ដែល មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ចាក់សោបង្ខំាងនោះរួមមាន ៖ ០១- លោក កេត សុធី ភ្នាក់ងារយក ព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍។ ០២- លោក ហ៊ាង រ៉ាត់ ភ្នាក់ងារអប្សរា ANN។ ០៣-លោក គឹម ហេង ភ្នាក់ងារទូរទស្សន៍ហង្សមាស។ ០៤-ឈ្មោះ ស្រី សុផាន់ណា ភ្នាក់ងារ មជ្ឈមណ្ឌល ព័ត៌មានដើមអំពិល។ និងទី០៥-ឈ្មោះ បា្រក់ សុវណ្ណ អ្នកកាសែតរស្មីកម្ពុជា ។

ជុំវិញការចោទប្រកាន់ប្រកាន់ពីការបង្ខំាងអ្នកកាសែតទំាង០៥រូបខាងលើកំណើតថ្មី មិនអាចទាក់ ទងបំភ្លឺពីលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបាននៅឡើយទេ៕ ចិត្តធំ

Hong-0192 Hong-0193

 

 

Leave a Reply

(*) Required, Your email will not be published