ឪពុក​មិន​ចាប់អារម្មណ៍ ថយ​រថយន្ត​កិន​កូនស្រី​ចំក្បាល​ស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : កុមារី​ម្នាក់​ត្រូវបាន​ស្លាប់ ខណៈដែល​បុរស​ជា​ឪពុក​បង្កើតបាន​បើករថយន្ត​ថយ​មិន​ប្រយ័ត្ន កិន​កូន​ខ្លួនឯង​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង​២០​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​៤៤៤ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កុមារី​ដែល​ស្លាប់​មានឈ្មោះ មៃ ហ័​រ ភេទ​ស្រី អាយុ​១​ឆ្នាំ​។ ចំណែក​ឪពុក​ឈ្មោះ ជា ជុំ អាយុ​៣៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ សួន ម៉ា​លីន​ដា អាយុ​៣៥​ឆ្នាំ​មុខរបរ​លក់ដូរ​។ មុនពេល​កើតហេតុ​បុរស​ជា​ឪពុក​បាន​ដឹក​កូន​២​នាក់ បំណង​ចេញទៅ​ក្រៅ​ពេលនោះ​កូន​បង​ឈ្មោះ ជា សុខ​ហៀ​ង ភេទ​ប្រុស អាយុ​៦​ឆ្នាំ បាន​បើកទ្វារ​ឡាន ចុះ​ហើយ​មិនបាន​បិទទ្វារ​វិញ បណ្តាល​ឲ្យ​ធ្លាក់​ប្អូនស្រី​អាយុ​១​ឆ្នាំ ចូល​ក្រោម​កង់​រថយន្ត ហើយ​បុរស​ជា​ឪពុក​មិនបាន​ចាប់​អារ​ហ្ម​ណ៍​ក៏បាន​ថយ​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-3949​បណ្តាល​ឲ្យ​កិន​ក្មេងស្រី​ចំក្បាល​ស្លាប់​តែម្តង​៕

27-7-2015

 

Leave a Reply

(*) Required, Your email will not be published