ពួកអ្នកវិទ្យាសាស្ត្រអឺរ៉ុបបានព្រមានថា សារជាតិពុលមាននៅក្នុងទឹកខ្មៅសាក់ អាចចូលទៅក្នុងសរីរាង្គមនុស្ស និងបង្កជាជំងឺមហារីក ។ ពួកជំនាញការជឿថា គ្រាប់ nano ពីទឹកខ្មៅ អាច“ជ្រាប” ចូលឈាម និងប្រមូលផ្តុំក្នុងស្រទាប់ផាល ក៏ដូចតម្រងនោម, ធ្វើឲ្យឥទ្ធិពលដល់លទ្ធភាពច្រោះសម្រាំងសារជាតិចម្រុះរបស់សរីរាង្គ ។
ការស្រាវជ្រាវបង្ហាញថា ប្រភេទទឹកខ្មៅសាក់ជាច្រើន ត្រូវបានប្រើនៅអង់គ្លេស មានផ្ទុកសារជាតិមានលទ្ធភាពបង្កមហារីក ដូចជា Cobalt និង បារ៉ត ។ បារ៉តច្រើនមាននៅក្នុងទឹកខ្មៅសាក់ ពណ៌ក្រហម ក្នុងពេលទឹកខ្មៅសាក់ពណ៌ខៀវមានផ្ទុក Cobalt ។ តាមស្ថិតិប្រមាណ ២០% នៃមនុស្សធំអង់គ្លេស សាក់រូបលើខ្លួន ។
សាស្ត្រាចារ្យ Jorgen Serup នៅផ្នែកសើស្បែក នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Copenhagen (ដាណឺម៉ាក) អះអាងថា ១៣/២១ ប្រភេទ ទឹកខ្មៅសាក់ច្រើនត្រូវបានប្រើនៅអឺរ៉ុប មានសារជាតិគីមីបង្កមហារីក ។
ជនជាតិអឺរ៉ុបរាប់លាននាក់ កំពុងសាករូបដោយប្រភេទទឹកខ្មៅផ្ទុកសារជាតិគីមី មិនច្បាស់ប្រភព -សាស្ត្រាចារ្យ Serup និយាយ ។ លោកឲ្យដឹងថា គ្រប់គ្នាចាំបាច់ត្រូវបានផ្តល់ពត៌មាន អំពីហានិភ័យអាចកើតឡើងពេលសាក់រូប ។
មុននេះ ២ ឆ្នាំ នាយកដ្ឋានគ្រប់គ្រងឱសថ និងអាហារមេរិក ក៏បានឲ្យបើកការស៊ើបអង្កេត ក្រោយពេលការស្រាវជ្រាវមួយ រកឃើញប្រភេទទឹកខ្មៅ បង្កប់សារជាតិគ្រោះថ្នាក់ រួមមានជាតិពុលលោហធាតុ និង hyrocarbons ត្រូវបានដឹងថា មានលទ្ថភាពបង្កមហារីក ៕