និយាយពីរឿងងូតទឹក នរណាម្នាក់ក៏ដឹងដែរថា ដើម្បីលាងភាពកខ្វក់ចេញពីរាងកាយ ប៉ុន្តែតើលាងជម្រះបែបណាទើបស្បែករបស់អ្នកស្អាតស្រស់ថ្លា? នៅថ្ងៃនេះសារព័ត៌មានកំណើតថ្មី សូមបង្ហាញនូវគុណសម្បត្តិ និងអត្ថប្រយោជន៍ដូចខាងក្រោម ៖
១-ត្រដុសរាងកាយ មុនងូតទឹក
ស្រោចទឹកលើខ្លួនបន្តិចរួចយកកន្សែងពោះគោះ ឬស្បៃដុសខ្លួនប្រភេទវែង មកចាប់កាន់ខាងចុងទាំងសងខាង ហើយត្រដុសខ្លួនមួយកន្លែងៗ ប្រហែលជា២០ដង ដើម្បីកម្ចាត់ក្អែល ដែលតែងតែមានជាប់ពេញខ្លួន ឬកោសិកា ដែលងាប់ចេញពីរាងកាយ។
២-ខាត់ស្បែក ពេលងូតទឹក
ដើម្បីឲ្យការលាងជម្រះស្បែក មានប្រសិទ្ធភាព យើងសូមណែនាំឲ្យអ្នកខាត់ស្បែកក្នុងអំឡុងពេលងូតទឹក។ ប្រសិនបើអ្នកមិនចង់ចំណាយពេលយូរ ជាមួយនឹងការខាត់ស្បែកគ្រប់ពេលដែលអ្នកងូតទឹក អ៊ីចឹងអ្នកអាចខាត់ស្បែកយ៉ាងហោចណាស់២ ទៅ៣ដង ក្នុងមួយអាទិត្យ ដើម្បីភាពស្រស់ថ្លានៃស្បែករបស់អ្នក។ អ្នកអាចខាត់ស្បែកជាមួយនឹងជាអំបិល ផ្លែក្រូច អំពិលទុំ ម្សៅរមៀត ជាដើម។ ដើម្បីខាត់ស្បែកតាមរាងកាយ។
៣-ម៉ាស្សា និងបាញ់ទឹក
ពេលងូតទឹកដុសសាប៊ូ ត្រូវម៉ាស្សាខ្លួនជាមួយនឹងពពុះសាប៊ូ ដោយលញ់ជារង្វង់មូលទៅមក ដើម្បីបន្ធូរនិងជំរុញដល់រត់របស់ឈាម។ ពេលលាងជម្រះខ្លួនជាមួយនឹងទឹកផ្កាឈូក គួរបើកទឹកឲ្យខ្លាំងល្មមបាញ់រាងកាយ ដោយបាញ់ប្រដេញពីលើក្បាល រហូតដល់ចុងជើង៕