រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​សម្ពោធ​ផ្លូវលំ ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​៥៨០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន​

, , Leave a comment

04-8-2015

​ខេត្តកំពង់ចាម : លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ចូលរួម​សម្ពោធ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៥៨០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ រំដេង​លិច ឃុំ​ពង្រ ស្រុក កោះសូទិន ខេត្តកំពង់ចាម​ដែល​បាន​ជួសជុល​រួចរាល់​ស្ថាពរ​នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៥​។ នេះ​បើ​យោងតាម​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​

 

​យោងតាម​របាយការណ៍​របស់លោក ខឹម ប៉ោ​ទៀត ប្រធាន​ក្រុមប្រឹក្សាឃុំ​ពង្រ បាន​ឲ្យ​ដឹងថា ផ្លូវលំ​មួយ​ខ្សែ​នេះ​កាលដើមឡើយ​គឺ​លំបាក​ក្នុងការ​ធ្វើដំណើរ​ព្រោះ​តូចចង្អៀត​ហើយ​នៅពេល​មាន​ភ្ញៀ​ង​ម្តងៗ​រអិល​បែក​ភក់​។ ដោយ​ភាពលំបាក​របស់ ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទើប​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយ​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​បានផ្តល់​ថវិកា​រួមផ្សំ​ជាការ​រ៉ៃ​អង្គាស​ពី​ប្រជាពលរដ្ឋ​ធ្វើការ​ជួសជុល​ផ្លូវលំ​នេះ​ដោយ​ក្រាស​គ្រួស​ក្រហម​ប្រវែង​៥៨០​ម៉ែត្រ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពង្រ​នេះ ។​

 

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ឱកាស​នោះ​ថា មាន ផ្លូវ​មាន​ក្តីសង្ឃឹម​ព្រោះ​យើង​អាច​ធ្វើការ ឆ្លងកាត់​បាន​ឆាប់រហ័ស មិនយឺត​ហើយ​កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ថវិកា​បាន​ច្រើន​ក្នុងការ​ដឹកជញ្ជូន​ផលដំណាំ​យកទៅលក់​នៅ​ទីផ្សារ​បាន​ទាន់ពេលវេលា​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​សមិទ្ធផល​ផ្លូវលំ​នេះ​មិនមែន​កើតឡើង​ដោយ​ឯងៗ​នោះទេ​គឺ​ដោយសារ​ការខិតខំ​រប​ស់​មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ចូលរួម​គ្នា​ក្នុង​ការកសាង​ផ្លូវ​នេះ​ឡើង​ក្នុង​ផលប្រយោជន៍​រួម​សម្រាប់​បងប្អូន​យើង​ដែល​រស់នៅក្នុង​មូលដ្ឋាន ក៏ដូចជា​អ្នកធ្វើដំណើរ​ទាំងអស់​ផងដែរ​។​

 

​នៅក្នុង​ពិធី​សំណេះសំណាល​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពីស​ភាព ការណ៍​នយោបាយ​ចំនួន​ផងដែរ​ថា បច្ចុប្បន្ន​បញ្ហា​ព្រំដែន​រាជរដ្ឋាភិបាល​កំពុង និង​បាន​ខិតខំ​ធ្វើការ​ដោះស្រាយ​ជាមួយ​ប្រទេសជិតខាង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ព្រោះថា​វា​ជា​បញ្ហា​ស្មុ​គ្រ​ស្មាញ​ពិបាក​ក្នុងការ​ដោះស្រាយ​ដោយ​ប្រើ​រយៈពេល​យូរ​មិនអាច​ដោះស្រាយ​ភ្លាម​បាន​នោះទេ​។ មួយគ្នានេះដែរ រាជរដ្ឋាភិបាល​បាន ស្វែងរក និង​ស្នើសុំ​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិ​ដើម្បី​យកមក​ជជែក​ដោះស្រាយ​ជាមួយ​ភាគី​វៀតណាម​ស្របតាម​អ្វីដែល​បានកំណត់​ក្នុង​ផែនទី​តំកល់​នៅ​អន្តរជាតិ​៕

 04-8-2015 (1) 04-8-2015 (2) 04-8-2015 (3)

 

Leave a Reply

(*) Required, Your email will not be published