គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តដឹកទំនិញ បុក រថយន្ត Lexus នៅស្រុកសំពៅលូន ស្លាប់៥នាក់ របួសធ្ងន់ស្រាល៧នាក់

, , Leave a comment

ខេត្តបាត់ដំបង ៖ កាលពីវេលា ម៉ោង៣រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ៥៩A បង្កឡើងរវាង

រថយន្នហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្តលុចស៊ីស រត់តាក់ស៊ី បណ្ដាលឲ្យ មនុស្សស្លាប់ ៥នាក់ ភ្លាមៗនៅកន្លែង និងរបួសធ្ងន់ស្រាល៧នៅចំណុចភូមិកូនភ្នំខាងជើង ឃុំតាស្ដា ស្រុកសំពៅលូន បាត់ដំបង។

មន្រ្តីប៉ូលីសមូលដ្ឋានបានអោយដឹងថា កាលពីវេលាខាងលើសាក្សីបានឃើញរថយន្តហ៊ីយ៉ាន់ដាយ ២,៥តោន ពណ៌ស ពាក់ស្លាកលេខ៖ ភ្នំពេញ 3B-7448 បើកបរក្នុងល្បឿនលឿន អ្នកបើកបរ សភាពស្រវឹងបានបើករ៉េមកបុករថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2514រត់តាក់ស៊ី ក្នុងទិសដៅបញ្ច្រាស់ យ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកដំណើរ នៅក្នុង រថយន្តលុចស៊ីសស្លាប់៥នាក់ ក្នុងនោះមានកុមារតូច១ម្នាក់ និងទារកដែលកើតបានប្រមាណ ជាង ១០ថ្ងៃម្នាក់និង រងរបួស៧នាក់ ត្រូវបានគាបជាប់រថយន្តហើយត្រូវបាន សមត្ថកិច្ច គាស់ចេញ ពី រថយន្ត យកទៅសង្គ្រោះបន្ទាន់ ។ ដោយឡែកអ្នកបើកបរបង្កររថយន្តហ៊ីយ៉ាន់ដាយបានរត់បាត់។

ក្រោយកើតហេតុសមត្ថកិច្ច បាននាំយករថយន្តទាំងពីរគ្រឿងទុកនៅនៅអធិការដ្ឋាន ដោយឡែក សាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្រស់ និការ

CH-01682 CH-01683 M29-07-15-j-700x400

 

Leave a Reply

(*) Required, Your email will not be published