លោក​ឧត្ដមសេនីយ៍ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម អញ្ជើញ​សម្ពោធ​អាគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​

, , Leave a comment

29-7-2015

​ខេត្តកំពង់ចាម : កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ លោក​ឧត្ដមសេនីយ៍ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សម្ពោធ​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំបូរ ប៉ុស្ដិ៍​បាធាយ​.​ប៉ុស្ដិ៍​ជើងព្រៃ​ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម​។​

 

​ក្នុង​ពិធី​នោះដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ឡោ ចាន់​លី អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាធាយ ដោយមាន​ការចូលរួម​ពី​លោក​ស្នងការរង​លោកនាយ​ការិយាល័យ​ចំណុះ​ស្នងការ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាធាយ មេបញ្ជាការ​សឹក​រង​ស្រុក​បាធាយ​មេបញ្ជាការ​ស្នាក់ការ​សន្តិ​សុខ ៦០១ លោក​អធិការ​ក្រុង​ស្រុក​ទាំង​១០ អធិការរង​ស្រុក លោក​មេឃុំ លោក​មេភូមិ​លោកនាយ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១២ របស់​ស្រុក​បាធាយ​ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​២២៥​នាក់​ស្រី​១១០​នាក់​។​

 

​បន្ទាប់ពី​លោក​វរសេនីយ៍ត្រី សំ ណា​ល់ អធិការ​ស្រុក​បាធាយ បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍ និង​រាយការណ៍​អំពី​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុងស្រុក​រួចមក​លោក​ឧត្ដមសេនីយ៍ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​បានធ្វើការ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​កន្លងមក​និង​សូម​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​កសាង​ប៉ុស្ដិ៍ និង​មានការ​ជឿជាក់​ពី​សំណាក់​បងប្អូន​ទាំងអស់គ្នា​នឹង​បានចាត់ទុក​នគរបាល​ជា​កូន​ជា​ចៅ​។​

 

​លោក​ឧត្ដមសេនីយ៍​ស្នងការ សំណូមពរ​ដល់​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បន្តសកម្មភាព​ដ៏​ល្អ​នេះហើយ​ខិតខំ​កែលំអ​នូវ​ភាព អសកម្ម​នានា ហើយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ត្រូវ​បើកទ្វារ​២៤​ម៉ោង ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​។​ ​បន្ទាប់ពី​សំណេះសំណាល លោក​ឧត្ដមសេនីយ៍​អញ្ជើញ​កាត់​ខ្សែបូរ​ណ៌ និង​ទស្សនា​អាគារ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សំបូរ​៕

29-7-2015 (6) 29-7-2015 (7)  29-7-2015 (1) 29-7-2015 (2) 29-7-2015 (4) 29-7-2015 (5)

 

Leave a Reply

(*) Required, Your email will not be published