រថយន្តឡិចស៊ីស RX300 បុកគោយន្តដឹកទឹកកក ស្លាប់៣ របួសធ្ងន់២នាក់ នៅខេត្តស្វាយរៀង

, , Leave a comment

ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៣ សីហា ២០១៥ នៅលើកំណាត់ ផ្លូវជាតិ លេខ១ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាល ឲ្យមនុស្ស

ស្លាប់៣នាក់ របួសធ្ងន់ម្នាក់ គួរឲ្យញាក់សាច់ ដោយសាររថយន្តឡិចស៊ីស RX300 បុកគោយន្ត ដឹកទឹកកកពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យគោយន្តប៉ើងជាង១០ម៉ែត្រធ្លាក់ពីលើ ថ្នល់សង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែងរីឯរថយន្តបង្កហេតុខ្ទេចខាងមុខបណ្តាលឲ្យអ្នករួមដំណើរជា មន្ត្រីកងរាជអាវុធហត្ថម្នាក់ស្លាប់ភ្លាមៗនិងអ្នកបើកបររងរបួសធ្ងន់ធ្ងរសន្លប់ជាប់ក្នុងរថយន្ត ។

ប៉ូលីសចរាចរផ្លូវគោកខេត្តប្រាប់ឱ្យដឹងថា តាមការរៀបរាប់ពីសាក្សី គឺកាលវេលាខាងលើមុន ពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីស ពាក់ស្លាកលេខ 2AE-0070 បានបើក យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកគោយន្តដឹកទឹកកក ពីកើតទៅលិច(បើកស្របទិសគ្នា)ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីស រួញផ្នែកមុខ កៀបជាប់មនុស្សស្លាប់ភ្លាមៗ៣នាក់។គឺ១-ឈ្មោះ អ៊ុច ណៃសំបូរ អាយុ២៧ឆ្នាំ រស់នៅ ភូមិ ត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា។-ឈ្មោះអ៊ុន ម៉ៅ អាយុ៤២ឆ្នាំជាអ្នកបើកគោយន្ត។៣-ឈ្មោះកុយ ឆៃយ៉ា អាយុ២២ឆ្នាំ ស្លាប់រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាមួយគ្នា។អ្នករងរបួសគឺ១-ឈ្មោះ ស៊ិន គង្គា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មាន ទីលំនៅភូមិ.សង្កាត់គយត្របែក ខេត្តស្វាយរៀង អ្នកបើករថយន្តឡិចស៊ីស រងរបួសធ្ងន់ត្រូវបាន បញ្ជូន ទៅព្យាបាលនៅប្រទេសវៀតណាម។ទី២- ឈ្មោះលន់ សុវ៉ាន់ អាយុ២៤ឆ្នាំ នៅភូមិ គោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

ក្រោយកើតហេតុសមត្ថកិច្ច បញ្ជូនអ្នករងរបួស ទៅសង្គ្រោះនៅមន្ទីរពេទ្យដោយឡែក អ្នកស្លាប់ បញ្ជូន អោយគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕ ស្រស់ មុត

svre svre-1

 

Leave a Reply

(*) Required, Your email will not be published