រថយន្តសាំយ៉ុង ដឹកជន្លង់ម្រេច បើកគេចពីការតាមប្រម៉ាញ់សមត្ថកិច្ចរដ្ឋបាលព្រៃឈើជ្រុលបុកម៉ូតូស្លាប់៣នាក់ និងរបួសធ្ងន់-ស្រាល៧នាក់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖សេចក្តីរាយការណ៍អោយដឹងថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០១សីហា២០១៥  គេឃើញ រថយន្ត២គ្រឿង ដែលគេដឹងថាជា រថយន្តរដ្ឋបាលព្រៃឈើ ឈរជើងតាមដងផ្លូវបាន

ប្រដេញរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស្លែ មានដឹកឈើជន្លង់ម្រេច បើកបរក្នុងល្បឿនលឿន ធ្វើអោយរថយន្តសាំយ៉ុង មានដឹកឈើជន្លង់ម្រេច បង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយបានបើក ជ្រុលទៅបុករះជាមួយនឹងម៉ូតូចំនួន២គ្រឿងបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់-ស្រាល ៧នាក់ តាមដងផ្លូវជាតិលេខ៧នៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ក្រោយកើតហេតុ រថយន្តប្រដេញនោះបានបើកគេចបាត់ស្រមោល។

 

ប៉ូលីសចរាចរផ្លូវគោកខេត្តប្រាប់ឱ្យដឹងថា តាមសាក្សីគឺកាលវេលាខាងលើ រថយន្តដឹកឈើ ជន្លង់ ម្រេចបាន បើកចេញពីកើតមកលិចតាមបណ្តោយផ្លូវជាតិលេខ៧បើកក្នុងល្បឿនលឿន គេចពីការ តាមប្រម៉ាញ់របស់ក្រុមជជុះជ្រុលទៅបុកម៉ូតូចំនួន២គ្រឿងដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលអោយមនុស្ស៣នាក់ស្លាប់និងរបួសធ្ងន់-ស្រាល៧នាក់។ក្នុងនោះគឺអ្នកស្លាប់គឺមានឈ្មោះ ១-ឈ្មោះជុន វត្តី ភេទស្រី អាយុ២៤ឆ្នាំ ជាប្រពន្ធអ្នកបើករថយន្ត រស់នៅភូមិសន្ទៃទី២ ឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។២-ឈ្មោះប៉ា ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ អ្នកជិះម៉ូតូម៉ាកC 100 កូរ៉េ។ទី៣-ឈ្មោះណាក់ វណ្ណា ភេទប្រុស អាយុ៣ឆ្នាំ ជាកូនស្លាប់នៅនឹងកន្លែង រស់នៅ ភូមិទ្រៀក ឃុំដារ ស្រុកមេមត់ អ្នកជិះម៉ូតូ។ ដោយឡែកអ្នករងរបួសនោះគឺ១-ឈ្មោះ កុយ ភ័ស ភេទប្រុស អាយុ៣៥ឆ្នាំ ជាព្រូរថយន្ត (របួសធ្ងន់)។២-ឈ្មោះ ភន់ ខ្ញិល ភេទស្រី អាយុ២៥ឆ្នាំ ជាប្រពន្ធអ្នកបើកម៉ូតូ(របួសធ្ងន់)។៣-ឈ្មោះតុង ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ។៤-ឈ្មោះទួន ស៊ីម ភេទស្រី អាយុ៣០ឆ្នាំ របួសធ្ងន់ ឈ្មោះ តុង ថារី ភេទស្រី អាយុ២១ឆ្នាំនៅភូមិឆ្ងជើង ឃុំដារ ស្រុកមេមត់ អ្នកបើកម៉ូតូនិងជិះម៉ាកគុបមូល ។និង ឈ្មោះឡុង វិត ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកបើកបររថយន្តដឹកឈើជន្លង់ម្រេច មានទីលំនៅភូមិសន្ទៃទី២ ឃុំកក់ ស្រុកពញាក្រែក រងរបួសស្រាល ត្រូវសមត្ថកិច្ចនគរបាលចររាចរខេត្តត្បូងឃ្មុំ ឃាត់ខ្លួនពាក់ពន្ឋ័បើកបររថយន្តបង្ករ អោយមនុស្សស្លាប់និងរបួស។

ក្រោយកើតហេតុសមត្ថកិច្ច បញ្ជូនអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យដោយឡែក អ្នកស្លាប់ បញ្ជូន អោយគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕ ស្រស់ និកា

IMG-20150801-WA0005 (1)

IMG-20150801-WA0000 IMG-20150801-WA0003

 

Leave a Reply

(*) Required, Your email will not be published