ខេត្តព្រះសីហនុ៖សេចក្តីរាយការណ៍បានអោយដឹងថា នៅវេលាម៉ោងជាង៨យប់ថ្ងៃ៣១ខែកក្កដា ឆ្នាំ២០១៥មានករណីរទេះភ្លើងបើកបុករថយន្តស៊ីទែនប្រេងរបស់ក្រុមហ៊ុននតេលានៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចប៉ូលីសបានស្រុកអោយដឹងថា ពេលវេលាខាងលើរទេះភ្លើងបើកបុករថយន្តស៊ីទែនប្រេង របស់ ក្រុមហ៊ុននតេលា ខណៈពេលរថយន្តកំពុងបើកបំរុងឆ្លងផ្លូវរថភ្លើងទិសដៅពីស្រុកស្ទឹងហាវ ទៅរោងចក្រប្រេងកាត (ស៊ីទែនអត់មានប្រេង) ហើយរថភ្លើង ក៍បើកមកដល់ដំណាលគ្នាហើយក៍ ប៉ះទង្គិចគ្នា បញ្តាល អោយរទេះភ្លើងរុញរថយន្តស៊ីទែនប្រេងរបស់ក្រុមហ៊ុននតេលាធ្លាក់ផ្លូវ។
ហេតុការណ៍ខាងលើនេះបើតាមសមត្ថកិច្ចអះអាងថាដោយសារកន្លែងរថយន្តឆ្លងកាត់នៃផ្លូវរថភ្លើង ពុំមានបុគ្គលឹកខាងរថភ្លើង ដាក់រនាំងបាំងជាសញ្ញាហាមឃាត់នោះទេ។ហើយហេតុការណ៍នេះ ក្រៅពីខូចខាតផ្នែកខ្លះនៃរថយន្តមិនមានមនុស្សរងគ្រោះ ថ្នាក់ដល់ជីវិតមនុស្សឡើយ៕