បាត់បង់​ព្រហ្មចារិយ ប្រុស​ចិត្ត​អប្រិយ​បន្សល់ទុក​តំណក់ឈាម​

, , Leave a comment

30-7-2015

​រាជធានី​ភ្នំពេញ : នារី​អភ័ព្វ​ម្នាក់​បាន​ត្អូញត្អែរ​ទាំង​ទឹកភ្នែក ព្រោះ​ត្រូវ​ទទួលរង​វិប្បដិសារៈ​អស់​មួយជីវិត​បន្ទាប់ពី​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ប្រុស​ស្នេហ៍​ស៊ីចុក ឆ្អែតឆ្អន់​រហូតដល់​មាន​ផ្ទៃពោះ គេ​បែរជា​ថា​នាង​មិន​បរិសុទ្ធ​ហើយ​មិន​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ​។ ក្នុង​ទឹកមុខ​ដ៏​ស្រងូតស្រងាត់​ដែល​បង្កប់​ទៅដោយ​វិបត្តិ​ស្នេហ៍​ដ៏​ធំធេង យុវតី សុភាព [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] អាយុ​ម្ភៃ​បួន​ឆ្នាំ បាន​បង្ហើប​ឲ្យ​ដឹងថា នាង​ជា​កូន​កសិករ​ក្នុង​ទឹកដី​នៃ​ខេត្តព្រៃវែង ដែល​គ្រួសារ​មាន​បងប្អូន​ដប់​នាក់ (​ប្រុស​បី ស្រី​ប្រាំពីរ​) នាង​ជា​កូន​ទី​បី​។ ដោយសារតែ​ជីវភាព​គ្រួសារ​មាន​ភាពលំបាក​វេទនា​ពេក នាង​ក៏ត្រូវ​បង្ខំចិត្ត​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៥ ដើម្បី​មកជួយ​សម្រាល​ការងារ​ស្រែចម្ការ​ឪពុកម្តាយ​។ នាង​ក៏បាន​ចេញទៅ​ស៊ីឈ្នួល​ដក​ស្ទូង​ឲ្យ​អ្នកភូមិ​ជិតខាង រហូត​បាន​ស្គាល់​បុរស​ម្នាក់​ដែលជា​អ្នកភូមិ​ជាមួយគ្នា​។​

 

​ដំបូង​ឡើយ​នាង​មិនបាន​ពេញចិត្ត ឬ​ចាប់អារម្មណ៍​ចំពោះ​រូបគេ​ទេ ព្រោះ​ដឹងថា គេ​ជា​បុរស​ខិលខូច​ចូលចិត្ត​ដើរលេង ផឹកស៊ី ស្រី​ញី​ច្រើន​រាប់មិនអស់ ម្យ៉ាង​គេ​ជា​បុរស​ពោះម៉ាយ ធ្លាប់​លែងលះ​ប្រពន្ធ​មួយ​រួចទៅហើយ ដូច្នេះ​គ្មាន​កន្លែង​ណា​ធ្វើ​ឲ្យ​នាង​ចាប់ចិត្ត​ទេ​។​

 

