នារី​បម្រើ​ក្នុង​ហាង​ខារ៉ាអូខេ ត្រូវបាន​មហាជន​ចោទថា​ជា​ស្ត្រី​បម្រើ​ផ្លូវភេទ​ដោយ​ប្រយោល​!

, , Leave a comment

 

 

Posted by Komneut Thmey News on Tuesday, 28 July 2015

29-7-2015

29-7-2015 (2)

រាជធានី​ភ្នំពេញ : ប្រហែល​ជាមាន​មនុស្ស​ភាគច្រើន​បាន​ស្គាល់​នូវ​ពាក្យ​ថា “​ខារ៉ាអូខេ​។ ប៉ុន្តែ​ក្នុង​ពាក្យ​ថា ខា​រ៉ា​អូ ខេ នេះ​មាន​អ្នក​ផលិត​ចម្រៀង​ខារ៉ាអូខេ មាន​តារា​សម្ដែង​ខារ៉ាអូខេ​ប្រុស​-​ស្រី ហើយ​ពួកគេ​នេះ សុទ្ធតែជា​អ្នកមាន​ឈ្មោះ​ល្បី និង​មានមុខ​តាម​កញ្ចក់​ទូរទស្សន៍​ថែម​ទៀតផង​។ ប៉ុន្តែ​ចំពោះ​នារី​បម្រើ​ក្នុង​ហាង​ខារ៉ាអូខេ វិញ ត្រូវបាន​មហាជន​ចោទថា ជា​ស្ត្រី​បម្រើ​ផ្លូវភេទ​ដោយ​ប្រយោល ពួកគេ​ក៏​មិន​ចង់បង្ហាញ​មុខជា​សាធារណៈ​ឲ្យ​អ្នកណាម្នាក់​បានដឹង​នោះទេ ហើយ​ជីវិត​របស់​ពួកគេ អ្នកខ្លះ​ក៏បាន​ជួប​នូវ​ការ​សមប្រកប​អ្នកខ្លះ​ក៏​ជួប​នូវ​បញ្ហា​ផ្សេងៗ ពីគ្នា​។ ក្នុង​ខ្សែជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ជីវិត និង​ការតស៊ូ​ខុសប្លែក​ពីគ្នា​ដូចជា​ជីវិត​របស់​នារី​ដែលជា​អ្នកបម្រើ នៅក្នុង​ហាង​ខារ៉ាអូខេ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​

 

​ពួកគេ​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជាច្រើន ហើយ​រាល់​ឧបសគ្គ​ទាំងនោះ ប្រសិនបើ​មិនមាន​ការព្យាយាម​រក​ដំណោះស្រាយ​ទេ​។ វា​នឹងធ្វើ​ឲ្យ​អ្នក​ទាំងនោះ​ដើរ​ទៅរក​ផ្លូវ​មួយ​ដែល​ខុស បាត់បង់​កិត្តិយស ហើយ​ដំណោះស្រាយ​ទាំងនោះ ត្រូវតែ​ជា​អំពើ​ដែល​ផ្ទុយ​ពី​ច្បាប់​ទៀតផង​។ ខាងក្រោម​នេះ​គឺជា​ខ្សែជីវិត​របស់​នារី​បម្រើសេវា​រាត្រី​ក្នង​ហាង​ខារ៉ាអូខេ ដែល​សារព័ត៌​មានកំណើត​ថ្មី​ចង់បង្ហាញ​លោកអ្នក​ដែលជា​ប្រិយមិត្ត​អ្នក​ស្តាប់ អ្នកអាន​។​

 

​ស្រីមុំ [​ជា​ឈ្មោះ​ដែល​អ្នកនិពន្ធ​ស​ដាក់​ឲ្យ​] ជា​នារី​ម្នាក់​ដែល​បាន​ចូល​បម្រើ ជា​នារី​ក្នុង​ហាង​ខារ៉ាអូខេ​បាន​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ​។ នាង​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ គឺ​មិន​យកប្រាក់​ខែ​ពី​ថៅកែ​ទេ​។ នាង​បាន​ឲ្យ​ដឹងថា “​បើ​ខ្ញុំ​ចុះឈ្មោះ​ធ្វើជា​បុគ្គលិក​របស់​ហាង​នេះ​ពេលដែល​ខ្ញុំ​ឈប់​មួយថ្ងៃ​ថៅកែ​គេ​កាត់លុយ​ពី​៥​ដុល្លារ ទៅ​១០​ដុល្លារ ដូច្នេះ​ខ្ញុំ​មិន​ស៊ីប្រាក់ខែ​ទេ​។​

