រថយន្តយីឌុបក្រឡាប់សង្កត់លើ ដាច់ក្បាលស្ត្រីម្នាក់យ៉ាងរន្ធត់ នៅខេត្តបាត់ដំបង

, , Leave a comment

ខេត្តបាត់ដំបង ៖ នៅវេលាម៉ោងជិត៦ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្ដោយ ផ្លូវ ជាតិលេខ៥ត្រង់ចំណុចក្រុម២២ភូមិវាលទ្រាលស្រុកថ្មគោល ខេត្តបាត់ដំបង។រថយន្តយីឌុបមួយ

គ្រឿងបានបើកក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀងក៏រេទៅប៉ះនឹងរថយន្តឆ្លាមបណ្ដាលឲ្យក្រឡាប់ សង្កត់ដាច់ក្បាលស្ត្រីម្នាក់យ៉ាងអាណោចអាធម័ និងរបួសធ្ងន់ស្រាល៣នាក់។

 

មន្រ្តីប៉លីសចររាចរបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុបរបស់ក្រុមហ៊ុនឡឥដ្ឋ បើកបរក្នុងលក្ខណះស្រវឹង ពីជើងទៅត្បូងក្នុងល្បឿនលឿន រេពេញថ្នល់ ខណៈពេលមេឃកំពុង ធ្លាក់ភ្លៀង បុកពេញទំហឹងជាមួយរថយន្តឆ្លាមមួយគ្រឿង ហើយតៃកុងខំយកចង្កូត បណ្ដាល ឲ្យក្រឡាប់សង្កត់ទៅលើ អ្នកជិះម៉ូតូជាកម្មការិនី ធ្វើការនៅក្នុងឡឥដ្ឋដាច់ក្បាលស្ត្រីម្នាក់ចេញពីខ្លួន យ៉ាងរន្ធត់ និងអាណោចអាធ័មបំផុត ថែមទាំងមានអ្នករបួសធ្ងន់ម្នាក់ស្រាល២នាក់។ ចំណែកអ្នក បើកបរបានរត់គេចខ្លួនបាត់ស្រមោល៕

ក្រោយកើតហេតុសមត្ថកិច្ច បញ្ជូនអ្នករងរបួស ទៅសង្គ្រោះនៅមន្ទីរពេទ្យដោយឡែក អ្នកស្លាប់ បញ្ជូន អោយគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕ ស្រស់ ថ្លា

M03-08-15-m-700x400 bat1 bat4

 

Leave a Reply

(*) Required, Your email will not be published