ក្រឡាប់រថយន្ត ធ្លាក់ជ្រលងភ្នំ នៅខេត្តមណ្ឌលគិរី ស្លាប់ម្នាក់របួសធ្ងន់ ៣នាក់

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ កាលពីវេលា ម៉ោងប្រមាណជិត៣រសៀលថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៥ ត្រង់ចំនុចទឹកខួប តាមបណ្តោយផ្លូវជាតិលេខ៧៦ស្ថិតក្នុង ភូមិអូរណាឃុំស្រែខ្ទុម ស្រុកកែវសីមា

ខេត្តមណ្ឌលគិរី។ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ក្នុងតំបន់ព្រៃកាពារអភិរក្សជីវចំរុះសីមា បុរស ម្នាក់បានស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ រីឯ៣ នាក់ផ្សេង ទៀត រងរបួសធ្ងន់ ត្រូវបាន ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

 

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកែវសីមា បានអោយដឹងថា មុនពេលកើតហេតុសាក្សីបាន ឃើញ រថយន្តម៉ាកនីសាន់ ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2X 8349 បោះ ពួយ យ៉ាងលឿន ក្នុងទិសដៅពីភ្នំពេញ ទៅទីរួមខេត្តមណ្ឌលគិរី។ លុះមកដល់ចំនុចកើតហេតុ ផ្លូវមានស្ថាន ភាព កោងខ្លាំង ស្រាប់តែរថយន្តរេចង្កូត ធ្លាក់ទៅជ្រលងភ្នំខាងឆ្វេងដៃ ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលអោយ ស្លាប់ម្នាក់ឈ្មោះ ហ៊ុយ វាន់ ស៊ុង ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិ វៀតណាម។ រងរបូសធ្ងន់បីនាក់ ទី១ឈ្មោះលី សុនី ប្រុស អ្នកបើកបរ ទី២ឈ្មោះ ម៉ង សុខគង់ ជនជាតិខ្មែរ ទី៣ឈ្មោះ យឹង ណាំ ជនជាតិវៀតណាម។ ក្រោយកើតហេតុសមត្ថកិច្ច បាននាំ យករថយន្ត ទុកនៅនៅអធិការដ្ឋាន ដោយឡែក សាកសពសមត្ថកិច្ចបាន ប្រគល់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីអ្នរងរបួស ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ 

ratanakiri-63

 ratanakiri-71

 

Leave a Reply

(*) Required, Your email will not be published