អំណាច​សុរា ដុត​កម្លោច​ចិត្ត​ប្តី​ឫស្យា ទាញ​ពូថៅ ប្រហារ​ប្រពន្ធ ព្រោះតែ​ប្រចណ្ឌ​

, , Leave a comment

​ខេត្តស្វាយរៀង : ស្ត្រី​ម្នាក់​បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម ខណៈដែល​ប្តី​ចិត្ត​ព្រៃផ្សៃ​បាន​ទាញ​ពូថៅ​កាប់​ប្រពន្ធ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ភូមិ​ឫស្សីព្រៃ ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ សាន់ សុ​ភី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវជា​ប្តី​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ គង់ ចាន់​ធឿន អាយុ​៤១​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនដៃដល់​។ មុនពេល​កើតហេតុ​ជនសង្ស័យ​បានចេញ​ទៅ​ផឹកស្រា​នៅផ្ទះ​ក្បែរ​នោះ មួយសន្ទុះ​ក្រោយមក ដោយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ផង​នោះ ជនដៃដល់​បានមក​រករឿង​ប្រពន្ធ​ខ្លួន ដោយ​ចោទថា មាន​សាហាវ​។ ដោយ​ជម្លោះ​ពាក្យសម្តី​គ្នា​មិន​ដាច់ និង​ចង់​ឈ្នះ​រៀងខ្លួន​ផង​នោះ ជនសង្ស័យ​បាន​ទាញ​ពូថៅ​ដែល​នៅក្បែរ​នោះមក​កាប់​ជនរងគ្រោះ​ចំនួន​៣​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅ​កន្លែងកើតហេតុ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង បាន​ព័ទ្ធចាប់​ជនសង្ស័យ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​។ ចំណែក​សព​ស្រី្ត​រងគ្រោះ ត្រូវបាន​ប្រគល់​ទៅ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

27-7-2015

 

Leave a Reply

(*) Required, Your email will not be published