ក្រោយពេល​ភ្លៀង​មេឃ​ស្រឡះ​… ពាក្យ​នេះ​ដូចជា​លែង​សូវ​ត្រូវ​ហើយ​..!!

, , Leave a comment

02-8-2015 (5)

​រាជធានី​ភ្នំពេញ : វស្សានរដូវ​បាន​កន្លងផុតទៅ​អស់​ជាច្រើន​សប្តាហ៍​មកហើយ​… តែ​ចំឡែក​ឆ្នាំនេះ ស្រុក​យើង​បាន​ជួបប្រទះ​នូវ​កូន​រដូវប្រាំង ដែល​កូន​រដូវប្រាំង​ឆ្នាំនេះ​រាង “​ថ្លោស​” បន្តិច ជាហេតុ​បណ្តាល​ឲ្យ​អូសបន្លាយ​នូវ​ភាពរាំងស្ងួត និង​ភាព​ក្តៅ​ហួតហែង ធ្វើ​ឲ្យ​ងាប់​សន្ទូង និង​ផលដំណាំ​របស់​ប្រជាកសិករ​យើង​នៅតាម​ជនបទ ស្ទើរតែ​ទូទាំងប្រទេស​តែម្តង​…​។​

 

​តែ​ម្សិលមិញ​នេះ ភ្លៀង​ហាក់ដូចជា​បាន​បង្អុរ​ចុះមក​ស្ទើរតែ​ពាសពេញ​ផ្ទៃ​ប្រទេស ដែលជា​ក្តី​រីករាយ​សម្រាប់​ប្រជាកសិករ​យើង​។ ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ​ដ៏​ស្រស់ប្រិមប្រិយ​របស់​យើង​នេះ ក៏​ទទួល​នូវ​ភាពត្រជាក់ត្រជុំ ដែល​បានមកពី​ទឹកភ្លៀង​កាលពី​ម្សិលមិញ​នេះ​ផងដែរ​… ហើយ​នៅតាម​ដង​មហាវិថី និង​រុក្ខវិថី​មួយចំនួន ក៏ត្រូវ​បាន​គ្រប់​ដណ្តប់​ដោយ​ទឹក​ជន់​ល្ហាចល្ហឹម​…​។ ដោយសារ​ខ្ញុំ​មិនបាន​ចេញ​ក្រៅ ទើប​មិនមាន​រូបថត​ផ្ទាល់ខ្លួន សម្រាប់​បង្ហាញ​ពី​ភាព​លិចលង់​ដោយសារ​ភាពត្រជាក់ត្រជុំ​នេះ​។ ហេតុនេះ ខ្ញុំ​បានត្រឹមតែ​ដកស្រង់យក​ដែល​ប្រិយមិត្ត​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម ដើម្បី​បង្អួត​ប្រាប់​គ្នា​គ្នី ពី​អំណាច​នៃ​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុងភ្នំពេញ​។​

 

​មួយវិញទៀត​… តាម​ខ្ញុំ​ចំណាំ នៅក្នុង​រឿង​ប្រលោមលោក​បែប​កំសត់ៗ​… កវីនិពន្ធ​ច្រើនតែ​អះអាងថា​៖ ក្រោយពេល​ភ្លៀង មេឃ​នឹង​ស្រឡះ​…!! តែ​ភាពជាក់ស្តែង​នៅក្នុង​ក្រុងភ្នំពេញ យើង​វិញ​គឺ ៖ ក្រោយពេល​ភ្លៀង ទឹក​លិច​ល្ហាចល្ហឹម​..!!.. គិតៗ​ទៅ ឃ្លោងឃ្លា​របស់​កវីនិពន្ធ​ក្នុង​រឿង​ប្រលោមលោក​ហាក់ដូចជា​លែង​សូវ​ត្រូវ​នឹង​តថភាព​ជាក់ស្តែង សម្រាប់​អ្នកក្រុង​ភ្នំពេញ​យើង យ៉ាងម៉េច​មិនដឹង​ទេ​..!

 

​ចុះ​ប្រិយមិត្ត​សារព័ត៌​មានកំណើត​ថ្មី យល់​បែបណា​ដែរ​…!

02-8-2015 (8) 02-8-2015 (9) 02-8-2015 (6) 02-8-2015 02-8-2015 (1) 02-8-2015 (2) 02-8-2015 (4)  02-8-2015 (12) 02-8-2015 (10) 02-8-2015 (11)

 

 

Leave a Reply

(*) Required, Your email will not be published