 

​ថ្ងៃ​ណា​ខ្ញុំ​មក​ធ្វើការ​ក៏បាន ព្រោះ​ខ្ញុំ​សង្ឃឹម​ទៅលើ​ប្រាក់​ធីប​របស់​ភ្ញៀវ​។ ដោយពេល​ព្រឹក​ខ្ញុំ​នៅផ្ទះ​ជួល​ជាមួយ​ប្រុស​កំណាន់ចិត្ត​រស់​ខ្ញុំ ពេលនេះ​ខ្ញុំ​រស់នៅ​ជាមួយគ្នា​បាន​១​ឆ្នាំ​ហើយ ហើយ​នៅពេលដែល​ប្រុស​ស្នេហ៍​ខ្ញុំ​សួរថា ពេលយប់​ខ្លះ​ឯង​ឆាប់​មកដល់​ផ្ទះ ពេលខ្លះ​រហូតដល់​ភ្លឺ​ទើប​មកដល់ តើ​ឯង​ទៅណា​? ខ្ញុំ​មិនបាន​ប្រាប់​គេ​ត្រង់​ទេ គ្រាន់តែ​ប្រាប់ថា ធ្វើការ​ថែម​ម៉ោង ដើម្បី​យក​ឲ្យ​បង​ចាយ​។ ការចំណាយ​ប្រចាំថ្ងៃ​ក៏​ច្រើន ដូច្នេះ​ពេល​ថ្ងៃ​ខ្លះ ខ្ញុំ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​នៅផ្ទះ​សំណាក់​១​ម៉ោង ឬ​២​ម៉ោង តាម​ការ​ណាត់​ហៅ​របស់​ភ្ញៀវ ហើយ​យប់​បន្តិច​ត្រូវ​រៀបចំខ្លួន ដោយ​ត្រូវ​ចំណាយ​លើ​ការតុបតែង (​ផាត់មុខ កៀប​សក់​) ពី​១៥០០០​រៀល ទៅ​២​ម៉ឺន​រៀល​។ ប្រាក់​ដែល​ចំណាយ​ទៅលើ​ការតុបតែង​ខ្លួន​នេះ បើ​ថ្ងៃ​ខ្លះ​ហេង​ទៅ​មាន​ភ្ញៀវ​ចូល​ច្រើន​ហើយ​ភ្ញៀវ​ខ្លះ ពួកគាត់​ចិត្ត​ទូលាយ​ទៅ​គាត់​ឲ្យ​ច្រើន ប៉ុន្តែ​មិនដែល​ថា អត់​សោះ​នោះទេ​។​

 

