យន្តហោះ MH-370 របស់ម៉ាឡេស៊ីបានបាត់ខ្លួនដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ត្រូវបានរកឃើញធ្លាក់ នៅលើកោះ Reunion ក្នុងប្រទេស បារាំង

, , Leave a comment

ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak បានបញ្ជាក់ប្រាប់ BBC ថា ស្លាបយន្តហោះដែលរកឃើញនៅលើកោះ Reunion គឺជារបស់យន្តហោះ MH370 យ៉ាងពិត ប្រាកដ។ក្រុមជំនាញបានសិក្សាយ៉ាងច្បាស់ ហើយបានកំណត់ថា បំណែកនោះជាបំណែក យន្តហោះ បូអ៊ីង ៧៧៧ នោះហើយ ។

ការប្រកាសនេះគឺជាលើកទីមួយបន្ទាប់ពីយន្តហោះនេះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងរយៈពេល១៧ ខែកន្លងមក។

 

សូមជំរាបថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ យន្តហោះដឹក អ្នកដំណើររបស់ ម៉ាឡេស៊ី ជើងហោះហើរ MH370ផ្ទុកដោយមនុស្ស២៣៩នាក់បានបាត់ខ្លួនដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន។ យន្តហោះ MH370 ត្រូវបានគេអះអាងថា បានធ្លាក់នៅភាគខាងត្បូង នៃមហា សមុទ្រឥណ្ឌា ខណៈទិន្នន័យពីផ្កាយរណប និងប្រព័ន្ធរ៉ាដាបង្ហាញថា យន្តហោះបានបើកវង្វេងផ្លូវ ហើយធ្លាក់បន្ទាប់ពីអស់ប្រេងឥន្ធនៈ។

អាកាសចរណ៍ម៉ាឡេស៊ីមានការសោកស្តាយ និងសូមសម្តែងការរំលែកទុក្ខជាមួយក្រុមគ្រួសារ រងគ្រោះនិងមិត្តភក្តិជនរួមជាតិដែលរងគ្រោះក្នុងជើងហោះហើរ MH-370 ទាក់ទងព័ត៌មាន ដែល ថា បំណែកយន្តហោះត្រូវបានរកឃើញនៅលើដែនកោះ Reunion ប្រទេសបារាំង កាលពី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ ដែលបំណែកនោះគឺពិតជាបំណែកនៃយន្តហោះ Reunion នោះហើយ ។

បន្ទាប់ពីបាត់ ក្រុមអ្នកប្រមាញ់រុករក ក្រោមបាតមហាសមុទ្រ ជាច្រើនប្រទេស បានចំណាយ ពេលរាប់ខែ ស្កែនរកនៅបាតមហាសមុទ្រឥណ្ឌា ទំហំរាប់ពាន់គីឡូម៉ែត្រការ៉េ នៅក្បែរប្រទេស អូស្រ្តាលី ប៉ុន្តែនៅតែមិនបានរកឃើញបំណែកយន្តហោះ MH370 អ្វីទាល់តែសោះ ប៉ុន្តែនៅ ពេលនេះឃើញបំណែកស្លាបយន្តហោះហើយ៕ ដោយ វាសនា កវី

mh370 (2) external mh370

 

 

 

Leave a Reply

(*) Required, Your email will not be published