ភាព​អវិជ្ជា និង​ក្តី​កំសាក​របស់​ម្តាយ​ ក្លាយ​ជា​កត្តា​ជំរុញ​ឲ្យ​កូន​ស្រី​ជា​ចំណី​តណ្ហា​របស់​ឪពុក​ចុង

, , Leave a comment

05-8-2015

ភាពអវិជ្ជា​នៅក្នុង​គ្រួសារ និង​ភាព​មានះ​របស់​ប្តី​ដែលជា​មេ​គ្រួសារ គ្របដណ្តប់​មកលើ​ប្រពន្ធ និង​គ្រួសារ​ទាំងមូល ភាព​ស្រឡាញ់​ព្រមទាំង​ខ្លាច​ប្តី ហួសប្រមាណ​នេះ បានធ្វើ​ឲ្យ​គ្រួសារ​មួយ​ជួប​វិបត្តិ​យ៉ាង​ធ្ងន់​រហូត​ជាប់គុក ជាប់ច្រវាក់ ក៏​ព្រោះ​ឪពុកចុង​ចិត្ត​តិរច្ឆាន​ចាប់រំលោភ​កូនចុង​ឯង​។ ថ្ងៃនេះ​សារព័ត៌​កំណើត​ថ្មី​សូម​បង្ហាញ​នូវ​ហេតុការណ៍​ដែលជា​កញ្ចក់​សង្គម ដែល​ករណី​តែងតែ​កើតមាន​ជារឿយៗ​ក្នុងសង្គម​គ្រួសារ​។ ជាក់ស្តែង​កុមារី​រូបនេះ​ត្រូវបាន​ឪពុកចុង​ចិត្ត​អប្រិយ ចាប់រំលោភ​ឥតមាន​ក្តីមេត្តា ដោយសារតែ​ម្តាយ​ជួយ​លាក់លៀម​បិទបាំង​។

 

​កុមារី​រងគ្រោះ​ដែល​ត្រូវ​ឪពុកចុង​ចាប់រំលោភ មានឈ្មោះ សំណោក [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] អាយុ​ដប់ឆ្នាំ មាន​ទីលំនៅ​ក្នុង​ទឹកដី​នៃ​ខេត្តកណ្តាល​។ ក្នុង​សភាព​ស្លេកស្លាំង និង​ហាក់ដូចជា​ខ្មាសអៀន​ខ្លះ ចំពោះ​មនុស្ស​ប្លែក​មុខ​ផង​នោះ នាង​បាន​រៀបរាប់​ទាំង​សម្តី​ត​តា​ក់ត​តុ​ប​ថា ៖« ឪពុកចុង​បានចាប់ផ្តើម​រំលោភ​ខ្ញុំ ប្រាំ​ដង​មកហើយ​។ សំណោក បាន​បន្តទៀតថា ឪពុក​តែង​ចាប់រំលោភ​នៅពេលដែល​ម្តាយ​មិន​នៅផ្ទះ ហើយ​តែង​គំរាមថា នឹង​អារ​.​ក​សម្លាប់ចោល បើសិនជា​ប្រាប់​ម្តាយ ឬ​និយាយ​ឲ្យ​គេ​ដឹង​” ។ ប៉ុន្តែ​នាង​ក៏​ធ្លាប់បាន​និយាយប្រាប់​ម្តាយ​ដែរ តែ​ម្តាយ​មិន​និយាយថា​ម៉េច​ឡើយ ព្រោះ​គាត់​ស្រឡាញ់​ប្តី​គាត់​ពេក​។ ដោយ​នាង​ចេះតែ​ស្លេកស្លាំង​ទៅៗ ម្តាយ​រួមជាមួយ​ឪពុកចុង​បាន​យក នាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​គំរាម​រួចជាស្រេច​ថា មិន​ឲ្យ​ប្រាប់​ពេទ្យ​ពី​ការពិត​ឡើយ​ពេល​គ្រូពេទ្យ​សួរ ឪពុកចុង​បាន​ឲ្យ​នាង​និយាយថា “​រូបនាង​ត្រូវ​បងប្រុស​បង្កើត​ចាប់រំលោភ​” ។ លុះ​ភ័យ​ពេក​នាង​ក៏​និយាយប្រាប់​ម្តាយមីង ម្តាយមីង​ក៏​ប្តឹង​ប៉ូលិស​ចាប់​ឪពុកចុង​តែម្តងទៅ​។​

 

​ដោយ​សង្កេតឃើញ​ក្មួយ​ស្រី​ចេះតែ​ស្លេកស្លាំង​ទៅៗ ហើយ​ពេល​នាង​បម្រុង​ដើរមក​លេង​ជាមួយ​គាត់ ឪពុកចុង​តែង​រារាំង ជួន​ពេល​គាត់​ហៅ​ឲ្យ នំ​ហូប ក៏​ឪពុកចុង​មិន​ឲ្យ​មក​ដែរ​។ បន្ទាប់ពី​សម្រាក​ពី​ការលក់ដូរ​នៅផ្ទះ គាត់​[​ម្តាយមីង​ក្មេងស្រី​រងគ្រោះ​] បាន​ដឹក នាង សំណោក ទៅរក​គ្រូពេទ្យ​ព្យាបាល ខណៈនោះ​គាត់​ក៏​សួរ​ម្តាយ​នាង (​បងស្រី​) តើ​វា​ឈឺ​អី ? ម្តាយ​ក៏​ឆ្លើយ​ជួយ​លាក់​ថា កូន​មាន​ជំងឺគ្រុនឈាម​។ ដំបូង​ពួកគាត់​នាំទៅរក​ពេទ្យ​ឯកជន​តែពិនិត្យ​ទៅ​ឃើញ​ធ្ងន់ធ្ងរ គេ​មិន​ហ៊ាន​ទទួល​ព្យាបាល​ទើប​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក ហើយ​បងស្រី​គាត់​បាន​កុហក​គ្រូពេទ្យ​ថា នាង សំណោក ដែលជា​កូនស្រី​គាត់​ថា​ជា​ក្មួយ​ស្រី​របស់គាត់​ទៅវិញ ហើយ​ត្រូវ​បងប្រុស​បង្កើត​រំលោភ​។​

