ការទទួលទានអាហារក្រោយម៉ោង៩យប់ អាចនឹងធ្វើឲ្យធាត់បាន ប៉ុន្តែវាមិនមែនបណ្តាលមកពីប្រព័ន្ធដុតបំផ្លាញថាមពលរបស់អ្នកចុះខ្សោយភ្លាមៗ នៅពេលកណ្តាលយប់នោះទេ គឺវាទាក់ទងនឹងបរិមាណអាហារដែលអ្នកទទួលទានពេញមួយថ្ងៃច្រើនជាង។
អ្នកដែលទទួលទានអាហារពេលពាក់កណ្តាលយប់ បណ្តាលមកពីការធុញទ្រាន់ ឬបណ្តាលមកពីកត្តាខាងអារម្មណ៍ច្រើនជាងឃ្លាន។ ដូចនេះ ធ្វើឲ្យអ្នកទទួលបានកាឡូរី កាន់តែច្រើនជាងតម្រូវការក្នុងមួយថ្ងៃរហូតដល់ធ្វើឲ្យឡើងទម្ងន់បាន។
ក្រៅពីនេះអ្នកគួរទទួលអាហារពេលព្រឹក ដែលជាអាហារសំខាន់បំផុត ក្នុងពេលមួយថ្ងៃដែលការសិក្សាភាគច្រើនបានឲ្យដឹងថា អាហារពេលព្រឹកអាចជួយគ្រប់គ្រងការទទួលទានអាហារបានពេញមួយថ្ងៃ៕ ដោយ ស្រស់ ស្រពោន