​ចំណេរ​ក្រោយៗ មក​ដោយ​ការព្យាយាម​លួងលោម​ម្តង ហើយ​ម្តងទៀត ដោយ​គេ​សន្យាថា បើ​គេ​បាន​នាង​គេ​នឹង​ឈប់​ដើរលេង​ផឹកស៊ី ម្យ៉ាង​នាង​គិតថា ខ្លួនឯង​អាយុ​ច្រើនណាស់ ហើយ​គ្រួសារ​ក៏​ក្រ​ទៀត បើ​រង់ចាំ​ឲ្យ​គេ​ចូលមក​ស្តីដណ្តឹង​តាមផ្លូវ​ច្បាប់​បំពេញមុខ​ឪពុកម្តាយ​ដោយ​ពាក្យ​ផ្អែមល្ហែម​នេះ​បានធ្វើ​ឲ្យ​នាង​យល់ព្រម​ស្រឡាញ់ គេ​រហូត​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ងើប​ក្បាល​មិន​រួច​។ បើទោះជា​នាង​គិត​ឃើញ និង​ស្រឡាញ់​គេ​យ៉ាងនេះ​ក្តី ក៏​នាង​មិនទាន់​ហ៊ាន​បើកដៃ​ឲ្យ​គេ​ដេក​នៅ​ភ្លាមៗ​ទេ គឺ​នាង និង​គេ បាន​ត្រឹម​ដើរលេង​សាង​អនុស្សាវរីយ៍ ដើម្បី​ស្វែង​យល់ចិត្ត​គ្នា​បាន ជាច្រើន​រាប់មិនអស់​រហូត​ថ្ងៃមួយ មាន​កម្មវិធី​មង្គលការ​មួយ​ក្បែរ​ផ្ទះ​របស់​នាង នាង និង​បុរស​ដែលជា​សង្សា​បាន​ណាត់ជួប​គ្នា ដើម្បី​ទៅ​មើល​គេ​រាំវង់​ក្នុង​ពិធីមង្គលការ​នោះ​។ បន្ទាប់ពី​ឈរ​មើល​គេ​រាំ​អស់​ពេល​ប្រហែល​ពីរ​ម៉ោង គេ​ក៏​ទាញ​ដៃ​នាង​ចេញមកក្រៅ​ដោយ​និយាយថា ងងុយដេក គេ​ចង់ទៅ​ផ្ទះ ពេលនោះ​ប្រហែល​ម៉ោង​ប្រាំបួន​យប់ នាង​ក៏​មិន​ប្រកែក​ដែរ​ក៏​ព្រម​ជូន​គេ​មក​ផ្ទះ​វិញ ប៉ុន្តែ​មកដល់​ត្រឹម​ពាក់​កណ្តាលផ្លូវ គេ​ក៏​ទាញ​ដៃ​នាង​ទៅ​កន្លែង​ស្ងាត់ រួច​ចាប់​នាង​ឱបថើប​ស្ទាបអង្អែល ធ្វើ​ឲ្យ​នាង​ញ័រ​ខ្លួន​ទន់ដៃទន់ជើង វង្វេងស្មារតី​បាត់អស់ ភាព​រឹងប៉ឹង​ពីមុន​ក៏​បណ្តោយ​ខ្លួន រហូត​ធ្វើ​គេ​មានឱកាស​បានរួម​ភេទ​យ៉ាង​ស្កប់ស្កល់​។​

 

​នាង​បន្ត​ទាំង​ឥត​លាក់លៀម​ទៀតថា តាំងពី​ស្គាល់​រសជាតិ​បាន​ម្តង នាង និង​គេ តែង​ណាត់ជួប គ្នា​រក​កន្លែង​ស្ងាត់​រួមភេទ​ជា​បន្តបន្ទាប់​រហូត​ចាស់ទុំ​ដឹងឮ ក៏​ហៅ​មក​សែនព្រេន ដើម្បី​កុំ​ឲ្យ​មេបា​ខឹងសម្បា​។ លុះ​ពេលដែល​នាង​មាន​ផ្ទៃះ​ពោះ​បាន​ប្រាំ​មួយខែ​គេ​ក៏​រក​ល្បិច​ដោះដៃ ដោយនិយាយ​សុំ​នាង​ចេញទៅ​រកស៊ី នៅ​ភ្នំពេញ​តែ​តាម​ការណ៍​ពិត​គេ​ទៅរក​ស្រី​ថ្មី នាង​មិនបាន​ស្គាល់​កន្លែង​ពួកគេ​រស់នៅ​ទេ តែ​អាច​ដឹងថា នាង​នោះ​ជា​កម្មការិនី​កាត់ដេរ ព្រោះ​ពួកគេ​ធ្លាប់​បបួលគ្នា​មកលេង​ភូមិ​ម្តង​។​

 

​ខ្សែជីវិត​ខាងលើនេះ គ្រាន់តែ​វាចា​របស់​អ្នកនិពន្ធ ដើម្បី​គ្រាន់​ដាស់​តឿ ក្រើនរ​ឮ​ក​ដល់​យុវតី​ដែល​កំពុង​ធ្លាក់​ផុង​លង់​ក្នុង​រណ្តៅ​នៃ​ចំណី​តណ្ហា ទាសា​របស់​កាមគុណ​៕

 30-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published