ទម្រង់​មុខ​អក្សរ​V​ពេញនិយម​នៅ​អាស៊ី​

, , Leave a comment

28-7-2015 (2)

​រាល់ដង​ពេលដែល​យើង​សម្លឹង​មើលទៅ​រូបថត​តារា​កូរ៉េ​ដ៏​ស្រស់ស្អាត​នោះ យើង​សង្កេតឃើញថា ផ្ទៃមុខ​របស់​ពួកគេ​សុទ្ធសឹង​តែមាន​ទម្រង់ ប្រហាក់ប្រហែលគ្នា​។​

 

​ថ្មីៗ​នេះ​ក្នុង​ការប្រកួត​បវរកញ្ញា​ប្រទេស​កូរ៉េខាងត្បូង ពេលដែល​គេ​ដាក់​រូបថត​បេ​ក្ខ​នារី​ទាំង​២០​នាក់​នោះ​តម្រៀប​គ្នា គេ​សង្កេតឃើញថា​ទម្រង់​មុខ​របស់​ពួកនាង​ស្រដៀង​គ្នា​ណាស់​ពោល​គឺជា​ប្រភេទ​ផ្ទៃមុខ​ទម្រង់​អក្សរ V​។ ប៉ុន្តែ​នេះ​មិន​បានន័យថា​ស្ត្រី​ជនជាតិ​អាស៊ី​សុទ្ធតែ​កើត​ឡើងមក​មាន​ទម្រង់​មុខ​ដូចគ្នា​នោះទេ​។ ខណៈដែល​ប្រទេស​កូរ៉េខាងត្បូង​ឈរ​នៅ​លេខ​រៀង​ទី​១​ខាង​សម្បូរ​នារី​ធ្វើ​ការកែ​សម្ផស្ស​ច្រើនជាងគេ​ក្នុង​លោក​នោះ អ្នកជំនាញ​បាន​សន្និដ្ឋានថា សម្រស់​បវរកញ្ញា​កូរ៉េ​ទាំងនោះ​កើតចេញពី​ការច្នៃប្រឌិត​របស់​វេជ្ជបណ្ឌិត ឯកទេស​វះកាត់​កែ​សម្ផស្ស ដើម្បី​ទទួលបាន​ផ្ទៃមុខ​មួយ​ដែល​កំពុង​ពេញនិយម​គឺ ទម្រង់​អក្សរ​V​នេះឯង​។ ដើម្បី​ឈានចូល​ទៅដល់​ការស្វែងយល់​អំពី​ថា តើ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ផ្ទៃមុខ​អក្សរ V យើង​គួរស្វែងយល់​អំពី​ភាពខុសគ្នា​រវាង​ផ្ទៃមុខ និង​ទម្រង់​មុខ​របស់​ជនជាតិ​អាស៊ី និង​អឺរ៉ុប​ជាមុនសិន​។​

 

​ភាពខុសគ្នា​រវាង​ទម្រង់​មុខ​ស្ត្រី​អាស៊ី និង​អឺរ៉ុប​
​ស្ត្រី​ជនជាតិ​អាស៊ី និង​អឺរ៉ុប​ក្រៅ​អំពី​ពណ៌​សម្បុរ​ដែលមាន​ភាពខុស​គ្នា​ទម្រង់​ផ្ទៃមុខ កោសិកា​ខ្លាញ់​នៅក្រោម​ស្បែក និង​រចនា​សម្ពន្ធ​ស្បែក​ក៏​មិន​ដូចគ្នា​ដែរ​។​សូម្បីតែ​នៅក្នុង​ចំណោម​ជនជាតិ​អាស៊ី​ដូចគ្នា ក៏​យើង​ឃើញថា ផ្ទៃមុខ​ក៏​ខុសគ្នា​ដែរ ដូចជា ប្រទេស​ជប៉ុន ដែល​ប្រជាជនមាន​ទម្រង់​មុខ​វែង​ថ្ពាល់​ធំ ចំណែកឯ​ជនជាតិ​ចិន​មាន​ទម្រង់​មុខ​តូច​ជាដើម​។ ដោយឡែក​ចំពោះ​ឆ្អឹង​ផ្ទៃមុខ​របស់​ជនជាតិ​អាស៊ី យើង​សង្កេតឃើញថា ឆ្អឹង​ថ្ពាល់​របស់គាត់​មាន​ទំហំ​ធំ​ចេញមកក្រៅ​បើ​ធៀប​ជាមួយនឹង​ឆ្អឹង​ថ្ពាល់​របស់​ជនជាតិ​អឺរ៉ុប ដែលមាន​សភាព​តូច​នឹង​លយ​មក​មុខ​។ រីឯ​ផ្ទៃមុខ​ជនជាតិ​អឺរ៉ុប​យើង​សង្កេតឃើញថា​មាន​ប្រវែង​វែង និង​ចង្កា​ស្រួច​ផ្ទុយ​អំពី​ជនជាតិ​អាស៊ី​ដែលមាន​មុខ​ខ្លី​សំប៉ែត​និង ឆ្អឹងថ្គាម​ធំ​ជាដើម​។ នៅ​ផ្នែក​ច្រមុះ​ភាពខុសគ្នា​ដ៏​សំខាន់​មួយ​គឺ​ជនជាតិ​អាស៊ី​មាន​ច្រមុះ ពុំ​សូវ​មាន​ក្តោង ស្លាប​ច្រមុះ​ធំ​និង​ចុង​ច្រមុះ​រីក​ខុស​អំពី​ជនជាតិ​អឺរ៉ុប​ដែលមាន ឆ្អឹងច្រមុះ​ខ្ពស់​ស្រួច​ចុង​។​

