ឈឺ​អវយវៈ​ភេទ បណ្តាលមកពី​អ្វី​?

, , Leave a comment

06-8-2015

​អា​ការឈឺ​អវយវៈ​ភេទ បណ្តាលមកពី​ចុង​ប្រសាទ​ធ្វើ​ការខុស​ប្រក្រតី ពេលខ្លះ​អាច​បណ្តាលមកពី​មានការ​ទទួលរង​របួស​ឈឺចាប់​បរិវេណ​អវយវៈ​ភេទ ពីមុនមក​ដូចជា ការ​សម្រាលកូន​ដែល​ធ្វើ​ឲ្យ​ចុង​ប្រសាទ​បរិវេណ​នេះ​ងាយ​នឹង​ទទួល​ការឈឺចាប់​។​

 

​អ្នក​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ខាង​ស្បែក ព្រោះ​ទ្វារមាស​ក៏​ជា​ស្បែក​មួយ​ប្រភេទ​ដែរ ហើយ​ការ​ទៅ​ជួប​គ្រូពេទ្យ​ខាង​ស្បែក អាច​ត្រួតពិនិត្យបាន​ចំ​ចំណុច​ល្អ​ជាង​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី​។​

 

​ស្ត្រី​គួរតែ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​មានការ​ឈឺចាប់​នៅ​បរិវេណ​នោះ ដូចជា ការ​អង្គុយ ការ​ស្លៀក​សម្លៀកបំពាក់​ចង្អៀតៗ ការធ្វើ​លំ​ហាត់ប្រាណ​ជាដើម​។​

 

​ដូចនេះ​អ្នក​គួរ​ចៀសវាង​ទង្វើ ឬ​វត្ថុ​ទាំងនេះ ឬក៏​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ផ្នែក​រាងកាយ ដើម្បី​ពិនិត្យ​មូលហេតុ​អាការ​ឈឺចាប់​ពីមុន​។ ការ​ទាញ ឬ​កន្ត្រាក់​របស់​សាច់ដុំ ក៏​អាចជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​ឈឺចាប់​បានដែរ​៕

 06-8-2015 (1)

 

Leave a Reply

(*) Required, Your email will not be published