រាជធានីភ្នំពេញ : នៅទូទាំងសកលលោកមនុស្សជាច្រើន មិនបានយល់ដឹង ភាន់ច្រឡំ ឬក៏មើលស្រាលទៅលើគ្រោះថ្នាក់នៃជំងឺ និងការស្លាប់មុនអាយុកាល ដោយសារការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងថ្នាំជក់ពីគេទេ។
ការដាក់សារព្រមានសុខភាពជារូបភាពនៅលើកញ្ចប់បារី ជាមធ្យោបាយមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើនការយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។ ប្រសិទ្ធភាពនៃសារព្រមានសុខភាពជារូបភាព មានការកើនឡើងជាមួយនឹងភាពលេចធ្លោរបស់វា។ បើធៀបជាមួយនឹងសារព្រមានសុខភាពដែលមានត្រឹមតែអក្សរនោះ។
សារព្រមានសុខភាពជារូបភាពដែលមានទំហំធំ ហើយមានរូបភាព គួរឲ្យចាប់អារម្មណ៍ និងផ្ដល់ព័ត៌មានពីគ្រោះថ្នាក់ដល់សុខភាពបានល្អ នឹងញ៉ាំងឲ្យមនុស្សទាំងឡាយមានការរំជួលចិត្តកាន់តែខ្លាំង និងជំរុញឲ្យអ្នកជក់បារីលះបង់ ឬបន្ថយការប្រើប្រាស់ថ្នាំជក់បានកាន់តែច្រើន៕