គ្លូ តាថៃអន (Glutathione) បានក្លាយជាសារធាតុដែលត្រូវបានគេចាប់អារម្មណ៍ក្នុងការធ្វើឲ្យស្បែកស នៅក្នុងពេលនេះ។ ប៉ុន្តែសារធាតុនេះ ត្រូវ បានគេចាត់ទុកថា ជាសារធាតុដែលមានគ្រោះថ្នាក់ ទោះបីវាអាចទប់ទល់ប្រឆាំងនឹងរ៉ាឌីកាល់សេរី និងមានប្រយោជន៍ដល់រាងកាយហើយរាងកាយអាចផលិតសារធាតុ គ្លូ តាថៃអន នេះ ដោយខ្លួនឯងក៏ដោយ។ ការយកសារធាតុនេះមកធ្វើឲ្យស្បែកស ត្រូវចាក់ចូលតាមសរសៃឈាម (ដោយសារតែការទទួលទាន មានការបឺតស្រូបយកតិចពេក) ដែលអាចធ្វើឲ្យមានប្រតិកម្មថ្នាំ រហូតដល់ថ្នាក់ធ្វើឲ្យបាត់បង់ជីវិតបាន។
ក្រៅពីនេះអ្នកដែលប្រើប្រាស់សារធាតុ នេះហើយមានអារម្មណ៍ថា ស្បែកសជាងមុននោះ គឺគ្រាន់តែបណ្តោះអាសន្នតែប៉ុណ្ណោះ បន្ទាប់ពី ឈប់ប្រើប្រាស់ស្បែកនឹងត្រឡប់មក សភាពដើមវិញមិនខាន៕