 

​ឆ្អឹងថ្គាម ធំ​របស់​ជនជាតិ​អាស៊ី​គឺជា​បញ្ហា​មួយ​ដ៏​សំខាន់ និង​ពិបាក​កែ​ដើម្បី​ទទួលបាន​មុខ​អក្សរ​V​។ ការកើនឡើង​នូវ​ការនិយម​ផ្ទៃមុខ​អក្សរ​V​នេះ​បានធ្វើ​ឲ្យ​ស្ត្រី​ជនជាតិ​អាស៊ី​យើង​មួយចំនួន​ព្យាយាម​ស្វែងរក​នូវ​វិធីសាស្ត្រ​ទាំងឡាយណា​ដើម្បី កែកុន​ផ្ទៃមុខ​តាមរយៈ​ការវះកាត់ និង​មិន​វះកាត់ ការប្រើប្រាស់ សារធាតុ​បំពេញ​(Filler) ឬក៏​ប្រើប្រាស់​ប្រភេទ​បូ​ថក់ (Botox) ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្ទៃមុខ​ផ្នែក​ចង្កា និង​ថ្គាម​ជាដើម​។​

 

​វិធីសាស្ត្រ​ធ្វើ​ទម្រង់​មុខ​អក្សរ​V
​ដូច្នេះ​ជាគោលការណ៍​ដើម្បី​ទទួលបាន​ផ្ទៃមុខ​វែង​ដូច​អក្សរ​V នោះ​គឺ​ចាំបាច់​ណាស់​ដែល​ស្ត្រី​ជនជាតិ​អាស៊ី​ធ្វើការ​កែប្រែ​នៅលើ​ផ្នែក ថ្គាម​របស់ខ្លួន និង​បង្កើន​នូវ​ទំហំ​ចង្កា​ជាដើម​។​ ​សព្វថ្ងៃ​តាមរយៈ​ការរីកចម្រើន​នៃ​ការស្រាវជ្រាវ​អំពី​ការថែរក្សា​សម្ផស្ស​បាន​រក ឃើញ នូវ​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​បំពេញ​បំណង​នៃ​តម្រូវការ​ទាំងនេះ​។ វិធីសាស្ត្រ​ទាំងនោះ​អាចជា​វិធីសាស្ត្រ​ដែល​ចាំបាច់​ទទួល​ការវះកាត់ ឬក៏​ជា​វិធីសាស្ត្រ​មិន​វះកាត់​។​

 

​ការព្យាបាល​បញ្ហា​ថ្គាម​ធំ​
​ការ​ដែលមាន​ថ្គាម​ធំ ឬ​ដែល​ភាសា​សាមញ្ញ​ហៅថា​ថ្គាមខ្លា​ជា​កង្វល់​មួយ​នៅលើ​ស្ត្រី​មួយចំនួន​។ ថ្គាមខ្លា​បង្ក​ឲ្យ ផ្ទៃមុខ​របស់​យើង​មាន​លក្ខណៈ​សំប៉ែត និង​ខ្លី​យ៉ាងខ្លាំង​។ វា​អាច​បណ្តាលមកពី​កត្តា​ពីរ​យ៉ាង​ដែល​ក្នុងនោះ​ទីមួយ​គឺ​ទាក់ទង​ជាមួយ ទម្រង់​ទ្រង់ទ្រាយ​ឆ្អឹងថ្គាម​របស់​យើង​ផ្ទាល់​តែម្តង និង​ទី​ពីរ​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយនឹង​ទំហំ​សាច់ដុំ​ដែល​យើង ប្រើប្រាស់​សម្រាប់​ទទួលទាន​ចំណីអាហារ​។​

 

​តាំងពីដើម​មក​ការព្យាបាល ថ្គាមខ្លា​ទាំងនេះ​គឺ​អាស្រ័យទៅលើ​ការវះកាត់​យកចេញ​នូវ​ទ្រនុង​ឆ្អឹង គល់ ថ្គាម​របស់​យើង​។ ការព្យាបាល​ដោយ​វិធីសាស្ត្រ​នេះ​គឺ​ទទួលបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​បង្កើតបាន​នូវ​ទម្រង់​ទ្រង់ទ្រាយ​មុខ​របស់​យើង​មាន​សភាព​ស្អាត និង​មាន​លក្ខណៈ​អក្សរ​V​។​

 

​ទោះយ៉ាងណា ផលវិបាក​មួយចំនួន​ក៏​អាច​កើតមាន​ក្រោយ​ការវះកាត់​ដែរ​ដូចជា​ការប៉ះពាល់ ទៅលើ​សរសៃវិញ្ញាណ ឬ​ការប៉ះពាល់​សាច់​ជុំវិញ​នោះ​ជាដើម​។ ការព្យាបាល​ទាំងនេះ​គឺអាច​អនុវត្ត​បានតែ​នៅលើ​ឆ្អឹង ប៉ុន្តែ​ក្នុងករណី​ដែល​ថ្គាមខ្លា ឬក៏​ទំហំ​ថ្គាម​នោះ​ធំ​ដោយសារតែ​បរិមាណ​សាច់ដុំ​ដូច្នោះ​ការវះកាត់​ទាំង នេះ គឺ​ពុំ​ទទួលបាន​លទ្ធផល​ល្អ​ទេ​៕

 28-7-2015 28-7-2015 (1)

 

Leave a Reply

(*) Required, Your email will not be published