ធ្លាយ​រឿង​កូនចៅ​លោក សាក់ សារុន មេ​ប៉េអឹម​ស្រុក​កែវ​សី​ម៉ា រំដោះ​យក​ឡាន​បង្កុង​ដឹកឈើ ដែល​កម្លាំង នគរបាល​សេដ្ឋកិច្ច​ខេត្ត ចាប់​នៅ​ស្រុក​កែវ​សី​ម៉ា​

, , Leave a comment

​ខេត្តមណ្ឌលគិរី : កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៥ កម្លាំង ការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​​នគរបាល​ចារកម្ម ក្រសួងមហាផ្ទៃ ធ្វើការ​បង្ក្រាប រថយន្ត​បង្កុង ដឹកឈើ ខុសច្បាប់​៤​គ្រឿ ង​ដែល មាន​ផ្ទុក​ឈើ​រាប់រយ​ម៉ែត្រ​គីប​នៅ​ចំណុច​ភូមិ​ចុះ​ចារ​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ស្រាប់តែ​នៅពេល​ល្ងាច​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល មន្ត្រី​អាវុធហត្ថ​២​នាក់​ដែលជា​កូនចៅ លោក សាក់ សារុន មេ​ប៉េអឹម​ស្រុក​កែវ​សី​ម៉ា ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ និង​អ្នក​ស្លៀ​ពាក់​ស៊ីវិល​ម្នាក់ទៀត បានមក​រំដោះ​រថយន្ត​យកទៅ​បាត់​។​

 

​ប្រភព​បានអោយដឹងថា កាលពី​វេលា​ខាងលើ កំលាំង​សមត្ថកិច្ច​នគរបាល ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​កំលាំង​នគរបាល​ចារកម្ម​ក្រសួងមហាផ្ទៃ​ធ្វើការ​បង្ក្រាបបាន​រថយន្ត បង្កុង​ដឹកឈើ ៤​គ្រឿង ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​របស់​មេបញ្ជាការ​អា​វុ​ធ​ហត្ថ ស្រុក​កែវ​សីមា ឈ្មោះ សាក់ សារុន ។​បន្ទាប់ពី​ឃាត់​រថយន្ត​ទាំង ៤​គ្រឿង ខាងលើ​រួច កម្លាំង នគរបាល​បាន សួរ នាំ អ្នកបើកបរ​ម្នាក់​ឈ្មោះ ពៅ ដោយបាន​ឆ្លើយថា ការដឹកឈើ​នេះ គ្មាន​លិខិត​អនុញ្ញាតិ​នោះទេ ហើយ​អះអាងថា ឈើ​នេះ​ជា​របស់​មេបញ្ជាការ​អាវុធ​ហត្ថ ស្រុក​កែវ​សីមា ឈ្មោះ សាក់ សារុន ហើយ​គាត់​ជា​អ្នកស៊ីឈ្នួល​ទេ​។ បន្ទាប់ពី​រាយការណ៍​ជូន​មក​ស្នងការ និង​ព្រះរាជអាជ្ញា បានដាក់ គោលការណ៍ អោយធ្វើ​ការឃាត់​រថយន្ត​នោះ​ទុក រងចាំ​ការចូលរួម​ពី កំលាំង​ជំនាញ រដ្ឋបាល ព្រៃឈើ អភិរក្ស​ជីៈវចម្រុះ​សីមា ដើម្បី​ធ្វើ​កំណត់ហេតុ​រួមគ្នា ប៉ុន្តែ​មិនទាន់បាន​វាស់វែង​ផង ស្រាប់ តែ​លេចមុខ​មន្ត្រី​អាវុធហត្ថ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​និង​អ្នក​ស្លៀកពាក់​ស៊ីវិល ម្នាក់ទៀត បានមក​បញ្ជា​អោយ​អ្នកបើកបរ​រថយន្ត​នោះ បើករថយន្ត​រត់ និង​ទំលាក់​ឈើ​ចោល ដោយ​ពួកគេ ជា​អ្នកការពារ បើទោះជា​កំលាំង​នគរបាល ព្យាយាម​ឃាត់​យ៉ាងណាក៏ដោយ ពួកគេ​មិន​ឈប់ ឡើយ និង​បាន​រំដោះ​រថយន្ត រត់គេចខ្លួន បាត់ស្រមោល​តែម្ដង​៕​សកម្មភាព មក​រំដោះ​បែបនេះ ហើយ​ថែមទាំង​ឃើញ មាន​កាន់​អាវុធ​គ្រប់​ដៃ ដើម្បី​ការពារ​ទៀត​នោះ កំលាំង​នគរបាល មិនបាន ធ្វើ​សកម្មភាព តបត​វិ​ញេ​ទេ ព្រោះ​កុំអោយ​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា កើត​ឡើងដល់​ផ្ទុះអាវុធ ពោលគឺ គ្រាន់តែ​ថត​សកម្មភាព ទុក​ប៉ុណ្ណោះ ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ​។​

 

​ប្រភព​បាន​បន្តទៀតថា លោក សក្តិ សា រុន ក៏ត្រូវ​ជា​សាច់ញាតិ​របស់លោក សក្តិ សា​រ៉ាង ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ដែលមាន​សិទ្ធិអំណាច​ធំធេង​និង​មិនដែល​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់ ព្រោះ​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី នេះ​ដាច់​ឆ្ងាយ​ពី​ក្រសែភ្នែក​របស់​ថ្នាក់ដឹកនាំ គេ សង្កេតឃើញ​ប្រធាន​អង្គភាព ជាច្រើន​បាន​ជិះសេះ​លែងដៃ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ករណី លោក សក្តិ សារុន ត្រូវបានតែងតាំង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ ប្រចាំ​ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ជា​តំបន់​ដែល​ពោរពេញ​ទៅដោយ​ការដឹកជញ្ជូន​ឈើ​យ៉ាង អនាធិបតេយ្យ បំផុត ហើយ​ក្នុងតួនាទី​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា លោក សក្តិ សារុន បាន​ឃុ​ប ឃិត ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ដែល ខ្លួន គ្រប់គ្រង​ច្រើន​ឆ្នាំ​មកហើយ មិនដែល​មាន ការបង្ក្រាប​ម្តងណា​ឡើយ​។​ហើយ​ពេលខ្លះ​លោក សក្តិ សារុន បានចេញ​មុខ​ជួយ​សម្របសម្រួល​និង​ការពារ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់ ក្រុម ឈ្មួញ​យ៉ាង​អនាធិបតេយ្យ​បំផុត មិន​ខ្វល់​ពី​ការរិះគន់​របស់​សមត្ថ​កិច្ច​និង មន្ត្រី​ជំនាញ​នោះទេ ហើយ​អ្វី ដែល​លោក សក្តិ សារុន បានធ្វើ​គឺជា​ការប្រមូល​ផលប្រយោជន៍ យកទៅ ច្រក​ហោ ប៉ៅ ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​មិនដែល​គិតពី​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​បង្ការ បង្ក្រាប​និង​ទប់ ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។

 

​ជុំវិញ​ការចោទប្រកាន់​ខាងលើ កំណើត​ថ្មី មិនអាច​ទាក់ទង​បំភ្លឺ ពី​លោក សាក់ សារុន មេ​ប៉េអឹម ស្រុក​កែវ​សី​ម៉ា បាន​នៅឡើយ​ទេ​៕ ស្រស់ ពិដោរ​

W@t-04089

 

Leave a Reply

(*) Required, Your email will not be published