ខេត្តក្រចេះ ៖ កាលពីយប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥ សក្តិ៣ យី ចិន្ដា មានតួនាទីជាជំនួយការ បច្ចេកទេស នៅទីបញ្ជាការដ្ឋាន រថក្រោះ នៃកងទ័ពជើងគោក បានបាញ់ប្រហារចំនួន៣គ្រាប់
គម្រាមគូរជម្លោះនៅពេល កំពុងច្រៀង ក្នុងខារ៉ាអូខេនៃសណ្ឋាគារចំរើន ហេងលីធ្វើអោយ ផ្អើល ប្រជាពលរដ្ឋនិង សមត្ថកិច្ច។ក្រោយកើតហេតុសមត្ថកិច្ចនៃអាវុធហត្ថ ស្រុកស្នួល ឃាត់ខ្លួន បាន មួយ មួយប់ពេលរសៀល ដោះលែងហើយគឺគ្មានចាត់ការតាមច្បាប់ស្អីនោះទេ។
សេចក្តីរាយការណ៍ពិសមត្ថកិច្ចប៉លីសបានអោយដឹងថា កាលពីវេលាខាងលើខ្មាន់កាំភ្លើង ឈ្មោះ យី ចិន្ដា ជាទាហានសក្តិ៣និងជាឈ្មួញជួញឈើ រួមជាមួយ មិត្ដភក្ដិផ្សេងទៀត បានបើករថយន្ដ ម៉ាកធុន ត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-6782 ចូលទៅច្រៀងលេង នៅក្នុង ខារ៉ាអូខេ នៃសណ្ឋាគារ ចំរើនហេងលី ក្រោយមកបានទាស់ទែងសំដីជាមួយគ្នា ប៉ុន្ដែមិនដឹងថា ផ្ដើមចេញ ពីរឿងអ្វីនោះទេ រហូតធ្វើឱ្យរូបគេខឹង ហើយ ដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ជាការ កំញើញ ទៅ ដៃគូម្ខាងទៀត ធ្វើអោយផ្អើលឈុលដល់ប្រជាបលរដ្ឋនិងសមត្ថកិច្ច។ក្រោយកើតហេតុ សមត្ថកិច្ច កម្លាំងអាវុធហត្ថ បានឃាត់ខ្លួន និងដកហូត រថយន្ដមួយគ្រឿង កាំភ្លើងខ្លីមួយដើម មាន៤គ្រាប់ ដើម្បីយកទៅសួរយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ស្រុកស្នួល ដើម្បីចាត់ វិធានការ តាមនីតិវិធី។
សេចក្តីរាយការណ៍បានបន្តទៀតថា នៅរសៀលថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៥ ឈ្មោះ យី ចិន្ដា ជាទាហានសក្តិ៣និងជាឈ្មួញជួញឈើ ជាខ្មាន់កាំភ្លើងបាញ់បោះសេរី ធ្វើឱ្យផ្អើលប្រជាពលរដ្ឋ នៅស្រុកស្នួល ដែលសមត្ថកិច្ចនៃអាវុធហត្ថ ស្រុកស្នួល ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៥ ត្រូវបានកម្លាំងអាវុធហត្ថស្រុកដែលមានលោក អ៊ុល ឆាយ មេបញ្ជាការ អាវុធហត្ថស្រុកស្នួល បានដោះលេងវិញហើយ ។
ពាក់ពន្ឋ័ករណីដោះលេងខ្មាន់កាំភ្លើង បាញ់បោះសេរីរូបនេះខាងលើ កំណើតថ្មី មិនអាចទាក់ទងបំភ្លឺ ពីលោក អ៊ុល ឆាយ មេបញ្ជាការ អាវុធហត្ថស្រុកស្នួលបានទេ៕ ស្រស់ និកា