ស្ត្រី​គ្រ​គាក​ធំ ល្អ​ចំពោះ​សុខភាព​

, , Leave a comment

31-7-2015 (2)

​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ អក់ស៍​ហ្វ​ដ (Oxford University) បាន​ពោលថា ខ្លាញ់​បរិវេណ​ភ្លៅ និង​ត្រគាក របស់​មនុស្ស​យើង​ខុសប្លែកគ្នា​ពី​ខ្លាញ់​បរិវេណ​ក្បាលពោះ​ដោយ​ខ្លាញ់​នេះ មាន​ទាំង​ប្រភេទ​ល្អ និង​ប្រភេទ​អាក្រក់​ដូចគ្នា​នឹង​កូ​លេ​ស្តេ​រ៉ូ​ល​ដែរ ហើយ​ទៅ​ថ្ងៃ​អនាគត ថ្នាំ​ដែល​ប្រើ​ប្រឆាំង នឹង​ខ្លាញ់​បរិវេណ​កណ្តាល​ដងខ្លួន​អាច​នឹងត្រូវ​នាំយកទៅ​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត​បាន​។​

 

​ដូច្នេះ​ប្រសិនបើ​អ្នក​ងាក​មើលទៅ​កញ្ចក់​ឆ្លុះ ឃើញ​រូបរាង​ខ្លួនឯង​ជា​ស្រី​ត្រគាក​ធំ (​រូបរាង​ដូច​ផ្លែ​សារី​) នោះ​បញ្ជាក់ថា ត្រគាក និង​ភ្លៅ ដែល​ធំ​ទ្រលុកទ្រលន់​នេះ​ល្អ​ចំពោះ សុខភាព ឬ​យ៉ាងហោចណាស់ ក៏​សប្បាយចិត្ត​ដែល​បានកើត​មកជា​ស្រី​ភ្លៅ​ធំ ត្រគាក​ធំ មិនមែន​ដុះ​ក្បាល​ពោះធំ ព្រោះ​តាមរយៈ​ការសិក្សា​។​

 

​កាលពីពេល​ថ្មីៗ​នេះ​បង្ហាញថា ការ​មាន​ត្រគាក​ធំ និង​ភ្លៅ​ធំ​នឹង​ជួយ​កាត់បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​ប្រភេទ​អាក្រក់ (LDL) តែ​នឹង​បង្កើន​កូ​លេ​ស្តេ​រ៉ូ​ល​ប្រភេទ​ល្អ (HDL) ជួយ​ការពារ​មិន​ឲ្យ​សរសៃឈាម​រឹងខ្លួន​៕

31-7-2015 31-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published