 

​នា​ថ្ងៃទី​៩ ខែមករា ខណៈដែល​ទៅសួរសុខទុក្ខ ក្មួយ​ស្រី គាត់​ក៏​លួចខ្សឹប​ប្រាប់ថា “​ខ្ញុំ​ត្រូវ​ឪពុកចុង​ចាប់រំលោភ ចំនួន​ប្រាំ​ដង​មកហើយ ដោយ​ចុងក្រោយ​កាលពី ព្រលប់​ម៉ោង​ប្រហែល​៧​យប់ ថ្ងៃទី​៦ ខែមករា ទើប​ធ្វើ​ឲ្យ​ធ្លាក់ឈាម​ខ្លាំង​ដូច្នេះ​។ នាង​បាន​ប្រាប់ទៀតថា កាលពី​បួន​ដង​មុន ជនល្មើស​រំលោភ​ថ្នមៗ ចំណែក​ចុង​ក្រោយនេះ​ប្រើ​កម្លាំង​ខ្លាំងៗ ទើបបានជា​ហូរឈាម​ច្រើន​មិន​ឈប់​។ គ្រូពេទ្យ​បានបញ្ជាក់​ថា “​ក្មួយ​របស់គាត់​ពិតជា​ត្រូវគេ​ចាប់រំលោភ​មែន ទើបបានជា​ដាច់​រលាត់​ប្រដាប់ភេទ​ហូរឈាម​”​។ ក្រោយមក​នាង​ក៏​សួរ​ម្តាយ និង​ឪពុកចុង​របស់​នាង សំណោក ត្រូវ​ពួក គេ​ឆ្លើយ​ដោយ​លាក់លៀម​ថា “​កូនស្រី​ពួកគាត់​ពុំមាន​នរណា​ចាប់រំលោភ​ទេ គឺមាន​ជំងឺ​”​ទៅវិញ​។​

 

ដោយ​សង្កេតឃើញ​ក្មួយ​កាន់តែ​ស្លេកស្លាំង​ទៅៗ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ទើប​គាត់ ដាក់ពាក្យ​ប្តឹងទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ ឃាត់ខ្លួន​ជនពាល​តែម្តង​។​

 

​ចំណែក​នាង​ជា​ម្តាយ​កុមារី​រងគ្រោះ និង​ជា​ប្រពន្ធ​ជនល្មើស​ផង​នោះបាន​ប្រាប់ថា​៖“​កូនស្រី នេះ​ជា​កូន​ទី​បី​ជាមួយ​ស្វាមី​ដើម​ដែល​បាន​បែកបាក់​គ្នា​កាលពី​ប្រាំ​ឆ្នាំមុន​។ នៅពេល​សួរថា តើ​ធ្លាប់​បានដឹង​រឿង​ប្តី​ចុង​ចាប់រំលោភ​កូន ស្រី​ដែរឬទេ​? ម្តាយ​កុមារី​រងគ្រោះ​ឆ្លើយថា​“​ពុំបាន​ដឹង​ទេ ព្រោះ​មិនសូវ​នៅផ្ទះ​។ ស្រាប់តែ​កូនស្រី​ស្រដី​ថា “​ខ្ញុំ​បាន​ប្រាប់​ម៉ែ ឯង​ដែរ​តើ​!” ងាក​សម្លឹង​មើលមុខ​កូនស្រី ទើប​វាចា​ទាំង​អួល​ដើម​.​កថា “​ដឹង ដែរ​តាំងពី​ដំបូង​ម្ល៉េះ តែ​ពុំមាន​លទ្ធភាព​រារាំង​ទេ ព្រោះតែ​ប្តី​គំរាមថា នឹង​អារ​.​ក​សម្លាប់ចោល​មួយ​ពូជ ប្រសិនបើ​ហ៊ាន​និយាយ​ធ្វើ​ឲ្យ​បែក ធ្លាយ​ឬ​ប្តឹង​ប៉ូលិស​ទើបបានជា​ទ្រាំ​លាក់ទុក​ទាំង​ក្តី​ឈឺចាប់​រហូតមក​”​។​

 

​ករណីនេះ សារព័ត៌​មានកំណើត​ថ្មី គ្រាន់តែ​ចង់បង្ហាញ​នូវ​ដំណើររឿង​នៃ​ភាពអវិជ្ជា និង​ក្តី​ស្រឡាញ់​ងប់​ង​ល់ ដែលជា​ទាសករ​នៃ​កាមកិលេស​។ ចុះ​ប្រិយមិត្ត​ដែល​និយម​គាំទ្រ​សារព័ត៌​មានកំណើត​ថ្មី យល់​បែបណា​ដែរ​៕

05-8-2015 (1)

 

Leave a Reply

(*) Required, Your email will not be published