​ស្រីមុំ បាន​បន្ថែមទៀតថា​៖ “​ទោះបីជា​យប់​ខ្លះ​ភ្ញៀវ​ឲ្យ​ចាំ​ច្រើន ហើយ​ស្អែក​មាន​បញ្ហា​សុខភាព ត្រូវ​កោសខ្យល់ ជប់​ខ្យល់​ក៏ដោយ​ក៏ត្រូវ​តែ​ងើប​ទៅធ្វើ​ការ​ដែរ​។ បើ​ខ្ញុំ​មិន​ទៅ​ទេ ច្បាស់​ជា​គ្មាន​លុយ​ឯណា​មក​ចំណាយ​ប្រចាំថ្ងៃ និង​ឲ្យ​លុយ​ថ្លៃ​ផ្ទះ​គេ​ទេ​។ ចំណែក​នារី​ម្នាក់ទៀត​ឈ្មោះ រី​យ៉ា នាង​បាន​សម្រេចចិត្ត​ធ្វើការ​រកប្រាក់ ដើម្បី​ចិញ្ចឹម​ឪពុកម្តាយ តាំងពី​អាយុ​១៥​ឆ្នាំ​មកម្ល៉េះ​។ ហើយ​កាលពី​ដំបូង​នោះ កញ្ញា​បានមក​ធ្វើជា​កម្មការិនី នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ​នៅឯ​ភ្នំពេញ ដោយ​ធ្វើដំណើរ​មកជា​មួយ​អ្នក​មីង​ម្នាក់​ដែលមាន​ផ្ទះ​នៅ​ជិតគ្នា​។ នៅពេលដែល រី​យ៉ា បានមក​ចូលធ្វើការ​នៅក្នុង​រោច​ក្រ​កាត់ដេរ​បាន​រយៈពេល​ពី​រ​ឆ្នាំ នាង​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​។ ពេលនោះ​នាង​ក៏បាន​ឈប់សម្រាក ដើម្បី​ព្យាបាល​ជំងឺ​។ មួយរយៈ​ក្រោយមក រី​យ៉ា ក៏បាន​ចូលធ្វើការ​រោងចក្រ​វិញ គឺ​បានតែ​មួយឆ្នាំ​ប៉ុណ្ណោះ មិត្តភក្តិ​របស់​នាង​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ជាមួយគ្នា បាន​បបួល​នាង​ចូលទៅ​ធ្វើការ​នៅក្នុង​ហាង​ខារ៉ាអូខេ​។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ទៅធ្វើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ ដោយសារ​កញ្ញា ឃើញ​គេ​ធ្វើការ​នៅ​ទីនោះ​មាន​លុយ​ចាយ​គ្រប់គ្រាន់ ហើយ​ម្យ៉ាងទៀត គឺមាន​លុយ​អាច​ផ្ញើ​ទៅ​ឲ្យ​អ្នកផ្ទះ​បាន​គួរសម​ទើប​ធ្វើ​ឲ្យ នាង ឈាន​ជើង​ចូលទៅ​បម្រើការ​នៅក្នុង​ហាង​ខារ៉ាអូខេ ព្រោះតែ​ចង់​ចិញ្ចឹម និង​បាន​លុយ​យកទៅ​ឲ្យ​ឪពុកម្តាយ​នៅឯ​ស្រុកកំណើត​។ នាង​បាន​ឲ្យ​ដឹងថា ៖ “​គ្រួសារ​របស់ខ្ញុំ មិនមែនជា​អ្នកក្រីក្រ ឬ​ខ្វះខាត​អ្វី​ទេ​។ ខ្ញុំ​មក​ធ្វើការ​នៅក្នុង​ហាង​ខារ៉ាអូខេ​នេះ ក៏​ព្រោះតែ​ខ្ញុំ​ចង់​ធ្វើការ​ដោយ​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ រកប្រាក់​ដោយផ្ទាល់​ដៃ យកទៅ​ឲ្យ​ឪពុកម្តាយ​របស់ខ្ញុំ​។ អា​នី​បាន​និយាយ​បន្ត​ដោយ​ភ្នែក​ឡើង​ក្រហម​លាយ​ជាមួយនឹង​ទឹកភ្នែក រលីងរលោង​ថា ៖ “​ខ្ញុំ​ធ្វើការ​នៅក្នុង​ហាង​ខារ៉ាអូខេ នៅទីនេះ​បាន​រយៈពេល​មួយឆ្នាំ​សន្សំ​ប្រាក់​បានជា​ច្រើន​។ តែ​ដោយ​ជួន​ជា​ថ្ងៃមួយ ម្តាយ​របស់ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដូច្នេះ​ខ្ញុំ​ត្រូវ​ដក​លុយ​ដែល​ខ្ញុំ​ខិតខំ​សន្សំ​រយៈពេល​កន្លងមក ដើម្បី​យក​គាត់​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​។ ខ្ញុំ​មិន​សោកស្តាយ​ទេ លុយ​នោះ ព្រោះ​ពេល​ក្រោយ​ខ្ញុំ​នឹង​រកបាន​ទៀត ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​ខ្ញុំ​មាន​លុយ​គ្រប់គ្រាន់​យក​ម្តាយ ទៅ​ព្យាបាល​ជំងឺ​បានជា​សះស្បើយ​។​

 

