រថយន្តយីឌុប របស់ សាន ចយ ដឹកឈើប្រណីតខូចបែកកង់ នៅក្រុងក្រចេះទៅមុខលែងរួច លោក បូយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ សំងំក្នុងបន្ទប់ មិនខ្វល់ការបង្រ្កាប

, , Leave a comment

ខេត្តក្រចេះ ៖ ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តតូចនិង រថយន្តធំ មកពីខេត្តស្ទឹងត្រែង រតនគិរី ឆ្លងកាត់ទឹកដីខេត្តក្រចេះ និងបន្តឡើងមកខេត្តត្បូងឃ្មុំ ដើម្បីនាំចេញ

ទៅប្រទេសវៀតណាមកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងមិនមានសមត្ថកិច្ចណាបង្ក្រាបសោះឡើយ។ជាក់ស្តែងដូចជាកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅលើផ្លូវ ជាតិលេខ៧ត្រង់ចំណុចខាងលើផ្លូវបំបែកខ្លាស្ទុះ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ រថយន្ដ យីឌុប ខ្នាតយក្យមួយគ្រឿង ដឹកឈើពេញប្រៀបបែកកង់ ខូចកណ្តាលផ្លូវ គ្មានជំនាញ រដ្ឋបាល ព្រៃឈើណាម្នាក់អើពើមកពិនិត្យមើលអ្វីឡើយ។

 

យ៉ាងណាក៏ដោយរថយន្តយីឌុបដឹកឈើខុសច្បាប់ ក្រោយពេលខូចកណ្តាលផ្លូវក៏ទៅមុខលែងរួច សំចតមួយកន្លែងទាំងមានផ្ទុកឈើពេញប្រៀប។ រថយន្តដឹកឈើប្រណីតនោះមានឈ្មោះ សាន ចយ ហៅប្លក់ចយ ជាអ្នករត់ការដុះស្លែបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវហើយឈ្មោះ សាន ចយ ហៅប្លក់ចយ នេះគឺជាមេការរបស់ឧកញ៉ារកស៊ីឈើខុសច្បាប់ដ៏មានឥទ្ធិពលម្នាក់ឈ្មោះ លឹម ប៊ុនណា ហៅខ្នា ខាងជំនួញឈើប្រណិត ហើយសមត្ថកិច្ចនិងមន្ត្រីជំនាញ ដែលប្រចាំការតាមដង ផ្លូវភាគច្រើន ជាបក្ខពួករបស់ឈ្មោះ សាន ចយ ដែលគាត់ធ្លាប់ចេញចូលបង់លុយ សឹងរាប់ ភ្លេច ទៅហើយ។ មានការបញ្ជាក់ផងដែរថា បើទោះបីជារថយន្តយីឌុបដឹកឈើប្រណីតរបស់ឈ្មោះ សាន ចយ បានខូចទៅមុខលែងរួចក៏គេមិនបានឃើញមន្ត្រីជំនាញឬសមត្ថកិច្ច ពាក់ព័ន្ធចុះទៅត្រួត ពិនិត្យការដឹកជញ្ជូនឈើខុសច្បាប់ ឲ្យស្របតាមសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ។ផ្ទុយទៅវិញ លោក បូយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ នៅពេលអ្នកកាសែត បានរាយការណ៍ អំពី រថយន្តដឹកឈើខូចខាងលើដើម្បីចុះមកពិនិត្យ និងបង្រ្កាប បែរជាឆ្លើយដោះសារថា លោកពិនិត្យ ប៉េសេឡានដឹកឈើ តាមអ៊ីម៉ែលរួចហើយ។sic។ដោយ មិនខ្វល់ពីការបង្ក្រាបនោះទេព្រោះតែ បានលុយច្រកហោប៉ៅរួចស្រេចទៅហើយ។

 

អាចបញ្ជាក់បានថា រាល់ពេលដឹកជញ្ជូនឈើខុសច្បាប់គេផ្តល់ដំណឹងជាមុនហើយនៅពេលរថយន្ត ដឹកជញ្ជូនឈើឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទាំងនោះទើបគេយកប្រាក់ទៅ បង់តាមក្រោយយ៉ាងរលូនល្អ ទើបការដឹកជញ្ជូនឈើខុសច្បាប់មិនដែលមានឧបសគ្គម្តងណាឡើយ។

 

ភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើខុសច្បាប់ ទាំងតាមរថយន្តតូចនិង រថយន្តធំរបស់ ក្រុម ឈ្មួញតាមផ្លូវជាតិលេខ៧ក្នុងមួយថ្ងៃៗរាប់សិបគ្រឿងសុទ្ធតែផ្ទុកលើសទម្ងន់សឹងខូងផ្លូវទៅហើយ ប៉ុន្តែគេមិនដែលឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់បង្ក្រាបការដឹកជញ្ជូនឈើ ខុសច្បាប់ទាំងនោះឲ្យមាន ប្រសិទ្ធភាពម្តងណាឡើយ ព្រោះរាល់ការដឹកជញ្ជូនឈើសុទ្ធ តែមាន ផលប្រយោជន៍បែងចែកឲ្យទៅមន្ត្រី ជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ។

ប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ធដឹកជានាឈើ ដឹកធ្យូងដឹកជ្រលុងម្រេច បន្តិចបន្តួចយកមក ប្រើ ប្រាស់ ជាលក្ខណះគ្រួសារ មន្ត្រី ជំនាញនិងសមត្ថកិច្ចដែលប្រចាំការតាមដង ផ្លូវកាក់យក លុយ គ្មានត្រាប្រណីឡើយ៕ អ្នក មេត្តា

that-0007

 

Leave a Reply

(*) Required, Your email will not be published