ទារក​គួរ​ទទួល​បានការ​បំបៅ​ដោះ​ឲ្យ​បាន​គ្រប់គ្រាន់​

, , Leave a comment

05-8-2015

​ក្រុម​អ្នក​សរសៃប្រសាទ​វិទ្យា និង​ជំនាញ​ផ្នែក​ចំណីអាហារ​បាន​ស្រាវជ្រាវ​រកឃើញថា ស្ត្រី​ជា​ម្តាយ​គួរ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ទៀងទាត់​ពេលវេលា​រាល់ថ្ងៃ​មិនគួរ​ប្រើ​វិធី​ច្របាច់​ទុក​ដើម្បី​ឲ្យ​គេ​បៅ​នៅពេល​បន្ត​ទៀតឡើយ​។​

 

​ក្រុម​អ្នកស្រាវជ្រាវ​បាន​បន្តទៀតថា បរិមាណ​នឹង​ចំ​ណឺ​ក​រួមផ្សំ​ដទៃៗ ទៀត​ដែលមាន​នៅក្នុង​ដោះ​មាតា អាច​ប្រែប្រួល​បានជា​ប្រចាំ​ពេញ​រយៈពេល​២៤​ម៉ោង​។ ចំណែក​ផ្សំ​ដែល​សំខាន់បំផុត​គឺ​ញូ​វ​គ្លី​អូទីត ដែលមាន​ចំណែក​សម្រាប់​គ្រប់គ្រង​ការ​ដេក និង​ការ​ភ្ញាក់​របស់​ទារក​បាន​យ៉ាងច្រើន​។​
​ទឹក​ដោយ​នឹង​កើន​កម្រិត​ញូ​វ​គ្លី​ទឹ​ត ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង​ពី​ម៉ោង​១៨ ដល់​ម៉ោង​២០​រៀងរាល់ថ្ងៃ​។ ប្រធាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ គ្រីស្ទី​ណា អេ​ហ្សា​ន់​ឆេស បាន​ពោលថា ទឹកដោះ​ម្តាយ​ធ្វើ​ឲ្យ​ទារក ដេក​លក់បាន​ស្រួល​ប្រៀបដូចជា​ពេលដែល​យើង​មិនបាន​ទទួលទាន​កាហ្វេ​នៅពេល​យប់​យ៉ាង​ដូច្នេះ​។

 

​នៅក្នុង​ទឹកដោះ​ម្តាយ​មាន​ចំណែក​ផ្សំ​សម្រាប់​ពេល​ថ្ងៃ និង​ពេលយប់​ដែល​អាចជួយ​ឲ្យ​ទារក​បាន​ដេក​គ្រប់គ្រាន់​។ លោក​បាន​ណែនាំ​ថា ដូច្នេះ​ដើម្បី​ឲ្យ​បាន​ប្រាកដ​ក្នុង​ចិត្ត​ថា ទារក​នឹង​ទទួលបាន​សារជាតិ ដែល​ស័ក្តិសម ជាមួយ​ពេលវេលា​ទើប​គួរ​បំបៅ​ដោះ​កូន​ឲ្យ​ទៀងទាត់​ពេលវេលា​រាល់ថ្ងៃ ហើយ​ត្រូវ​បំបៅ​ផ្ទាល់​ហាម​ច្របាច់​ក្លេ​ស្សេ​ទុក​កូនបៅ​ជាដាច់ខាត​៕

05-8-2015 (1)

 

Leave a Reply

(*) Required, Your email will not be published