​រី​យ៉ា ព្យាយាម​ដកដង្ហើម​មួយៗ សម្រួល​អារម្មណ៍​យក​ក្រដាសផ្តិត​ទឹកភ្នែក​បន្តិច​រួច​បន្តថា ៖ “​ខ្ញុំ​សូម​និយាយ​ត្រឡប់​ទៅក្រោយ​បន្តិច គឺ​នៅពេលដែល​ខ្ញុំ​ចូលធ្វើការ​នៅក្នុង​ហាង​ខារ៉ាអូខេ​ដំបូង ខ្ញុំ​ជួបនឹង​ផល​លំបាក​ជាច្រើន​ដោយ ទី​១-​មិន​យល់​ពី​របៀបរបប​នៃ​ការងារ​នោះទេ ទី​២-​ខ្ញុំ​មិនចេះ​ហូប​គ្រឿង​ស្រវឹង​។ ពេល​ចូលធ្វើការ​ដំបូង​នោះ​ខ្ញុំ​ហូប​តែ​២ ទៅ​៣​កំប៉ុង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខ្ញុំ​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ហើយ​ក្រោយមក​ភ្ញៀវ​ចេះតែ​បង្ខំ​ខ្ញុំ​ឲ្យ​ញ៉ាំ​ច្រើន​។ បើ​មិន​ផឹក​គេ​ថា ខ្ញុំ​ឫក គេ​ខឹង​ភ្ញៀវ​រូបនោះ នឹង​ប្រាប់​មេការ​ឲ្យ​ដូរ​ចេញ ហើយ​ត្រូវ​មេការ​ស្តី​ឲ្យ​ទៀត​។ ដូច្នេះ​ពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ទៅ​។ ថ្ងៃមួយ​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​មួយអាទិត្យ ជាមួយនឹង​គ្រឿងក្នុង​របស់ខ្ញុំ​ពេលខ្លះ​ធ្វើទុក្ខ​ខ្លាំង​ដែរ​ដូចជា​ក្រពះ ប្រឈម​ខ្លាំងជាងគេ​។ បន្ទាប់ពី​ធ្វើការ​នៅក្នុង​ហាង​ខារ៉ាអូខេ​បាន​រយៈពេល​មួយឆ្នាំ​មក អា​នី ក៏បាន​ប្តូរ​ទៅកាន់​ទីតាំង​ថ្មី ហើយ​នៅ​កន្លែង​ថ្មី​នេះ កញ្ញា ក៏បាន​យល់ដឹង​កាន់តែច្រើន និង​បាន​ជួប​នូវ​ឧបសគ្គ​ថ្មី​ជាច្រើន​ផងដែរ​។​

 

​នាង​បាន​បន្ថែមថា ៖ “​ពេលមកដល់​កន្លែង​ថ្មី ការងារ​បានល្អ​ប្រសើរ​តែ​នៅ​ថ្ងៃមួយ​មានកូន​អ្នកធំ​ម្នាក់ ចូល​ច្រៀង មិនដឹង​ជា​គាត់​ទាស់​ចិត្តនឹង​អ្វី​ទេ ស្រាប់តែ​ដក​កាំភ្លើង​ពី​ចង្កេះ បាញ់​បញ្ឆិត​ក្បាល​របស់ខ្ញុំ​មួយគ្រា​ប់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ឡើង​ញ័រ​ខ្លួន​។ តែ​ជនបង្ក​ត្រូវបាន​ថៅកែ​ហាង ហៅ​សន្តិសុខ ចាប់យក​ទៅធ្វើ​ការដោះស្រាយ​។​នាង​បាន​និយាយ​បន្ត​ដោយ​ទឹកមុខ​រាង​ស្រស់​បន្តិច​វិញ​ថា ៖ “​ចំពោះ​ភ្ញៀវ​ដែល​គេ​ចូល​ច្រៀង មាន​គ្រប់​ប្រភេទ​ទាំងអស់ ទាំង​អ្នកតូចតាច មន្ត្រីរាជការ អ្នករកស៊ី ហើយ​ភ្ញៀវ​ទាំងនោះ អ្នក​ដែល​ខ្វះ​សុជីវធម៌ មិនមែន​អ្នក​ធម្មតា ឬ អ្នកតូចតាច​ទេ គឺ​ពួក​អ្នកមាន​លុយ អ្នកមានអំណាច នៅពេលដែល​ពួកនេះ ចូលមក​ថ្ងៃ​ខ្លះមក​ជេរ​យើង​តែម្តង​។ ពេលខ្លះ​លូក​ស្ទាប ទាំង​លើ ទាំង​ក្រោម បើ​យើង​មិន​ឲ្យ​ប៉ះពាល់​គេ​ខឹង គេ​ក្តិច​ឡើង​ជាំ​សាច់ ហើយ​គេ​ហៅ​មេការ​ឲ្យ​ប្តូរ​យើង​ចេញ​ភ្លាម​។ ថ្ងៃមួយ​មាន​ភ្ញៀវ​ម្នាក់​ដែលជា​អាណិកជន គាត់​ចូល​ច្រៀង​នៅក្នុង​ហាង​ដែល​ខ្ញុំ​ធ្វើការ​នេះ​បី​បួន​ដង​ដែរ ហើយ​បុរស​រូបនោះ បាន​បង្អកស្រា​ឲ្យ​ខ្ញុំ ទាល់តែ​ស្រវឹង ហើយ​គាត់​ប្រាប់ថា ចាំ​បង​ជូនទៅ​ផ្ទះ​។ នៅពេលដែល​ឡើងដល់​រថយន្ត​គាត់​មិនបាន​ជូន​ខ្ញុំ​ទៅផ្ទះ​ទេ តែ​បែរជា​ជិះ​ចូល​ផ្ទះសំណាក់​ទៅវិញ​។ ពេលនោះ​ខ្ញុំ​ខំព្យាយាម​តាំងស្មារតី មិន​មាត់​អ្វីមួយ​មាត់​ទេ​។ ពេលដែល​គាត់​ឈប់​រថយន្ត​ហៀបនឹង​ចុះ ដើម្បី​ឡើងទៅ​ផ្ទះសំណាក់ ខ្ញុំ​ក៏រ​ត់ទៅ​ឲ្យ​គេ​ជួយ​ដោយ​ទីនោះ​មាន​មនុស្ស​ច្រើន បុរស​រូបនោះ​មិន​ហ៊ាន​ធ្វើ​អ្វី​ខ្ញុំ​ទេ​។ ខ្ញុំ​ក៏បាន​ហៅ​ឡាន​តាក់ស៊ី ជិះ​ទៅផ្ទះ​វិញ​ទៅ​។ និយាយ​ដល់​ចំណុច​នេះ រី​យ៉ា បាន​សម្រក់​ទឹកភ្នែក​ម្តងទៀត ហើយ​បញ្ជាក់ថា ៖ “​ការងារ​ខ្ញុំ​នេះ​ចូល​ពេល​រសៀល ឬក៏​ពេល​ព្រលប់ ឯ​ពេល​ចេញពី​ធ្វើការ​វិញ គឺ​រហូតដល់​យប់​ជ្រៅ ដូច្នេះ​បញ្ហា​សុវត្ថិភាព ជា​បញ្ហា​របស់ខ្ញុំ​ដែរ​។ ដោយពេល​ខ្ញុំ​ចេញពី​ធ្វើការ​យប់​ពេក​ពេលទៅដល់​ផ្ទះ មាន​អ្នក​តាម​វាយ​ខ្ញុំ សម្លុត​គំរាម​យកលុយ​នៅ​ច្រកចូល​ផ្ទះ​។ តែ​ពេលនេះ​ខ្ញុំ​ជិះ​តែ​រថយន្ត​តាក់ស៊ី ជួនកាល អ្នករត់​តាក់ស៊ី​នោះ​ធ្លាប់​បី​ខ្ញុំ​ដល់​ក្នុង​បន្ទប់ ព្រោះតែ​ខ្ញុំ​ស្រវឹង​ខ្លាំងពេក​តែ​គេ​មិន​ធ្វើ​អ្វី​ខ្ញុំ​ទេ ព្រោះ​ប្អូនស្រី​របស់ខ្ញុំ​ក៏​នៅ​ទីនោះ​ដែរ​។​

 

​ដោយសារតែ នាង ទទួលទាន​សុរា​ជា​រៀងរាល់ថ្ងៃ ក្រោយពី​មាន​ជំងឺ​ក្រពះ​ហើយ ពេលនេះ​នាង​មាន​ជំងឺ​រលាក​តំរងនោម​ទៀត​។ ប្រាក់​ដែល អា​នី​រកបាន​ត្រូវ​ចំណាយ​ច្រើន ទៅលើ​ថ្នាំសង្កូវ ផ្ញើជូន​លោកឪពុក អ្នក​ម្តាយ និង​ចំណាយ​ទៅលើ​ថ្លៃ​ផ្ទះ ដែល អា​នី​បាន​ជួល​គេ​ស្នាក់​ក្នុង​មួយខែ​៥០​ដុល្លារ ទាំង​ទឹក​ទាំង​ភ្លើង​ជិត​មួយរយ​ដុល្លារ​ឯណោះ​៕

 29-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published